Hide Filters
Filters 0
Sort by :
Filters 0
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
DECATHLON

អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ

8941974
$16,00
ពន្ធត្រូវបានបូកបញ្ចូល
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
  • អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
អាវទ្រនាប់កីឡាFBRA 900 X ខ្មៅ
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អាវទ្រនាប់ទាន់សម័យដែលផ្តល់ជូននូវកម្រិតទ្រទ្រង់ខ្ពស់សម្រាប់កីឡាប្រើកម្លាំងខ្លាំងៗដូចជា រត់ វាយសី ជាដើម

សាច់ក្រណាត់យឺត ខ្នងអក្សរ X ផ្ដល់នូវការធ្វើចលនាដោយសេរី; ទំពក់ខាងក្រោយខ្នង និងបន្ទះខ្សែរយឺត ងាយស្រួលពាក់ចូល និងដោះចេញ.

BENEFITS

ជំនួយដើមទ្រូង

កម្រិតនៃការទ្រទ្រង់ខ្ពស់សម្រាប់កីឡាប្រើកម្លាំងខ្លាំងៗ

សេរីភាពក្នុងការធ្វើចលនា

សាច់ក្រណាត់ យឺតមានបន្ថែមបន្ទះអេប៉ុង ផ្ដល់នូវការធ្វើចលនាដោយសេរី

ការផ្ទេរសំណើម

សាច់ក្រណាត់ដែលស្ងួតបានលឿន និងមានខ្យល់ចេញចូលដើម្បីរក្សារាងកាយរបស់អ្នកឱ្យនៅស្ងួត។

អាចកែតំរូវបាន

ទំពក់នៅខាងក្រោយនិងខ្សែសម្រាប់សារ៉េទៅតាមដងខ្លួន

TECHNICAL INFORMATIONS

តើសកម្មភាពប្រភេទអ្វីដែលអាវទ្រនាប់នេះត្រូវជាមួយ?

អាវទ្រនាប់នេះរចនាឡើងដើម្បីផ្តល់ជូននូវការទ្រទ្រង់សុដន់ដែលវាត្រូវការពេលធ្វើសកម្មភាពខ្លាំងៗនានាដូចជា HIIT ហាត់ខាឌីយ៉ូ ការរាំ ជិះសេះ និងលោតត្រាំប៉ូលីន

តើអាវទ្រនាប់មានរ៉ូតនេះជួយសម្រួលដល់ការធ្វើចលនាដោយេបៀបណា?

បើសិនជាអ្នកត្រៀមធ្វើសកម្មភាពឲ្យសប្បាយ វាពិតជាសំខាន់ក្នុងការរក្សាផាសុកភាពឲ្យបានល្អពេលធ្វើចលនាទៅមកហើយនេះមានន័យថាជាការពាក់ខោអាវឲ្យបានត្រឹមត្រូវ
ធាតុផ្សំអេឡាស្ទែនដែលយើងបានបន្ថែមចូលនោះគឺធ្វើឲ្យសាច់ក្រណាត់កាន់តែយឺតយើងបានរចនារាងអក្សរ X នៅខាងក្រោយ ដើម្បីទទួលបានភាពទូលាយសម្រាប់ឆ្អឹងស្លាបប្រជៀវ ដែលវាធ្វើអោយ អាវនេះសម្របទៅតាមចលនារបស់អ្នកតាមតម្រូវការ ហើយផ្ដល់ភាពស្រស់ស្អាតពីខ្នងរបស់អ្នកផងដែរ.

តើអាវទ្រនាប់នេះមានខ្យល់ចេញចូលដោយរបៀបណា?

