ហេតុអ្វីបានជាចាំបាច់ត្រូវជ្រើសរើសអាវកីឡាបាល់បោះ ដោយគិតពីកម្រិតនៃការលេងរបស់អ្នក មិនថាវាជាកម្រិតដំបូង ឬមធ្យម?
អាវវាលក្លៀកបាល់បោះនេះនឹងផ្ដល់ផាសុកភាពដល់កូនរបស់អ្នកជាប់ជានិច្ច នៅពេលពួកគេលេង ដោយសារតែក្រណាត់ដែលចូលខ្យល់និងមានទម្ងន់ស្រាលរបស់វា។
អាវវាលក្លៀកប្រភេទនេះ ធ្វើពីសាច់ក្រណាត់ប៉ូលីអេស៊្ទែរ (polyester) 100ភាគរយ ដែលអាចស្រូបយកញើសទៅតាមផ្ទៃខាងក្រៅរបស់អាវ (កម្រិតផ្កាយ4 ក្នុងចំណោមផ្កាយទាំង5 នៃមាត្រដ្ឋាននីតិវិធីមន្ទីរពិសោធន៍របស់យើង) ដោយការពារមិនឱ្យញើសជាប់នៅនឹងស្បែក។
សេរីភាពក្នុងការធ្វើចលនា៖ ទទួលបានផាសុកភាពជានិច្ច!
អាវយឺតបាល់បោះនេះមានប្រហោងដៃដែលត្រូវបានរចនាឡើងសម្រាប់ការបង្វិលស្មាអំឡុងពេលលេង។ ម៉ូតកាត់បង្ហាញលក្ខណៈជាស្ត្រីរបស់វា ផ្តល់ជូននូវការធ្វើចលនាដោយសេរីកំឡុងពេលនៃការលេង។ លេងដោយសេរី!
តើនរណាជាអ្នករចនាម៉ូតផលិតផលកីឡាបាល់បោះ ប្រភេទថាម៉ាក (Tarmak)?
Tarmak គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះដែលចង់អភិវឌ្ឍផលិតផលជាពិសេសសម្រាប់កីឡាបាល់បោះ។ សម្លៀកបំពាក់ទាំងអស់របស់យើងត្រូវបានរចនាម៉ូដឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះដែលមានការទាមទារច្រើន និងជួយឱ្យអ្នកទទួលបាននូវភាពរីករាយ ជាមួយនឹងការហ្វឹកហាត់របស់អ្នកបានយ៉ាងពេញលេញ។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ក្រុមរចនាម៉ូត តែងតែមានបំណងចង់ធ្វើឱ្យកីឡាបាល់បោះ កាន់តែមានភាពរីករាយ។
ផលិតផលទាំងអស់របស់យើងត្រូវបានរចនាឡើងជាមួយនឹងវត្ថុធាតុដែលយើងបានបញ្ជាក់គុណភាពនៃការគ្រប់គ្រងសំណើម ភាពធន់ ។ល។គ្រប់ម៉ូដែលស្បែកជើងនីមួយៗត្រូវបានធ្វើតេស្តក្នុងស្ថានភាពជាក់ស្តែងដោយអ្នកលេងបាល់បោះក្នុងពេលជាច្រើនសប្តាហ៍ ហើយឆ្លងកាត់ការកែប្រែដោយផ្អែកលើមតិកែលម្អរបស់អ្នក។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
Tarmak បំពេញតាមតម្រូវការរបស់អ្នកលេងកីឡាបាល់បោះទាំងអស់ ពីអ្នកចាប់ផ្តើមលេងដំបូងរហូតដល់អ្នកលេងជាប្រចាំ។ សូមស្វែងយល់ពីគន្លឹះរបស់យើងពាក់ព័ន្ធនឹងការហ្វឹកហាត់កីឡាបាល់បោះ ឧបករណ៍ការពារ និងការទទួលបាននូវភាពសប្បាយរីករាយ នៅពេលលេងតែម្នាក់ឯងឬជាមួយមិត្តភក្តិ។
គេហទំព័រ៖ https៖//conseilsport.decathlon.fr/conseils/basketball-al_332