1
Hide Filters
Filters 0
Sort by :
Filters 0
  • ខោជើងវែងបុរស MH500 - ខ្មៅ
ខោជើងវែងបុរស MH500 - ខ្មៅ
QUECHUA

ខោជើងវែងបុរស MH500 - ខ្មៅ

8926332
$41,00
ពន្ធត្រូវបានបូកបញ្ចូល
  • ខោជើងវែងបុរស MH500 - ខ្មៅ
ខោជើងវែងបុរស MH500 - ខ្មៅ
ពណ៌:
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ខោជើងវែងអាចបំលែងទៅជាខោខ្លីបាន ដោយប្រើខ្សែរូតទាញបានលឿនសាច់ក្រណាត់យឺតពីរទិសដៅ និងមានជង្គង់ខោរួចជាសម្រេច៖ធ្វើចលនាបានដោយសេរីនៅពេលលោកអ្នកដើរភ្នំជាប្រចាំ។

ខោនេះជក់ញើសលឿន ដែលរក្សារាងកាយរបស់អ្នកឱ្យនៅស្ងួតនៅពេលកំពុងហាត់ប្រាណ។ សារ៉េវាទៅតាមទម្រង់រាងកាយរបស់អ្នក៖ ខ្សែក្រវាត់ និងជើងខោអាចសារ៉េបានដែលផ្តល់នូវផាសុកភាពបន្ថែម។

ក្រណាត់: 15.0% Elastane, 85.0% Polyamide

; ហោប៉ៅ: 100.0% Polyester

BENEFITS

សេរីភាពក្នុងការធ្វើចលនា

សាច់ក្រណាត់យឺតពីរទិសដៅ និងមានជង្គង់ខោរួចជាសម្រេច ដែលអាចឱ្យលោកអ្នកធ្វើចលនាបានដោយសេរី៖

ការផ្ទេរសំណើម

ទទួលបានភាពស្រស់ស្អាតនៅពេលធ្វើដំណើរ៖ សាច់ក្រណាត់សំយោគមានទំងន់ស្រាលដែលជក់ញើសបានល្អ

ដែលស្របតាមរាងកាយ

ខ្សែក្រវាត់អាចដោះចេញបាន និងជើងខោផ្តល់នូវផាសុកភាពស្រួលស្លៀក

ហោប៉ៅ

ហោប៉ាវខ្សែរ៉ូតចំនួន 4។ហោប៉ៅដៃ 2 មាន 1 ហោប៉ៅខាងក្រោយ និង 1 ហោប៉ៅលើភ្លៅ 1។

ភាពបត់បែនបាន

ងាយស្រួលបំលែងខោនេះទៅជាខោជើងខ្លីដោយមិនចាំបាច់ដោះស្បែកជើងចេញឡើយ

TECHNICAL INFORMATIONS

មុខងារលំអិតរបស់ខោនេះផ្តល់នូវផាសុកភាពកាន់តែល្អប្រសើរ?

ធ្វើចលនាដោយសេរីជាមួយនឹងខោដែលរចនាម៉ូតឡើងសម្រាប់ការធ្វើដំណើរផ្សងព្រេង! ម៉ូតកាត់ត្រង់ និងសាច់ក្រណាត់យឺត (ជាតិអេឡាស់តាន 15%) បត់បែនទៅតាមចលនារាងកាយរបស់អ្នក។ ជង្គង់ខោ និងជើងខោខាងក្នុងមានរួចជាស្រេចផ្តល់ផាសុកភាពនៅពេលកំពុងធ្វើដំណើរ។ ម៉ូតទាន់សម័យ? ក.ជើងរបស់ខោអាចសារ៉េបាន។

របៀបបំលែងខោជើងវែងទៅជាខោជើងខ្លី

ខោអាចបម្លែងទៅជាខោខ្លីដែលមានខ្សែរូតតែមួយ ដោយមិនចាំបាច់ដោះស្បែកជើងចេញនោះទេ។ វាអាចបំលែងទៅជាខោជើងវែងវិញបានលឿន។ ល្អឥតខ្ចោះក្នុងការបត់បែនទៅតាមការផ្លាស់ប្តូរនៃសីតុណ្ហភាពអាកាសធាតុ!

ហេតុអ្វីចាំបាច់ផលិតខោចេញពីសាច់ក្រនាត់ច្រោះខ្យល់?

តើមានអ្វីដែលមានការរំខានជាងអារម្មណ៍ថាសើម និងបែកញើសនៅពេលធ្វើដំណើរលើផ្លូវលំបាក? សាច់ក្រណាត់ខោនឹងផ្តល់ឱ្យលោកអ្នកផាសុកភាព។ ទំងន់ស្រាល និងសាច់ក្រនាត់សំយោគ ធ្វើឱ្យវាស្ងួតបានលឿន។ រក្សាភាពស្ងួតនៅពេលដើរភ្នំ។

ហេតុអ្វីចាំបាច់ត្រូវមានហោប៉ាវច្រើនម្លេះ?

នៅពេលចេញដើរភ្នំ បើទោះជាត្រូវស្ពាយកាតាបដាក់ឥវ៉ាន់ពេញ លោកអ្នកនៅតែអាចមានរបស់ខ្លះដែលចាំបាច់ត្រូវប្រើនៅជិតដៃ។ កំពុងស្វែងរកកន្លែងដាក់ទូរសព្ទ សោរ កាបូប មែនទេ? ខោនេះមានហោប៉ាវខ្សែរូតចំនួន 4៖
- ហោប៉ាវជ្រែងដៃ 2
- ហោប៉ាវខាងក្រោយ 1
- ហោប៉ាវលើភ្លៅ 1

របៀបបោកគក់ខោនេះ

ដើម្បីថែទាំខោរបស់អ្នក អ្វីដែលលោកអ្នកត្រូវធ្វើនោះគឺត្រូវបោកគក់ក្នុងសីតុណ្ហភាព 30°C ដើម្បីឱ្យខោស្អាតល្អ។ ដំបូន្មានអ្នកជំនាញ៖ បោកខោទាំងមូលដើម្បីឱ្យបានពណ៌តែមួយដូចគ្នា។