លំហាត់ប្រាណនិងការបែកញើសតែងតែមកជាមួយគ្នាតែវាមិនមែនជាអារម្មណ៏ល្អនោះទេបើវាសើមហើយស្អិតពេលអ្នកហាត់ប្រាណ ដើម្បីកាត់បន្ថយអារម្មណ៏មិនល្អនេះ យើងបានបង្កើតអាវដែលមានសាច់ក្រណាត់មានខ្យល់ចេញចូលដែលបណ្តេញជាតិញើសនិងសម្ងួតបានយ៉ាងឆាប់រហ័សដូច្នេះអ្នកអាចហាត់មួយទំហឹងបានហើយនៅតែស្អាតនិងស្ងួតដដែល

តើប្រព័ន្ធសារ៉េនេះអាចធ្វើឲ្យអាវទ្រនាប់នេះមានផាសុកភាពជាងមុនដោយរបៀបណា?

ប្រព័ន្ធសារ៉េនីមួយៗលើអាវត្រូវបានរចនាឡើងដោយគិតពីផាសុកភាពជានិច្ច។ ទំពក់នៅខាងមុខអាចប្រើដើម្បីសារ៉េទំហំបាន ហើយសម្រាប់ខ្សែវិញ អ្នកអាចលើករឺទម្លាក់កំពស់អាវទ្រនាប់បាន

ហេតុអ្វីបានជាវាសំខាន់ក្នុងការការពារសុដន់ពេលហាត់ប្រាណ?

សុដន់របស់អ្នកងាយរងផលប៉ះពាល់ដោយសារតែវាទ្រទ្រង់ខ្លាំងដោយសារស្បែកប៉ុណ្ណោះកំឡុងពេលហាត់កីឡា វាងាយនិងរលាក់តាមសកម្មភាពនិងការហក់លោតនានាជាងធម្មតា មិនថាទំហំរឺអាយុអ្នកប៉ុណ្ណាទេអាស្រ័យលើសកម្មភាពដែលអ្នកកំពុងតែធ្វើ វាអាចទ្រទ្រង់បានដល់ទៅ៥ដងលើសពីទម្ងន់ធម្មតាដែលអ្នកមាន ការពាត់អាវទ្រនាប់កីឡាផ្តល់នូវការទ្រទ្រង់ដ៏សំខាន់ហើយវាការពារទ្រូងរបស់អ្នកពីការទង្គិចនានាដែលបញ្ចៀសពីការឈឺចាប់ និងយារធ្លាក់មុនអាយុ។

ហេតុអ្វីត្រូវរើសការទ្រទ្រង់រវាង កម្រិតខ្ពស់ មធ្យម និងទាប?

លំហាត់ប្រាណគឺដូចជាការដាក់សុដន់រងនូវសម្ពាធដែលដល់ពន្យឺតស្បែកនិងសសៃនានារបស់អ្នក បើគ្មានការទ្រទ្រង់ត្រឹមត្រូវនោះទេ ភាពឈឺចាប់និងការយារធ្លាក់មុនអាយុអាចកើតឡើងខ្លាំងការទ្រទ្រង់លើសពេកក៏អាចមានឥទ្ធិពលមិនល្អផងដែរ ការពាក់អាវទ្រនាប់ឲ្យត្រូវកម្រិតនៃការទ្រទ្រង់ទៅតាមទំហំនិងកម្លាំងនៃសកម្មភាពរបស់អ្នកដើម្បីការពារសុដន់អ្នកស្របពេលទ្រទ្រង់នូវចលនាធម្មជាតិរបស់សុដន់អ្នក

តើយើងកំណត់កម្រិតនៃការទ្រទ្រង់ដែលផ្តល់ជូនដោយអាវទ្រនាប់របស់ Decathlon នេះដោយរបៀបណា?

