តើបាតស្បែកជើងប្រភេទ OUTDOOR CONTACT© មានលក្ខណៈដូចម្តេច?
ភាពស្អិតរបស់បាតស្បែកជើងមានការបញ្ជាក់។
ស្បែកជើងឆ្លងកាត់ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ដើម្បីកំណត់កម្រិតនៃការកកិតលើផ្ទៃរលោង។
ដើម្បីធ្វើសុពលភាពការធ្វើតេស្តនេះ យើងមានការវាយតម្លៃគុណភាពបាតស្បែកជើងនៅលើភ្នំផ្ទាល់ ដោយអ្នកធ្វើតេស្តលើចំងាយរាប់រយគីឡូម៉ែត្រ។
តើយើងធ្វើតេស្តលើស្បែកជើងដោយរបៀបណា?
ស្បែកជើងរបស់យើងបានឆ្លងកាត់ការធ្វើតេស្តមួយចំនួន៖វាត្រូវបានធ្វើតេស្តខាងក្នុងអគារដោយអ្នកធ្វើតេស្តមួយក្រុម ហើយវាឆ្លងកាត់ការធ្វើតេស្តនៅលើទីតាំងជាក់ស្តែងផ្ទាល់ ការធ្វើតេស្តរយៈពេលវែងដើម្បីវាយតម្លៃលើភាពជាប់បានយូររបស់វា និងការធ្វើតេស្តក្នុងមន្ទីរពិសោធន៍លើភាពស្អិត ជាតិពុល និងភាពជាប់បានយូរ។ ក្រោយធ្វើតេស្តដ៏ខ្លាំងក្លារយៈពេលប្រាំមួយខែ យើងបានឯកភាពឱ្យប្រើប្រាស់ផលិតផល។
តើវាត្រូវបានប្រើប្រាស់ក្នុងគោលបំណងអ្វី?
ស្បែកជើងថ្មើរជើងរបស់យើង ត្រូវបានរចនាឡើងសម្រាប់ការដើរនៅតាមជនបទ។យើងជ្រើសរើស និងធ្វើតេស្តលើសមាសធាតុផ្សំបាតស្បែកជើងដើម្បីបត់បែនទៅតាមការដើរភ្នំ។ ប៉ុន្តែ វាមិនស័ក្តិសមសម្រាប់ការដើរលើភ្នំខ្ពស់ឡើយ ហើយការដើរលើផ្លូវកៅស៊ូអាចធ្វើឱ្យវាឆាប់សឹករិចរិល។
តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?
- លាងសម្អាតភក់ចេញ៖ ដុសសម្អាតស្នាមភក់ដោយប្រើច្រាសរឹង
- ដុសសម្អាតស្នាមប្រឡាក់៖ ដុសសម្អាតជាមួយទឹកក្តៅ
- ហាលសម្ងួត៖ ហាលសំងួតរហូតដល់ស្ងួតសព្វ។
តើខ្ញុំគួរជ្រើសរើសទំហំមួយណា?
ដើម្បីស្វែងរកស្បែកជើងត្រូវជើង សូមសាកល្បងពាក់ស្បែកជើងទំហំ និងម៉ូឌែលផ្សេងៗ។ជ្រើសរើសទំហំដែលត្រូវជើង ឬជ្រើសរើសទំហំតូចជាងជើងបន្តិច។ ត្រូវធានាថាកែជើងត្រូវបំពាក់លើបាតស្បែកជើងបានត្រឹមត្រូវដើម្បីការពារកុំឱ្យជើងកិលចុះឡើងក្នុងស្បែកជើងដែលធ្វើឱ្យរលាកជើងពេលចុះចំណោត។
តើស្បែកជើងមានទំងន់ប៉ុន្មាន?
ទម្ងន់ 200 ក្រាម ស្បែកជើងមួយចំហៀង ទំហំ UK លេខ 5.5!