លក្ខណៈពិសេសនៃផាសុកភាពរបស់អាវនេះ
ដើម្បីផាសុកភាពផ្ទាល់ខ្លួនរបស់អ្នក យើងបានផ្តល់នូវហោប៉ាវមានខ្សែរូតចំនួន 2 នៅលើចំហៀងអាវ និងមួយទៀតនៅលើទ្រូង។ ល្អបំផុតសម្រាប់ដាក់ទូរសព្ទរបស់អ្នក! យើងបានបន្ថែមខ្សែរូតទាញពីរទិសដៅចំនួនមួយដើម្បីឱ្យលោកអ្នកអាចធ្វើចលនាដោយសេរីនៅពេលកំពុងអង្គុយ។
អាវបត់បែនតាមទម្រង់រាងកាយ!
ម៉ូតកាត់អាវនេះស័ក្តិសមសម្រាប់នារី។ដើម្បីបត់បែនតាមគ្រប់ទម្រង់នៃរាងកាយ យើងបានបន្ថែមខ្សែទាញសម្រាប់សារ៉េបត់បានតាមទំហំចង្កេះ។ លោកអ្នកក៏អាចន្តឹងផ្នែកខាងក្រោយនៃគម្របក្បាលតាមភាពចាំបាច់។ ក.ដៃអាវអាចពន្លាដើម្បីធ្វើឱ្យដៃអាវកាន់តែវែង។
តើវាការពារជ្រាបទឹកកម្រិតណា?
អាវនេះល្អឥតខ្ចោះសម្រាប់ការមុជទឹករយៈពេលខ្លីនៅពេលលោកអ្នកចេញដើរភ្នំ។ វារក្សារាងកាយរបស់អ្នកឱ្យនៅស្ងួតនៅពេលមេឃភ្លៀងដោយសារសាច់ក្រណាត់ការពារជ្រាបទឹកកម្រិត 5,000 Schmerber ហើយបំណែកផ្សេងៗត្រូវបានដេរភ្ជាប់ និងបិតស្គុត។ ត្រូវបានធ្វើតេស្តប្រើវិធីសាស្ត្រចាក់ទឹក "Decathlon shower" វាអាចធន់នឹងកម្រិតទឹកភ្លៀង 6មម រយៈពេល 1 ម៉ោង។
តើអ្វីទៅជា Schmerbers?
Schmerbers វាស់លើសមត្ថភាពការពារជ្រាបទឹករបស់សាច់ក្រណាត់។ លេខកាន់តែខ្ពស់ រាងកាយរបស់អ្នកកាន់តែរក្សាភាពស្ងួត។ អាវរបស់យើងមានកម្រិតសមត្ថភាពការពារទឹក 5,000 Schmerbers៖ វាធន់នឹងសំពាធកម្រិតកំពស់ទឹកភ្លៀង 5 ម! វាក៏ការពារលោកអ្នកពីកម្រិតទឹកភ្លៀង 60 ល/ម²/ម៉ រយៈពេល 1 ម៉ោង ផងដែរ។
តើខ្ញុំអាចរក្សាសមត្ថភាពការពារជ្រាបទឹកបានដោយរបៀបណា?
វិធីសាស្ត្រសាមញ្ញ 2 យ៉ាង ដើម្បីដំណើរការមុខងារការពារទឹករបស់អាវឡើងវិញ៖
- សំងួតក្នុងម៉ាស៊ីនរយៈពេល 15 នាទី
- ម៉ាស៊ីនផ្លុំសំងួតសក់៖ រុញកាត់ 2 ដង ក្នុងចំងាយ 20សម
ធ្វើដូចគ្នារៀងរាល់ពេលបោកគក់បាន 3 ដង (ចាំបាច់ត្រូវលាងជម្រះឱ្យបានសព្វ) ឬពេលត្រូវភ្លៀង 10 ដង។