ការពារព្រះអាទិត្យ។
សាច់ក្រណាត់សំខាន់ៗរបស់យើងមានទ្រនាប់ថ្នាំលាបពណ៌សដើម្បីធានាបាននូវការការពារពន្លឺព្រះអាទិត្យជាមួយនឹង UPF 50+។
បំរាម៖ ដោយសារតែកាំរស្មី UV ខ្លះឆ្លងកាត់ដោយផ្ទាល់ ឬដោយប្រយោលតាមច្រកខាងមុខរបស់តង់ យើងសូមណែនាំឱ្យលោកអ្នកការពារស្បែករបស់អ្នក។
យើងបានកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផលនេះ
ការប្តេជ្ញាចិត្តរបស់យើងក្នុងការប្រើប្រាស់ទឹកតិចជាមួយនឹងផលិតផលនេះ៖ការលាបពណ៌សាច់ក្រនាត់ត្រូវការទឹកច្រើន ប៉ុន្តែក៏បង្កើតជាសំណល់ទឹកពីការលាបពណ៌នោះដែរ។ ដើម្បីជួយកាត់បន្ថយផលប៉ះពាល់ដល់បរិស្ថាន យើងប្រើប្រាស់ដំណើរការលាបពណ៌ទាំងមូល ដោយចាក់បញ្ចូលម្សៅពណ៌នៅពេលសសៃចេសត្រូវបានបង្កើតឡើង។
កន្លែងសម្រាក និងទំហំ
ល្អឥតខ្ចោះសម្រាប់មនុស្ស 4 នាក់ ក្នុងនោះមនុស្សពេញវ័យ 2 នាក់ និងកូនក្មេង 2 នាក់។ មិនថាពេលកំពុងអង្គុយ ឬទម្រេតខ្លួននោះទេ កម្រាលដីនឹងការពារលោកអ្នកពីផ្ទៃដី (សំណើម ប្រឡាក់ រឹងគ្រើម)។
មើលចូលតាមចំហៀងតង់តាមរយៈបង្អួចក្រណាត់ច្រោះខ្យល់ចំនួន 2។
កំពស់តង់អតិបរមា៖1.15 ម
ទទឹងតង់៖ ទទឹងតង់អតិបរមា 1.7 ម
ជម្រៅតង់៖ 1.1 ម (នៅលើដី)
នៅពេលតម្លើង តង់បង្កើតបានជារាងចតុកោណនៅលើផ្ទៃដីដែលមានផ្ទៃក្រឡា 1.9 ម2។
ការតម្លើង និងការរុះរើ
សំណង់តង់មានបង្គោល 2 និងរបស់ចាំបាច់គ្រប់យ៉ាងដែលត្រៀមលក្ខណៈរួចរាល់ក្នុងការតម្លើង។
យើងសូមណែនាំអោយមនុស្ស 2 តម្លើងតង់នេះ។- ពន្លាបង្គោលទៅលើដី
- បញ្ចូលវាទៅក្នុងប្រឡោះដៃតង់ (យ៉ាងណាមិញ បង្គោលទាំង 2 មានប្រវែងស្មើគ្នា),
- ស៊កបញ្ចូលចុងបង្គោលមួយទៅក្នុងប្រឡោះដៃតង់ និងធ្វើដូចគ្នាចំពោះបង្គោលមួយទៀត
- បន្តឹងចុងម្ខាងទៀតរបស់បង្គោល រួចស៊កបញ្ចូលបង្គោលទៅក្នុងប្រឡោះដៃតង់ម្ខាងទៀតដែលនៅទល់មុខនោះ។
- តង់ឈរនឹងដោយឯករាជ្យ ប្តូរទីតាំង និងបោះទំពក់តង់ទាំង 4 នៅតាមជ្រុងរបស់តង់។
ភាពធន់នឹងខ្យល់
យើងធ្វើតេស្តលើតង់ទាំងអស់របស់យើងនៅក្នុងរូងខ្យល់នៅលើតុវិល។ គោលដៅរបស់យើងគឺដើម្បីដាក់ចំហៀងតង់នីមួយៗអោយត្រូវតាមកម្លាំងខ្យល់។បើតម្លើងបានត្រឹមត្រូវ តង់នេះអាចមានស្ថិរភាពនៅក្នុងល្បឿនខ្យល់កម្រិត 4, ស្មើនឹង 30 គម/ម៉។
ប្រសិនបើត្រូវការជំនួយបន្ថែម ខ្សែទំពក់តង់មានលក់នៅលើវេបសាយន៍របស់ Decathlon និងនៅក្នុងហាងផ្ទាល់, លេខយោង 8030251។
បង្គោល
តង់នេះមានបង្គោល 2 ដូចគ្នា។
វត្ថុធាតុផ្សំសំខាន់៖ សសៃកែវ (ជាមួយនឹងក្រវិលដែកនៅចន្លោះបង្គោលទាំងពីរ)។
អង្កត់ផ្ចិត៖ 7,9 មម។
សូមកុំបោះវាចោល អាចជួសជុលវាបាន
តង់នេះត្រូវបានរចនាម៉ូតឡើងដែលវាអាចជួសជុលបាន។ គ្រឿងបន្លាស់ និងការជួសជុលអាចស្វែងរកបាននៅរោងជាងរបស់ហាង Decathlon ឬនៅលើគេហទំព័រ Decathlon.fr៖ នេះគឺជាលេខយោងសម្រាប់គ្រឿងបន្លាស់៖
- បង្គោលសសៃកែវទំហំមុខកាត់ 7.9 មម និងប្រវែង 60 សម៖ 8361597,
- ក្រវិលសម្រាប់បង្គោលមានមុខកាត់ 7.9 មម៖ 8302916,
- យឺត មានមុខកាត់ 2.5 មម - ប្រវែង 6 ម៖ 1163607,
- ឈុតឧបករណ៍បិតប៉ះសាច់ក្រណាត់ - ខៀវ៖ 8584596,
- សន្ទះបិតប៉ះសម្រាប់ជួសជុលសាច់ក្រណាត់ - ខៀវ៖ 8584597.
ដំបូន្មានអំពីការថែទាំ និងការរក្សាទុក
តង់សម្រាប់បោះជំរុំរបស់យើងត្រូវបានរចនាឡើងសម្រាប់ការប្រើប្រាស់ខាងក្រៅយូរៗម្តង (4 សប្តាហ៍ក្នុងមួយឆ្នាំ) នៅពេលធ្វើដំណើរកំសាន្តនៅក្នុងតំបន់ដែលស្រស់ស្អាត។ ត្រូវកាំរស្មី UV ជាប់ជាប្រចាំរយៈពេលច្រើនសប្តាហ៍អាចធ្វើអោយខូចសាច់ក្រណាត់។ ផលិតផលទាំងនេះមិនត្រូវបានកំណត់ចំណាត់ថ្នាក់ជាប្រភេទ “គ្រឿងសង្ហារឹមសួន” និងមិនត្រូវបានរចនាឡើងសម្រាប់ដាក់នៅខាងក្រៅជាប់ជាប្រចាំឡើយ។ ដើម្បីធានានូវភាពជាប់បានយូរជាអតិបរមារបស់តង់ វាចាំបាច់ណាស់ត្រូវរក្សាទុកវាអោយបានត្រឹមត្រូវក្នុងស្រោមពេលមិនប្រើប្រាស់។