អាវនេះអាចពាក់បានសម្រាប់កីឡាអ្វី?
ផលិតឡើងសម្រាប់អ្នកហាត់លើកទម្ងន់ ហើយវាស័ក្ដសមនៅពេលអ្នកពាក់នៅលើខ្លួនរបស់អ្នក. អាចពាក់បានទាំងនៅ កន្លែងហាត់ប្រាណ ឬ ពាក់ជាប្រចាំរាល់សកម្មភាពប្រចាំថ្ងៃក៏បាន. ពាក់អាវនេះជាមួយខោ (លេខកូដ: 352971) ដើម្បីមើលទៅស្អាតទាន់សម័យ បែបកីឡា. ផលិតឡើងសម្រាប់ការហាត់ប្រាណគ្រប់ប្រភេទ: លើកទម្ងន់ ឬ ខាឌីអូ ជាដើម...
ការរចនាដែលមានខ្យល់ចេញចូល
រួមបញ្ចូលទាំង បច្ចេកវិទ្យា និងភាពទាន់សម័យ. ម៉ូដអាវផ្នែកខាងក្រោយកាន់តែពេញនិយម: វាផ្ដល់នូវខ្យល់ចេញចូល ល្អ នៅពេលអ្នកហាត់ប្រាណ. ម៉ូដតម្រូវតាមការហ្វឹកហាត់ ផ្ដល់នូវផាសុកភាព អំឡុងពេលអ្នកហាត់ប្រាណ.
ហេតុអ្វីរើសយកសាច់ក្រណាត់យឺត?
យើងបានលផលិតអាវដែលមានសាច់យឺត ដែលអាចសម្របទៅតាមចលនាហាត់ប្រាណរបស់អ្នកបានទាំងអស់. ទោះជាអ្នកលេង ស្ក្វដ លេង ឡោង ឬ ទាញខ្លួនឡើង អាវនេះ សម្របទៅតាមចលនារបស់អ្នកទាំងអស់. នៅស្ទាក់ស្ទើដល់ណា: ធ្វើចលនាដោយសេរី ហើយផ្ដោតលើការហ្វឹកហាត់របស់អ្នក.
អាវមិនមានថ្នេ ផ្ដល់ផាសុកភាពខ្ពស់
មិនមានទៀតទេការកកិតសាច់ជាមួយនឹងថ្នេអាវ! អាវមិនមានថ្នេរនេះ ផ្ដល់នូវផាសុកភាពខ្ពស់ សម្រាប់ការហ្វឹកហាត់ខ្លាំង របស់អ្នក. អាវមិនមានថ្នេ កាត់បន្ថយការរលាកស្បែក ដូចនេះអ្នកអាចផ្ដោតលើការហាត់របស់អ្នកបានកាន់តែខ្លាំង.
តើមានទំហំប៉ុនណាដែរ?
ទំហំពី XS ដល់ XL.