មួកការពារសម្រាប់ការហ៊ានជន្លវាយ
តើលោកអ្នកចង់ហាត់ការវាយបុកហាត់ចង្វាក់បេះដូង ឬវាយបាវសាក់ ប៉ុន្តែមិនហ៊ានវាយជាមួយដៃគូដែរឬទេ? យើងរីករាយនឹងបង្ហាញនូវមួកការពារសុវត្ថិភាពក្នុងការចាប់ផ្តើមជំហានដំបូងនៅលើសង្វៀនប្រកបដោយភាពជឿជាក់។ មួកសុវត្ថិភាពដែលរចនាឡើងជាពិសេសសម្រាប់លោកអ្នកដែលចង់រីកចំរើនលើសពីដែនកំណត់របស់អ្នក ប្រកបដោយសុវត្ថិភាព និងភាពរីករាយ!
ការការពារពេញលេញ!
ដើម្បីធ្វើអោយអ្នកប្រើប្រាស់ចង់ទទួលបានបទពិសោធន៍សប្បាយរីករាយពីការជន្លដាល ក្រុមការងាររចនាម៉ូតរបស់យើងបានស្រមើស្រមៃបង្កើតមួកសុវត្ថិភាពដែលការពារមុខបានពេញលេញ។ "ជាមួយនឹងមួកធម្មតា ច្រមុះ មាត់ ភ្នែក និងផ្នែកនៃថ្ពាល់នៅតែមិនទទួលបានការការពារ" នេះបើយោងតាមការពន្យល់របស់ Julien ដែលជាអ្នកគ្រប់គ្រងផលិតផលរបស់ Outshock។ ដោយសារមានរបាការពារបាំងមុខម្តុំច្រមុះ លោកអ្នកនឹងមិនទទួលការវាយចំឡើយ!
ការការពារត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍
ដើម្បីផ្តល់នូវការការពារពេញលេញ និងក្នុងពេលដំណាលគ្នាធានាមើលបានច្បាស់ល្អ និងមានខ្យល់ចេញចូល យើងបង្កើតជារបាលើមួកនេះ។ ត្រូវបានធ្វើតេស្តក្នុងមន្ទីរពិសោធន៍ក្រោមលក្ខខណ្ឌលំបាកខ្លាំង វាត្រូវបានរចនាឡើងដើម្បីធន់ទៅនឹងការប៉ះទង្គិចខ្លាំង។ វាក្រាស់ល្មមសម្រាប់ការពារប្រអប់ដៃគូប្រកួតរបស់អ្នកមិនអោយប៉ះអ្នក ប៉ុន្តែស្តើងល្មមអោយលោកអ្នកដកដង្ហើមបានជាធម្មតា។ វាមានសភាពថ្លា ដូច្នេះលោកអ្នកអាចរីករាយជាមួយនឹងការមើលឃើញច្បាស់ដូចទៅនឹងមួយសុវត្ថិភាពវាយបុកធម្មតា។
ដង់ស៊ីតេអេប៉ុងបីប្រភេទ
ជាមួយនឹងមួកសុវត្ថិភាព 100 យើងផ្តល់ជូននូវការការពារដែលរចនាឡើងជាពិសេសសម្រាប់ការរៀនជន្លវាយ។ ដូច្នេះដើម្បីទទួលបានផាសុកភាពកាន់តែខ្លាំង និងការការពារ (សម្រាប់លោកអ្នក និងដៃគូរបស់លោកអ្នក) យើងបានបង្កើតមួកសុវត្ថិភាពនេះឡើងជាមួយអេប៉ុងដែលដង់ស៊ីតេ 3 ប្រភេទ៖
- ពូកខាងក្នុងដែលមានភាពបត់បែន ផ្ដល់នូផាសុខភាពខ្ពស់ជាមុន
- ពូកកម្រិតមធ្យម ស្រូបយករលកកម្លាំង បានកាន់តែខ្លាំងជាមុន
- ពូកទន់ខាងក្រៅដែលមានភាពបតបែន ទប់ការវាយពីដៃគូរបស់អ្នក ពីការវាយចេញ ។
ការជ្រើសរើសទំហំស្រោមក្បាលអោយបានត្រឹមត្រូវ
ទំហំមួកសុវត្ថិភាពត្រូវបានកំណត់ជាសង់ទីម៉ែត្រ ដែលឆ្លើយតបទៅនឹងទំហំក្បាលរបស់លោកអ្នក (អង្កត់ផ្ចិតត្រឹមកំពស់ថ្ងាស)។
នេះជាតារាងបង្ហាញពីទំហំ៖
ទំហំ M = ទំហំក្បាលពី 55 ដល់ 58 សម។
ទំហំ L = ទំហំក្បាលពី 58 ដល់ 61 សម។