ម្ហូបស្រស់ជានិច្ច
ជាមួយនឹងប្រអប់ដាក់បាយនេះ មិនចាំបាច់ដុំទឹកកកដែលធ្វើឱ្យធ្ងន់ប្រអប់នោះទេ។ ម៉ូតរចនារបស់វា ឯកភាពឱ្យប្រើប្រាស់ដោយស្តង់ដារ EN 12546-2 ជួយរក្សាម្ហូបឱ្យត្រជាក់បានបីម៉ោង។ អត្ថប្រយោជន៍ ម្ហូបនឹងនៅស្រស់ពីព្រឹករហូតដល់ថ្ងៃ!
ទទួលបានអត្ថប្រយោជន៍ពីប្រសិទ្ធភាពរបស់ប្រអប់ដាក់ម្ហូបនេះ
វិធីសាស្ត្រក្នុងការរក្សាម្ហូបឱ្យនៅស្រស់នៅពេលដើរភ្នំ៖
- ប្រើប្រាស់ដុំទឹកកកនៅក្នុងថតនីមួយៗ។
- សូមក្លាសេប្រអប់បាយ និងម្ហូបខាងក្នុងមុនប្រើប្រាស់
- ដាក់បំពេញប្រអប់ឱ្យពេញដើម្បីឱ្យវារក្សាភាពស្រស់។
តើប្រអប់បាយមានគ្រឿងលម្អផ្សេងទៀតដែរឬទេ?
ប្រអប់នេះមានមកជាមួយកំប៉ុងដាក់ម្ហូប។ បិទឱ្យជិត វាអាចដាក់ចូលថតខាងក្រោមបានស្រួល។
កន្លែងដាក់ម្ហូបត្រូវបានរចនាម៉ូតឡើងយ៉ាងល្អ
ប្រអប់បាយនេះត្រូវបានរចនាម៉ូតឡើងដើម្បីធ្វើឱ្យជីវិតកាន់តែងាយស្រួល និងមិនចង្អៀតកន្លែង។ វាមានថតចំនួនពីរ៖ ថតទីមួយនៅលើបាតប្រអប់ បើកបានពេញលេញ។ ថតទីពីរបើកស្របបណ្តោយប្រអប់។រឹងល្មម អាចបត់បានមានទំហំតូចស្រួលដឹកជញ្ជូន។
ប្រអប់បាយងាយស្រួលយួរតាមខ្លួន?
មានទំហំតូច ប្រអប់បាយទំហំ 5 ល នេះផ្តល់ភាពងាយស្រួលក្នុងការដឹកជញ្ជូន និងមិនចង្អៀតកាតាបរបស់អ្នក។ ងាយស្រួលយួរដោយប្រើដៃ។ ចុចត្រឹមពីរដង លោកអ្នកអាចពាក់ខ្សែលើស្មារបស់អ្នកបាន
តើលោកអ្នកថែទាំប្រអប់បាយរបស់អ្នកដោយរបៀបណា?
វត្ថុធាតុផ្សំធ្វើពីជ័រថ្មីដែលជាគ្រោងរបស់ប្រអប់បាយត្រូវបានរចនាម៉ូតឡើងដើម្បីឱ្យវាជាប់បានយូរ និងងាយស្រួលលាងសម្អាត។ គ្រាន់តែជូតសម្អាតដោយប្រើអេប៉ុង។ កំប៉ុងដាក់ម្ហូបបិទជិតល្អ អាចរៀបចំទុកដាក់ម្ហូបបានលឿន៖ អាចលាងក្នុងម៉ាស៊ីនបាន។