ម៉ូតកាត់
អាវយឺតនេះមានកាត់លក្ខណៈជាអ្នកកីឡា រាងតឹងបន្តិចដែលអាចឲ្យសំណើមផ្ទេរចេញមកក្រៅសាច់ក្រណាត់។ប្រវែងខ្នងគ្របដណ្តប់រាងកាយបានល្អ ជៀសវាងមិនអោយស្បែកប៉ះផ្ទាល់ជាមួយនឹងកាតាបដែលបណ្តាលអោយរលាក។ ជ្រើសរើសទំហំធម្មតា ឬធំជាងទំហំធម្មតាប្រសិនបើលោកអ្នកចូលចិត្តពាក់អាវដែលរលុង។
ហេតុអ្វីចាំបាច់ជ្រើសរើសប៉ូលីអេស្ទ័រកែច្នៃឡើងវិញ?
ដោយកែច្នៃដបប្លាស្ទិក ឬសំលៀកបំពាក់មួយទឹកឡើងវិញដើម្បីបង្កើតប៉ូលីអេស្ទ័ររបស់យើង យើងបានជួយកាត់បន្ថយការប្រើប្រាស់ធនធានចេញពីប្រេង ហើយក្នុងពេលដំណាលគ្នារក្សាគុណភាព និងមុខងាររបស់វត្ថុធាតុនៅពេលកំពុងដើរភ្នំ។
ពិន្ទុសម្រាប់ប្រៀបធៀបផលប៉ះពាល់បរិស្ថានរបស់ផលិតផល
ផលប៉ះពាល់បរិស្ថាននៃផលិតផលនីមួយៗគឺត្រូវបានគណនាសម្រាបវដ្តជីវិតទាំងមូលនៃផលិតផលដោយប្រើប្រាស់វិធីសាស្ត្រផ្សេងៗគ្នា។
ពិន្ទុពី A ដល់ E ត្រូវបានបង្កើតឡើងដើម្បីជួយអោយលោកអ្នកធ្វើការសម្រេចចិត្តប្រកបដោយទំនួលខុសត្រូវ។
ការវាយតម្លៃនេះត្រូវបានប្រើប្រាស់ដើម្បីងាយស្រួលក្នុងការកំណត់ផលិតផលដែលមានមុខងារការពារបរិស្ថានខ្ពស់។
វាត្រូវបានធ្វើឡើងដោយប្រៀបធៀបផលិតផលស្ថិតក្នុងប្រភេទដូចគ្នា (ដូចជាកាតាបជាដើម)។
Decathlon គឺជាអ្នកគាំទ្រស្ម័គ្រចិត្តនៃវិធីសាស្រ្តដាក់ស្លាកផលិតផលមេត្រីបរិស្ថាននេះ។
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។