ស្រោមមាត់: សំភារះប្រដាល់សំខាន់ៗ
ឧបករណ៍ការពារធ្មេញនេះរចនាឡើងសម្រាប់ការពារធ្មេញអ្នកពេលហាត់ប្រដាល់ស្រាលៗនិងហាត់ក្បាច់គុន (ប្រដាល់ មួយថៃ ប្រដាល់សេរី ការ៉ាតេfull-contact ការ៉ាតេ តៃខ្វាន់ដូ)។
វាកាត់បន្ថយការទង្គិច បន្ថយរំញ័រដែលបង្ករឡើងដោយការដាល់ និងបញ្ឈប់ធ្មេញឲ្យកកិតគ្នាផងដែរ គោរពតាមស្តង់ដារ NF S72-427 នៃស្រោមមាត់លេងកីឡា
តើទំហំមួយណាដែលអ្នកគួរទិញ?
ដើម្បីកំណត់បាននូវទំហំស្រោមមាត់បានត្រឹមត្រូវ អ្នកត្រូវការបន្ទាត់ រឺម៉ែត្រវាស់ បើសិនជាគម្លាតរវាងខាងលើរបស់អ្នកតិចជាង 38 មម សូមរើសយកខ្នាត M
បើវាលើស 38 មម សូមយកខ្នាតL!
សូមចាំថាវាពិតជាសំខាន់ក្នុងការចាក់ពុម្ភស្រោមមាត់អ្នកពេលប្រើលើកដំបូង
របៀបចាក់ពុម្ភស្រោមការពារមាត់នេះ
ស្រោមមាត់មានធាតុផ្សំតែមួយនេះមកជាមួយដងដែលកាន់តែងាយស្រួលក្នុងការចាក់ពុម្ភជាងមុន
មុនពេលអ្នកប្រើវាលើកដំបូង សូមជ្រលក់វាចូលក្នុងទឹកពុះ៣៥វិនាទី រួចប្រើដងសម្រាប់លើកវាឡើងហើយដាក់វាចូលមាត់អ្នកចាក់ពុម្ភតែម្តង ការណែនាំចាក់ពុម្ភពេញលេញអាចរកបាននៅសៀវភៅណែនាំ
របៀបថែទាំស្រោមមាត់សម្រាប់ប្រដាល់
-សូមលាងស្រោមនេះបន្ទាប់ប្រើរួច
-សម្ងួតវា
-ទុកដាក់វាក្នុងប្រអប់របស់វា
-លាងវាជាម្តងម្កាលជាមួយច្រាសនិងថ្នាំដុះធ្មេញ
-សម្រាប់ការការពារបានខ្ពស់ សូមប្តូរស្រោមមាត់នេះមួយឆ្នាំម្តងរឺពេលវាចេញសញ្ញាថាវាសឹកហើយ
យើងបានធ្វើឲ្យស្រោមមាត់នេះកាន់តែប្រសើរឡើងហើយ!
យើងបានប្រើមតិរបស់អតិថិជនក្នុងការរចនាគំរូថ្មីនិងប្រសើរជាងមុនរបស់ស្រោមមាត់នេះ ជាពិសេស យើងបានផ្លាស់ប្តូរ:
-ការរចនាផលិតផលដើម្បីឲ្យការចាក់ពុម្ភកាន់តែស្រួល
- ខ្នាតក្នុងមាត់របស់អ្នក ដូច្នេះវាកាន់តែមានផាសុកភាពពេលពាក់
គំរូនេះគឺមានផាសុកភាពនិងងាយស្រួលជាងពេលប្រើដូច្នេះអ្នកអាចផ្តោតលើអ្វីដែលសំខាន់បំផុតបាន: ការហ្វឹកហាត់របស់អ្នក
បម្រាមក្នុងការប្រើប្រាស់ស្រោមមាត់នេះ
សូមកុំពាក់ស្រោមមាត់នេះបើសិនជាអ្នកពត់ធ្មេញ