ឡាបូរបស់យើងបានធ្វើតេស្តនៃការទ្រទ្រង់សុដន់ដែលវាយតម្លៃបាននូវការកាត់បន្ថយនៃការលោតចុះឡើងនៃចលនាសុដន់ពេលកំពុងហាត់កីឡា អាវទ្រនាប់របស់យើងបន្ទាប់មកត្រូវបានចាត់ថ្នាក់តាម៣កម្រិតទាំងនេះ: 1 សម្រាប់ការទ្រទ្រង់បានស្រាល 3 សម្រាប់ការទ្រទ្រង់មធ្យម និង 5 សម្រាប់ការទ្រទ្រង់ខ្លាំង។

តើអ្នកគួររើសកម្រិតនៃការទ្រទ្រង់ដែលអ្នកត្រូវការដោយរបៀបណា?

ការទ្រទ្រង់របស់អាវទ្រនាប់អ្នក គួរតែសក្តិសមនិងសកម្មភាពដែលអ្នកកំពុងតែធ្វើចំណាត់ថ្នាក់មាន៣កម្រិត:
-កម្រិត 1: ការទ្រទ្រង់បែបស្រាលសម្រាប់សកម្មភាពដែលធ្វើចលនាដើមទ្រូងស្រាលៗ (Pilates, stretching, strength training )
- កម្រិតទី៣: -កម្រិត 3: ការទ្រទ្រង់បែបមធ្យមសម្រាប់សកម្មភាពដែលមានការហក់លោតគួរសម (ការរាំ ហ្វីតណេស ហាត់ខាឌីយ៉ូ។ល។)
- កម្រិត : -កម្រិត 5: - ការគាំទ្រខ្ពស់ (ការបោះជំហ៊ាន ការរត់ ការលោតលើត្រាំប៉ូលីនជាដើម)

តើអ្នកធ្វើយ៉ាងម៉េចទើបដឹងថាវាជាទំហំត្រឹមត្រូវ?

ប្រសិនបើអាវទ្រនាប់កីឡាសមស្របនឹងអ្នក នោះអ្នកនឹងមានជំនឿទុកចិត្តដែលអាវនេះនឹងផ្តល់ការទ្រទ្រង់ដើមទ្រូង និងផាសុកភាពជូនលោកអ្នក។ ដើម្បីរើសឲ្យត្រូវទំហំ សូមតាញយកម៉ែត្រវាស់និងធ្វើតាមជំហានខាងក្រោម:
- ឈរនៅមុខកញ្ចក់;
-កាន់ខ្សែម៉ែត្រវាស់ព័ទ្ធទៅក្រោយខ្នងអ្នក ដាក់កម្រិតនៅក្រោមឆ្អឹងស្លាបប្រចៀវរបស់អ្នក;

* ដាក់ម៉ែត្រវាស់កាត់ផ្នែកទាំងមូលនៃដើមទ្រូងរបស់អ្នក។ ធ្វើការវាស់វែងដោយមិនទាញវាឱ្យតឹង។-ប្រើម៉ាស៊ីនគណនាលេខអនឡាញដើម្បីឲ្យកាន់តែច្បាស់

តើគោលការណ៏រចនាម៉ូដនៅពីក្រោយអាវទ្រនាប់ Decathlon នេះមានអ្វីខ្លះ?

អាវទ្រនាប់របស់ Decathlon ត្រូវបានរចនាឡើងដោយក្រុមអ្នកកីឡារបស់យើងដើម្បីកាត់បន្ថយបញ្ហាសុខភាពនានាហើយរក្សាជូនអ្នកនូវផាសុកភាពតាមដែលអាចធ្វើទៅបានការគ្មានដែកទ្រនាប់ពីក្រោមកាត់បន្ថយការបង្កររបួសនិងការសង្កត់លើកូនកណ្តុរនានា​ដោយការលុបបំបាត់ស្នាមថ្នេរដេរជុំវិញចុងសុដន់ យើងបានកាត់បន្ថយការកកិតផងដែរហើយសម្រាប់សាច់ក្រណាត់ដែលបណ្តេញជាតិញើស វានូវតែរក្សាផាសុកភាពជូនអ្នកនិងកាត់បន្ថយការកកិតស្បែកបានច្រើនផងដែរ