តើសមត្ថភាពរក្សាកំដៅត្រូវវាស់ដូចម្តេច?
យើងបានធ្វើតេស្តលើប្រអប់ដាក់ម្ហូបនេះនៅក្នុងមន្ទីរពិសោធន៍ស្របតាមស្តង់ដារ EN 12546-1 នៅក្នុងសីតុណ្ហភាព 20°C នៅពេលផ្ទុកទឹកពេញ។រយៈពេលដែលទឹកធ្លាក់ពីសីតុណ្ហភាព 95°C មក 50°C (ក្តៅល្មមពិសារ) គឺ 29 ម៉ោង។
អត្ថប្រយោជន៍នៃដបរក្សាសីតុណ្ហភាព?
សន្ទះខណ្ឌឌុបរបស់ដបនេះទប់កំដៅពីការចំលងកំដៅ។ទ្រនាប់ស្តើងនៃទង់ដែងជួយកាត់បន្ថយការចំលងកំដៅ។វិធីសាស្ត្រមួយចំនួនក្នុងការបង្កើនសមត្ថភាពរក្សាកំដៅ៖ដាក់ទឹកក្តៅចូលដបរយៈពេល 5 នាទី រួចចាក់ទឹកនេះចោលបំពេញដោយភេស្ជៈក្តៅរបស់អ្នក បន្ទាប់មកបិទវាឱ្យជិត។ដបកាន់តែពេញ ដបកាន់តែរក្សាកំដៅ។
បម្រាម៖ ដបនេះរក្សាកំដៅ ភេស្ជៈក្នុងដបនឹងនៅក្តៅបានរយៈពេលយូរ។
តើមានគ្រឿងលំអរអ្វីខ្លះលើដប?
ដបនេះមានមុខងារឆ្លាតវៃ។ គំរបអាចបើកដោយដៃម្ខាងបានដោយសារវាមានគន្លឹះងាយស្រួលបើក។តម្រងតែអាចដោះចេញបាន ល្អបំផុតសម្រាប់ឆុងតែ។ ត្រូវដឹងថាប្រសិនបើលោកអ្នកដោះតំរងចេញក្រោយពីជ្រលក់វាចូលក្នុងទឹកក្តៅ វាអាចនឹងក្តៅរលាកដៃ។
ហើយជាចុងក្រោយ គំរបប្រើជាពែងអាចមួលជាប់លើដប ងាយស្រួលយកតាមខ្លួន!
តើវាផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូនដែរឬទេ?
ដើម្បីផ្តល់ភាពងាយស្រួលក្នុងការយួរដបនេះ យើងបានបន្ថែមដៃម្ខាងទៀតលើដប។
ការប្រើប្រាស់លើកដំបូង
លាងសំអាតផលិតផលទាំងមូល ៣ ដងជាមួយនឹងទឹកស្អាតមុននឹងប្រើប្រាស់វាជាលើកដំបូង។
តើលោកអ្នកថែទាំវាដោយរបៀបណា?
ដើម្បីលាងសម្អាតដបនេះ លោកអ្នកគ្រាន់តែលាងសម្អាតវាជាមួយទឹកសាប៊ូ និងអេប៉ុង។ វាក៏អាចលាងក្នុងម៉ាស៊ីនលាងចានបានដែរ។ដើម្បីថែទាំបានស្រួល តួដបទឹកមានបំពាក់ជាមួយបំណែកអាចដោះចេញបាន ដែលអាចឱ្យលោកអ្នកលូកដៃចូលលាងសម្អាតបានស្អាត។
អំពីវត្ថុធាតុផ្សំ?
ផលិតផលរបស់យើងមិនមានសារធាតុ Bisphenol A (BPA) ទេ ហើយវាអនុលោមតាមស្តង់ដារម្ហូបអាហារ។ ផលិតចេញពីដែកមិនច្រេស 18/8 (304) ដបទឹកនេះធានាបាននូវសុវត្ថិភាពដ៏អស្ចារ្យ។គំរបប៉ូលីប្រូពីលែនរបស់វាធន់កំដៅ និងការប៉ះទង្គិច។
មានលក់ច្រើនប្រភេទ
ចំណុះ 0.4 ល (លេខយោង 8641548) | 0.7 ល (លេខយោង 8641550) | 1 ល (លេខយោង 8750954) | 1.5 ល (លេខយោង 8901746)