ហេតុអ្វីត្រូវពាក់ស្រោមការពារក្បាល?
កីឡាវាយបុកបង្កើតបានជាសមត្ថភាពក្នុងការដឹង និងស្មានទុកមុន។ ប៉ុន្តែបើទោះជាពួកគេបង្រៀនលោកអ្នកពីរបៀបគេចពីការវាយចំ លោកអ្នកនៅតែមិនអាចទទួលបានការការពារ 100% ឡើយ។
ដើម្បីរក្សាការវាយបុកអោយនៅតែសប្បាយរីករាយ ត្រូវចាប់យកទំលាប់ល្អ និងពាក់សំភារការពារខ្លួននៅពេលកំពុងហ្វឹកហាត់។ របួសភាគច្រើនកើតឡើងដោយសារការប៉ះទង្គិចដោយចៃដន្យ (ក្បាលបុកមុខដោយមិនដឹងខ្លួន ការវាយមិនត្រឹមត្រូវ ជាដើម) ដែលជាមូលហេតុដែលយើងសូមណែនាំអោយពាក់ស្រោមការពារក្បាលនៅពេលកំពុងវាយបុក។
ស្រោមការពារក្បាលដែលពាក់បានលឿន
បន្ថែមពីលើការការពារដែលល្អ ក្រុមការងាររបស់យើងបានធ្វើការលើកត្តាដែលស្វែងរកដោយអ្នកវាយបុក៖ ភាពងាយស្រួលក្នុងការពារស្រោមក្បាល។ យើងពិតជាមានមោទនភាពដែលផ្តល់ជូននូវស្រោមការពារក្បាលដែលលោកអ្នកស្រួលពាក់ ពាក់បានលឿន និងដោយមិនចាំបាច់សារ៉េចុះឡើងឡើយ។ ក្រោយពីការធ្វើតេស្តនៅមន្ទីរពិសោធន៍ យើងអាចបញ្ជាក់បានថា៖ មួកសុវត្ថិភាពរបស់យើងមានភាពងាយស្រួលក្នុងការពាក់ជាងឧបករណ៍ការពារក្បាលផ្សេងទៀតដែលមានលក់នៅលើទីផ្សារ។
របៀបជ្រើសរើសស្រោមការពារក្បាល
មានស្រោមការពារក្បាល 3 ប្រភេទ ដែលស្របទៅតាមតម្រូវការរបស់លោកអ្នក៖
- ស្រោមការពារក្បាលដែលបើកមុខ 900 អាចអោយលោកអ្នកមើលឃើញច្បាស់ល្អ មិនក្តៅ នឹងការពារតំបន់សំខាន់។
- មួកសុវត្ថិភាបការពារមុខពេញលេញ 500 ធានាផ្តល់នូវការការពារឆ្អឹងថ្ពាល់ និងចង្ការបន្ថែម។
- មួកសុវត្ថិភាព Full Face 100 ធានានូវការការពារមុខទាំងមូលយ៉ាងល្អប្រសើរ ដោយសារវាការពារមិនអោយប៉ះជាមួយនឹងស្រោមដៃរបស់គូប្រកួត។
ការជ្រើសរើសទំហំស្រោមក្បាលអោយបានត្រឹមត្រូវ
ទំហំមួកសុវត្ថិភាពត្រូវបានកំណត់ជាសង់ទីម៉ែត្រ ដែលឆ្លើយតបទៅនឹងទំហំក្បាលរបស់លោកអ្នក (អង្កត់ផ្ចិតត្រឹមកំពស់ថ្ងាស)។
នេះជាតារាងបង្ហាញពីទំហំ៖
ទំហំ M = ទំហំក្បាលពី 55 ដល់ 58 សម។
ទំហំ L = ទំហំក្បាលពី 58 ដល់ 61 សម។
ឧបករណ៍ការពារខ្លួន
ស្រោមក្បាលនេះត្រូវបានរចនាឡើងដើម្បីការពារលោកអ្នក - ម៉ូតរចនារបស់វាជាមួយនឹងអេប៉ុងមានដង់ស៊ីតេបីប្រភេទផ្តល់នូវការកាត់បន្ថយការប៉ះទង្គិចជាពិសេស។
- ពូកខាងក្នុងដែលមានភាពបត់បែន ផ្ដល់នូផាសុខភាពខ្ពស់ជាមុន
- ពូកកម្រិតមធ្យម ស្រូបយករលកកម្លាំង បានកាន់តែខ្លាំងជាមុន
- ពូកទន់ខាងក្រៅដែលមានភាពបតបែន ទប់ការវាយពីដៃគូរបស់អ្នក ពីការវាយចេញ ។