កង់ទម្ងន់ស្រាល៖តួគ្រោងនិងតួចំពាមអាលុយមីញ៉ូម
យើងត្រូវជ្រើសរើសអាលុយមីញ៉ូមសម្រាប់តួកង់នេះ ពីព្រោះយើងចង់ធ្វើឱ្យវាស្រាលតាមដែលអាចធ្វើទៅបាន។ជាពិសេសអាលុយមីញ៉ូមជាវត្ថុធាតុដ៏រឹង៖បញ្ចៀសបានច្រែះលើតួកង់ សូម្បីតែនៅក្នុងបរិយាកាសមិនល្អក្ដី (សើម ប្រៃ ជាដើម)។
គុណសម្បត្តិនៃមីញ៉ុងទោល
កង់នេះភ្ជាប់មកជាមួយដុំជង្គង់ថាសទោលមួយ។វាមានដងលីបមួយប៉ុណ្ណោះ ដែលបញ្ជាបានដោយប្រើប្រដាប់ប្ដូរលីបប្រភេទបង្វិល សម្រាប់ការប្តូរលីបរហ័សនិងងាយស្រួលបាន 6 លេខ។មីញ៉ុងទោល36T និងកាសែត11-34 នេះ ធ្វើឱ្យវាកាន់តែងាយស្រួលក្នុងការប្តូរលីប ជាមួយការធាក់ដោយរលូន ដូច្នេះអ្នកអាចជិះកង់របស់អ្នកដោយរីករាយជាអតិបរមា។
កែបបែបអ៊ែរហ្គោណូមិក
ដើម្បីឱ្យកាន់តែមានផាសុកភាព យើងបានបំពាក់កង់នេះជាមួយនឹងកែបមានប៉ុងដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់កុមារ។ការបន្ថែមប៉ុងធ្វើឱ្យកែបនេះមានភាពទន់និងច្រោះខ្យល់ល្អប្រកបដោយផាសុកភាព។
ហេតុអ្វីបានជាយើងបង្កើតដៃហ្វ្រាំងពិសេសសម្រាប់កុមារ?
ដោយសារតែកុមារមានប្រអប់ដៃតូចជាងមនុស្សពេញវ័យ វាមិនងាយស្រួលទេសម្រាប់ពួកគេក្នុងការលូកចាប់ដៃហ្វ្រាំង។នេះហើយជាមូលហេតុដែលវិស្វករនិងអ្នករចនារបស់យើងបានរចនាដៃហ្វ្រាំងកាន់តែកៀកនឹងរបារដៃចង្កូត ដែលកាន់តែងាយស្រួលចាប់កាន់។ឥឡូវនេះកុមារប្រអប់ដៃតូចៗក៏អាចចាប់ហ្វ្រាំងបានដែរ។
ស្បែកហ្វ្រាំងអក្សរ V៖គ្រប់គ្រងហ្រ្វាំង
ហ្រ្វាំង V-Brake ពីរបន្ទះជួយឱ្យកាន់តែមានប្រសិទ្ធិភាពពេលចាប់ហ្រ្វាំង។
ជាហ្វ្រាំងកាលីពែរដែលយើងអាចចាប់ខ្លាំង ឬខ្សោយ ដើម្បីបន្ថយឬបញ្ឈប់ល្បឿនកង់បានយ៉ាងល្អ។
ឈុតជង្គង់ស្រាលដែលត្រូវបានរចនាសម្រាប់កុមារ
ឈុតជង្គង់អាលុយមីញ៉ូមថ្មីមានជង្គង់ប្រវែង 114 ម.ម. ដែលត្រូវបានរចនាសម្រាប់តម្រូវប្រវែងជើងកុមារ។ឈុតឈ្នាន់ទម្ងន់ស្រាលនេះអាចឱ្យកុមារធាក់បានកាន់តែងាយស្រួល។
មានរបាំងការពារពីរជាន់ដើម្បីបង្ការកុំឱ្យធ្លាក់ច្រវាក់
ភាពច្បាស់ក្នុងការកាច់ចង្កូត
យើងបានបំពាក់កង់ហាយប្រ៊ីដនេះជាមួយនឹងឈុតដៃកង់អាលុយមីញ៉ូម Rise Combo ដែលមានទទឹង 520 ម.ម. ដើម្បីឱ្យការកាច់ចង្កូតកាន់តែគ្រប់គ្រងបានល្អ និងជំហរជិះកាន់តែមានផាសុកភាព។
គ្រឿងបន្ថែម
កង់ត្រូវបានដំឡើងជន្ទល់មកស្រាប់។តួកង់នេះក៏ប្រើបានជាមួយគ្រឿងផ្សេងទៀតផងដែរ៖ កង់ហ្វឹកហាត់ ក្បាំងភក់ កាបូប ជើងដាក់ដប។
ព័ត៌មានអំពីកង់/សំបកកង់
កង់នេះភ្ជាប់មកជាមួយសំបកកង់ហាយប្រីដដែលមានពន្លកចំហៀង ដូច្នេះអ្នកអាចជិះបានទាំងលើផ្លូវលំនិងផ្លូវក្រាល។សំបកកង់ជញ្ជាំងស្បែក 20*1.75 ដែលមានពោះវៀនទំហំ 20 អ៊ីញ មុខកាត់ 1.75 ដល់ 2.2 ជាមួយវ៉ាល់ Schrader។