រឹបរាង និងផាសុកភាពនៅពេលធ្វើចលនា
អាវយឺតនេះមានម៉ូតកាត់រឹបរាងដូចអាវកីឡា។
លោកអ្នកអាចជ្រើសរើសទំហំធម្មតា ឬធំជាងទំហំធម្មតាប្រសិនបើលោកអ្នកចូលចិត្តពាក់អាវដែលរលុង។
ការស្រូបញើស
សាច់ក្រណាត់សំយោគ និងស្រាលធានាថាជក់ញើសចេញពីសាច់ក្រនាត់បានល្អ។ ដើម្បីធានាដូច្នេះ យើងធ្វើតេស្តនៅមន្ទីរពិសោធន៍ជាច្រើនដង
ស្ងួតឆាប់រហ័ស
រយៈពេលស្ងួតវាស់ស្ទង់នូវសមត្ថភាពសាច់ក្រណាត់ដែលស្ងួតឆាប់រហ័សក្រោយពីសើមបើតាមលក្ខណៈបទដ្ឋាន។
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។