មុខងារលំអិតរបស់ខោនេះផ្តល់នូវផាសុកភាពកាន់តែល្អប្រសើរ?
ធ្វើចលនាដោយសេរីជាមួយនឹងខោដែលរចនាម៉ូតឡើងសម្រាប់ការធ្វើដំណើរផ្សងព្រេង! ម៉ូតកាត់ត្រង់ និងសាច់ក្រណាត់យឺត (ជាតិអេឡាស់តាន 15%) បត់បែនទៅតាមចលនារាងកាយរបស់អ្នក។ ជង្គង់ខោ និងជើងខោខាងក្នុងមានរួចជាស្រេចផ្តល់ផាសុកភាពនៅពេលកំពុងធ្វើដំណើរ។ ម៉ូតទាន់សម័យ? ក.ជើងរបស់ខោអាចសារ៉េបាន។
របៀបបំលែងខោជើងវែងទៅជាខោជើងខ្លី
ខោអាចបម្លែងទៅជាខោខ្លីដែលមានខ្សែរូតតែមួយ ដោយមិនចាំបាច់ដោះស្បែកជើងចេញនោះទេ។ វាអាចបំលែងទៅជាខោជើងវែងវិញបានលឿន។ ល្អឥតខ្ចោះក្នុងការបត់បែនទៅតាមការផ្លាស់ប្តូរនៃសីតុណ្ហភាពអាកាសធាតុ!
ហេតុអ្វីចាំបាច់ផលិតខោចេញពីសាច់ក្រនាត់ច្រោះខ្យល់?
តើមានអ្វីដែលមានការរំខានជាងអារម្មណ៍ថាសើម និងបែកញើសនៅពេលធ្វើដំណើរលើផ្លូវលំបាក? សាច់ក្រណាត់ខោនឹងផ្តល់ឱ្យលោកអ្នកផាសុកភាព។ ទំងន់ស្រាល និងសាច់ក្រនាត់សំយោគ ធ្វើឱ្យវាស្ងួតបានលឿន។ រក្សាភាពស្ងួតនៅពេលដើរភ្នំ។
ហេតុអ្វីចាំបាច់ត្រូវមានហោប៉ាវច្រើនម្លេះ?
នៅពេលចេញដើរភ្នំ បើទោះជាត្រូវស្ពាយកាតាបដាក់ឥវ៉ាន់ពេញ លោកអ្នកនៅតែអាចមានរបស់ខ្លះដែលចាំបាច់ត្រូវប្រើនៅជិតដៃ។ កំពុងស្វែងរកកន្លែងដាក់ទូរសព្ទ សោរ កាបូប មែនទេ? ខោនេះមានហោប៉ាវខ្សែរូតចំនួន 4៖
- ហោប៉ាវជ្រែងដៃ 2
- ហោប៉ាវខាងក្រោយ 1
- ហោប៉ាវលើភ្លៅ 1
របៀបបោកគក់ខោនេះ
ដើម្បីថែទាំខោរបស់អ្នក អ្វីដែលលោកអ្នកត្រូវធ្វើនោះគឺត្រូវបោកគក់ក្នុងសីតុណ្ហភាព 30°C ដើម្បីឱ្យខោស្អាតល្អ។ ដំបូន្មានអ្នកជំនាញ៖ បោកខោទាំងមូលដើម្បីឱ្យបានពណ៌តែមួយដូចគ្នា។