បៀបតម្រូវកាបូប
1 - សារ៉េកំពស់វាដើម្បីតម្រូវជាមួយនឹងកម្ពស់កូនរបស់អ្នកគិតជា សម (ដោះ សន្ទះបកបិតចេញ ហើយបន្ទាប់មកស៊កវាចូលក្នុងចន្លោះទៅតាមពណ៌ដែលលោកអ្នកចង់បាន)។
2- ដំបូង បន្ធូរខ្សែទាំងអស់ (ខ្សែស្មា ខ្សែក្រវ៉ាត ខ្សែសារ៉េបន្ទុក)។
3 - ពាក់កាតាបស្ពាយនៅនឹងខ្នង។ 4 - បន្តឹងខ្សែស្មា។ 5 - សារ៉េខ្សែសារ៉េទំងន់ផ្ទុកតាមដែលត្រូវការ។
ការធានារយៈពេល 10ឆ្នាំ
ការធានាគ្របដណ្តប់ទៅបញ្ហាកាតាបស្ពាយខ្នង លើកលែងតែបញ្ហាដែលបណ្តាលមកពីការសឹករិចរិលធម្មតា និងការប្រើប្រាស់មិនត្រឹមត្រូវ។ការធានារយៈពេល10ឆ្នាំពិសេសនេះនឹងផ្តល់ជូននៅពេលដែលបង្ហាញផលិតផល និងវិក្កយបត្រលក់។ ប្រើសិនបើផលិតផលនេះត្រូវគ្របដណ្តប់ដោយការធានារ៉ាប់រង វានឹងត្រូវជួសជុលជូន ឬអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ ការធានាពាណិជ្ជកម្មនេះមិនប៉ះពាល់ដល់ការធានាផ្លូវច្បាប់ផ្សេងៗដែលអនុវត្តនៅក្នុងប្រទេសដែលទិញឡើយ។
គោលនយោបាយបរិស្ថានរបស់យើង
ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ ថ្ងៃនេះ ផលិតផលនេះមិនត្រូវបានរចនាឡើងដោយចួលរួមថែរក្សាបរិស្ថានឡើយ ប៉ុន្តែយើងធ្វើការសិក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើអោយវាមានទំនួលខុសត្រូវកាន់តែខ្ពស់៖ ការរចនាឡើងមិនប៉ះពាល់បរិស្ថាន ភាពអាចជួសជុលបាន និងនិរន្តរភាពគឺជាបេះដូងនៃការអភិវឌ្ឍរបស់យើង។
ការរចនាម៉ូតផលិតផល៖ ជំនាញរបស់យើង
ក្រុមរចនារបស់យើងមានទីតាំងនៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie (ប្រទេសបារាំង)។រយៈពេលមួយឆ្នាំពេញ យើងបង្កើត និងអភិវឌ្ឍផលិតផលដែលស្អាត សាមញ្ញ និងមានបច្ចេកវិទ្យាជឿនលឿន។ ទាំងនេះបន្ទាប់មកត្រូវបានធ្វើតេស្តជាបន្តបន្ទាប់នៅទីតាំងផ្ទាល់ ដោយសារយើងជឿជាក់ថាមានតែតាមរយៈការធ្វើតេស្តយ៉ាងខ្លាំងក្លាក្រោមលក្ខខណ្ឌពិតជាក់ស្តែង ដូចទៅនឹងអាវដែលអ្នកនឹងពាក់វានោះទេ ទើបយើងអាចបន្តផ្តល់ជូនអ្នកនូវផលិផលល្អបំផុតដែលមិនធ្លាប់មានពីមុន។
តើកាតាបរបស់យើងមកពីណា?
ត្រូវបានបង្កើតឡើង ក្នុងមជ្ឈមណ្ឌលឌីសាញអន្តរជាតិរបស់យើង នៅជើងភ្នំ Mont Blanc ប្រទេសបារាំង, កាតាបនេះត្រូវបានផលិតដោយអ្នកផ្គត់ផ្គង់នៅប្រទេសចិន និងវៀតណាម។
យើងបានសហការយ៉ាងជិតស្និទ្ធជាមួយដៃគូទាំងនេះដែលមានជំនាញពិតប្រាកដនៅក្នុងការផលិតកាតាបស្ពាយខ្នងរបស់យើង។
ដោយសារទំនាក់ទំនងនៃភាពជឿទុកចិត្ត ជាមួយដៃគូឧស្សាហកម្ម យើងអាចផលិតផលិតផលដែលមានគុណភាពខ្ពស់ប្រកបដោយបច្ចេកទេស.
ស្ថានភាពការងារក្នងរោងចក្រផលិតកម្មរបស់យើង
យើងធានាថា ដៃគូផ្គត់ផ្គង់របស់យើងអនុវត្តតាមការចង់បានរបស់យើង. ដៃគូទាំងនេះ ភាគច្រើនស្ថិតនៅតាមប្រទេសកំពុងអភិវឌ្ឍ ដែលជាកន្លែងដែលយើងបានបង្កើតការងារជាច្រើននៅទីនោះ.
ដោយធ្វើការវាយតម្លៃ ព្រមទាំងក្រុមការងារនៅនឹងកន្លៃង យើងធានាបានថា បរិយាកាសការងាររបស់នយោជិក ទទួលបាននូវស្តង់ ទៅលើការគោរពសិទ្ធិការងារ តម្រូវការបុគ្គល និង ការការពារបរិស្ថានផងដែរ.