ស៊េរី Van Rysel Endurance
ស៊េរី Endurance របស់យើងគឺផ្ដោតលើអ្នកជិះកង់ទាំងអស់ដែលមិនផ្ដោតសំខាន់លើគុណផលនិងកំណត់ត្រាល្បឿន។យើងបានយកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះផាសុកភាព ដើម្បីធ្វើឱ្យការជិះកង់របស់អ្នកមានភាពរីករាយតាមដែលអាចធ្វើទៅបាន។
ជម្រើសរចនារបស់យើងត្រូវបានធ្វើឡើងដោយគិតគូដល់ផាសុកភាព។ប្រសិនបើផាសុកភាពគឺសំខាន់សម្រាប់អ្នកជាងគុណផល នោះសូមកុំមើលរំលងស៊េរី Endurance ឱ្យសោះ ព្រោះវាពិតជាសក្តិសមសម្រាប់អ្នក។
ម៉ូដប្រចាំត្រកូលនៃស៊េរី Endurance
ស៊េរី Endurance មានម៉ូដប្រចាំត្រកូលចំនួនបី៖
Discover៖ផលិតផលសក្តិសមបំផុតសម្រាប់ការចាប់ផ្តើមជិះកង់គួក - តម្លៃសមរម្យ សាមញ្ញ និងមានប្រសិទ្ធភាព។
Endurance៖ស៊េរី Core របស់យើង សម្រាប់អ្នកជិះកង់មានបទពិសោធន៍ដែលស្វែងរកផាសុកភាពសម្រាប់ការជិះកង់របស់ពួកគេ។
Endurance Ultraរចនាឡើងជាពិសេសសម្រាប់អ្នកជិះកង់ផ្លូវឆ្ងាយនិងទេសចរណ៍។
របៀបដែលខោខ្លីជិះកង់ Endurance របស់យើងត្រូវបានរចនាឡើង
យើងបានកែច្នៃខោជើងខ្លីទាំងនេះឡើងវិញ ដើម្បីនាំមកជូនអ្នកនូវផលិតផលគុណភាពខ្ពស់ ដោយផ្តោតលើផាសុកភាពសម្រាប់ការជិះរយៈពេលពី 3 ទៅ 5 ម៉ោង។ខោជើងខ្លីទាំងនេះមានលក្ខណៈពិសេសដូចខាងក្រោម៖
- ចង្កេះខោរុំព័ទ្ធជុំវិញ ដើម្បីផ្ដល់ការគាំទ្រដ៏ល្អឥតខ្ចោះ ទោះបីជាមិនមានក្រវាត់ក៏ដោយ
- បន្ទះយឺតស្រោបដោយស៊ីលីកូននៅផ្នែកខាងក្រោមនៃជើងខោ ដើម្បីផ្ដល់ផាសុកភាពដ៏ល្អ នៅពេលធាក់កង់
- សាច់រឹបតែមិនណែន ដែលងាយស្រួលបំភ្លេច ពេលពាក់វា- ហោប៉ៅចំហៀងពីរដែល់ផ្ដល់ភាពងាយស្រួល
បន្ទះ Endurance អាណាតូមិក
ខោអៀមជើងខ្លី Endurance នេះភ្ជាប់មកជាមួយបន្ទះឆាម័រ "អាណាតូមិក" មួយ។ថ្នេរកណ្តាលអនុញ្ញាតឱ្យបន្ទះបត់បាន។ បច្ចេកវិទ្យាសំណង់នេះធានាបាននូវភាពសមនិងលំនឹងឥតខ្ចោះនៅក្នុងកែបកង់។វាត្រូវបានរចនាឡើងដោយសម្របតាមទម្រង់រាងកាយបុរស ហើយដោយសារតែស្រទាប់យឺតរបស់វា វានឹងសម្របតាមចលនារបស់រាងកាយ នៅពេលអ្នកជិះ។
ប៉ុងដង់ស៊ីតេខ្ពស់ដែលច្រោះខ្យល់ល្អ
បន្ទះឆាម័រនេះត្រូវបានផលិតចេញពីបន្សំពិសេសនៃវត្ថុធាតុនានា ដែលផ្តល់នូវប្រភេទនៃការការពារដែលត្រូវការចាំបាច់ នៅពេលអ្នកជិះរយៈពេលយូរ។បន្ទះទ្រនាប់នេះមានប៉ុងការពារដង់ស៊ីតេខ្ពស់ 120 គក្រ/ម3 នៅក្រោមឆ្អឹងអង្គុយនិងផ្នែកខាងក្រោមទាំងមូល។ស្រទាប់ខាងលើនៃក្រណាត់ ដែលប៉ះផ្ទាល់ជាមួយស្បែក ត្រូវបានផលិតចេញពីសរសៃអេឡាស្ទេននិងប៉ូលីអេស្ទែរមានរោម ដើម្បីការពារការត្រដុសនិងការរលាក។ស្រទាប់ទាំងអស់ច្រោះខ្យល់ និងបំបាត់ជាតិញើសបានល្អ។