តើលោកអ្នកអាចកំណត់ថាកាតាបនេះផ្តល់ផាសុកភាពកម្រិតណាមួយដោយរបៀបណា?
ផ្តល់ផាសុកភាពពេលដើរភ្នំ! អេប៉ុងត្រូវបានដេរលើខ្សែស្មា និងខ្សែចង្កេះដែលជួយសម្រួលបន្ទុកលើត្រកៀក។ ការលាយបញ្ចូលគ្នាយ៉ាងល្អឥតខ្ចោះនេះបានបែងចែកទំងន់ឱ្យមានតុល្យភាព។ មិនមានសំពាធឈឺទៀតនោះទេ ដែលធ្វើឱ្យលោកអ្នកមានអារម្មណ៍ថាស្រាល។
ចុះកន្លែងដាក់ឥវ៉ាន់វិញដូចម្តេចដែរ?
មានកន្លែងដាក់សម្ភារប្រើប្រាស់បានច្រើន៖
- ថតធំ 1
- ហោប៉ាវ 2 លើចង្កេះ
- ហោប៉ាវមានខ្សែរូតខាងមុខ 1
- ហោប៉ាវខាងមុខ 1 សម្រាប់អាវរងារ
- ហោប៉ាវចំហៀង 2 សម្រាប់ដាក់ដបទឹក
- ថតដាក់ថង់ទឹក 1
- កន្លែងដាក់ឈើច្រត់
- មួក 1 មានហោប៉ាវ 2 (ខាងក្នុងមួយ/ខាងក្រៅមួយ/កន្លែងដាក់សោរ)
តើខ្នងកាតាបច្រោះខ្យល់ដែរឬទេ?
ដកដង្ហើមតាមសម្រួល ខ្នងរបស់អ្នកនឹងរក្សាភាពស្ងួត! ប្រព័ន្ធថ្មីរបស់យើងបង្កើតបានជាប្រឡោះខ្យល់នៅចន្លោះខ្លួនអ្នក និងកាតាប។ ខ្នងសំណាញ់យឺតនៅលើតួកាតាបជួយកាត់បន្ថយ “សើមខ្នង” បើទោះបីជាកំពុងហាត់ប្រាណក៏ដោយ។ និងមានគ្រឿងលំអនៅផ្នែកខាងលើ៖ សារ៉េកំពស់ខ្នងដើម្បីទទួលបានផាសុកភាពតាមតម្រូវការ។
តើមានទំហំប៉ុន្មាន?
ទំហំរបស់កាតាបនេះគឺ៖ 62 សម x 30 សម x 31 សម
តើកាតាបនេះអាចការពារជ្រាបទឹកបានដែរឬទេ?
កាតាបដើរភ្នំនេះការពារទឹក ប៉ុន្តែមិនអាចទប់ស្កាត់មិនឱ្យជ្រាបទឹកបាននោះទេ។ ភ្លៀងរលឹមអាចហូរលើផ្ទៃសាច់ក្រណាត់។ បើភ្លៀងខ្លាំងយូរ ទឹកនឹងជ្រាបចូល។ ដើម្បីការពារសម្ភារប្រើប្រាស់របស់អ្នក សូមជ្រើសរើសស្រោមការពារទំហំ 20-40 ល។
តើលោកអ្នកអាចថែទាំងកាតាបរបស់អ្នកដោយរបៀបណា?
ការថែទាំគឺជាចំណុចគន្លឹះដែលនាំឱ្យកាតាបជាប់បានយូរ! គក់សំអាតជាមួយទឹកសាប៊ូ និងរូសច្រាសលើតំបន់បែកញើសថ្នមៗ។ លាងជម្រះឱ្យបានច្រើនដង បន្ទាប់មកដាក់ហាលវាក្នុងម្លប់ ឆ្ងាយពីកាំរស្មី និងសារធាតុវិទ្យុសកម្ម។ សមត្ថភាពការពារទឹកនឹងទទួលបានត្រលប់មកវិញ! នៅចន្លោះពេលពីការធ្វើដំណើរមួយទៅការធ្វើដំណើរមួយទៀត សូមរក្សាទុកនៅកន្លែងស្ងួត។