ការបំបាត់សំណើម
អាវយឺតប្រភេទនេះ ធ្វើពីសាច់ក្រណាត់ប៉ូលីអេស៊្ទែរ (polyester) ១០០ភាគរយ ដែលអាចស្រូបយកញើសទៅតាមផ្ទៃខាងក្រៅរបស់អាវ (កម្រិតផ្កាយ៤ ក្នុងចំណោមផ្កាយទាំង៥ តាមមាត្រដ្ឋានមន្ទីរពិសោធន៍) ដោយការពារមិនឱ្យញើសជាប់នៅនឹងស្បែក។
ស្ងួតរហ័ស
ធ្វើពីសាច់ក្រណាត់ប៉ូលីអេស៊្ទែរ (polyester) ១០០ភាគរយ ដែលស្ងួតយ៉ាងឆាប់រហ័ស បន្ទាប់ពីការហ្វឹកហាត់ ឬបន្ទាប់ពីការបោកគក់ ដោយប្រើម៉ាស៊ីនរួច។
តើនរណាជាអ្នករចនាម៉ូតសម្លៀកបំពាក់កីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?
Tarmak គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះដែលចង់អភិវឌ្ឍផលិតផលជាពិសេសសម្រាប់កីឡាបាល់បោះ។ សម្លៀកបំពាក់ទាំងអស់របស់យើងត្រូវបានរចនាម៉ូដឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាមួយនឹងការហ្វឹកហាត់របស់អ្នកបានយ៉ាងពេញលេញ។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ បេសកកម្មឥតឈប់ឈររបស់ពួកគេគឺ ដើម្បីធ្វើឱ្យអ្នកលេងបាល់បោះកាន់តែទទួលបាននូវផាសុខភាព នៅពេលពួកគេលេង។ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតពីវត្ថុធាតុដើម ដែលយើងបានត្រួតពិនិត្យគុណភាព ទៅលើការស្រូបយកសំណើម និងភាពជាប់ធន់បានយូរ ជាដើម។ ម៉ូដែលនីមួយៗ សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បង នៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេងកីឡាបាល់បោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍ និងបានឆ្លងកាត់ការផ្លាស់ប្តូរ ដោយផ្អែកលើមតិយោបល់របស់អ្នក។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
TARMAK ជួយទ្រទ្រង់អ្នកប្រកបដោយប្រសិទ្ធិភាពនៅពេលអ្នកលេងបាល់បោះ មិនថាអ្នកជាអ្នកចាប់ផ្តើមដំបូងឬអ្នកលេងទៀងទាត់ក៏ដោយ ឬក៏ជាអ្នកលេងកម្រិតខ្ពស់យ៉ាងណាក៏ដោយ។ ស្វែងរកគន្លឹះរបស់យើងសម្រាប់ការហ្វឹកហាត់ ការបំពាក់ខ្លួនឯង ឬការសប្បាយតែម្នាក់ឯងឬជាក្រុម។