RCR
ស៊េរី RCR សម្រាប់អ្នកប្រណាំង គឺជាស៊េរីបង្កើតសម្រាប់អ្នកជិះកង់ដែលកំពុងស្វែងរកឧបករណ៍ដែលមានគុណភាពកម្រិតកំពូលស៊េរីនេះគឺសក្តិសមសម្រាប់អ្នកជិះកង់ដែលកំពុងស្វែងរកភាពល្អឥតខ្ចោះលើគ្រប់ស្ថានភាពផ្លូវ។ផលិតផលកម្រិតខ្ពស់ប្រើបានចំរុះ សម្រាប់ជិះទាំងផ្ទះលើផ្ទៃរាបនិងនៅលើភ្នំខ្ពស់។
ស៊េរី RCR នេះត្រូវបានជ្រើសរើសដោយក្រុមជំនាញ Decathlon AG2R La Mondiale
MIPS
ប្រព័ន្ធ MIPS មានស្រទាប់ដែលមានកត្តាកកិតទាប ដែលអនុញ្ញាតឱ្យមានចលនាពហុទិសពី 10 ទៅ 15 មម ក្នុងអំឡុងពេលផលប៉ះពាល់មុំជាក់លាក់។
ចលនានេះត្រូវបានរចនាឡើងដើម្បីកាត់បន្ថយកម្លាំងបង្វិលដែលបញ្ជូនទៅក្បាល។
RCR MIPS ប្រើប្រាស់ប្រព័ន្ធ MIPS AIR ដែលស្រាលបំផុតក្នុងស៊េរិ MIPS។
ដើម្បីស្វែងយល់បន្ថែម សូមចូលទៅកាន់ mipsprotection.com
សុវត្ថិភាព
ដោយសារហេតុផលចម្បងនៃការពាក់មួកសុវត្ថិភាពគឺដើម្បីរក្សាខ្លួនអ្នកឱ្យមានសុវត្ថិភាព ទើបមួកសុវត្ថិភាពនេះបំពេញតាមស្តង់ដារសុវត្ថីកម្រិតខ្ពស់
វាស្របតាមបទប្បញ្ញត្តិអឺរ៉ុប EN1078។ស្តង់ដារនេះរួមមានដូចខាងក្រោម៖ សំណង់ រួមមានផ្ទៃគំហើញ លក្ខណៈសម្បត្តិស្រូបការរញ្ជួយ លក្ខណៈពិសេសនៃប្រព័ន្ធទប់លំនឹង រួមមាន ខ្សែក្រវ៉ាត់ចង្ការនិងឧបករណ៍រឹតបន្តឹង និងសញ្ញាសម្គាល់និងព័ត៌មាន។
ទំហំ និងទម្ងន់
ទំហំមួកសុវត្ថិភាពគឺផ្អែកលើរង្វង់ក្បាលរបស់អ្នក។
RCR៖ទំហំ S៖ 52-55 សម - 230 ក្រ
ទំហំ M៖55-59 សម - 270 ក្រ
ទំហំ L៖59-62 សម - 290 ក្រ
មួកសុវត្ថិភាពនេះក៏មាននៅក្នុងកំណែដែលមានប្រព័ន្ធ MIPS ផងដែរ។ប្រព័ន្ធនេះកែប្រែក្រឡាទំហំបន្តិច ដូច្នេះប្រសិនបើទំហំអ្នកស្ថិតនៅផ្នែកខាងលើនៃស៊េរី ហើយចូលចិត្តកំណែ MIPS យើងសូមណែនាំឱ្យទិញទំហំធំជាងនេះមួយលេខ។
ខ្យល់ចេញចូល
ខ្យល់ចេញចូលរបស់មួកសុវត្ថិភាព គឺល្អបំផុតនៅពេលច្រកខ្យល់ចូលធំត្រូវបានភ្ជាប់ទៅច្រកខ្យល់ចេញតាមចង្អូរដែលអនុញ្ញាតឱ្យខ្យល់ចរាចរ។ក្បាលគឺជាសមាសធាតុសំខាន់មួយសម្រាប់ធ្វើឱ្យរាងកាយត្រជាក់ ក្នុងអំឡុងពេលប្រឹងប្រែងខ្លាំង។
ដូច្នេះការជម្លៀសកម្ដៅដែលបានបង្កើត គឺជាអាទិភាពមួយសម្រាប់រក្សាគុណផលឱ្យនៅកម្រិតខ្ពស់។
ខ្យល់ចេញចូល និងអ៊ែរ៉ូឌីណាមិក
ម៉្យាងវិញទៀត ការកំណត់ទីតាំងខ្យល់ចេញចូលមិនល្អអាចបង្កើតការខាតបង់គុណផងអ៊ែរ៉ូឌីណាមិកយ៉ាងច្រើន តាមរយៈការបង្កើនការអូសទាញ។
RCR មានប្រព័ន្ធខ្យល់អថេរមួយ អាស្រ័យលើជំហររបស់អ្នកនៅលើកង់។ឧទាហរណ៍ ពេលឡើងចំណោត អ្នកអង្គុយកាន់តែត្រង់ ប្រព័ន្ធកាន់តែមានប្រសិទ្ធភាព។ ពេលអ្នកបែរចុងចុះក្រោម មុខងារអ៊ែរ៉ូឌីណមិកនៃមួកសុវត្ថិភាពនេះនឹងធ្វើឱ្យមានភាពខុសប្លែងទាំងស្រុង។
លក្ខខណ្ឌបង្វិលត្រឡប់ (ពិសេសសម្រាប់ឧបករណ៍ការពារខ្លួន
មួកសុវត្ថិភាពនេះ គឺជាឧបករណ៍ការពារខ្លួនមួយ ហើយកម្រិតការពាររបស់វានឹងអាស្រ័យលើស្ថានភាពរបស់វា។យើងអាចទទួលការបង្វិលត្រឡប់មួកសុវត្ថិភាពមកវិញបាន លុះត្រាតែមិនទាន់ប្រើ។បើមួកសុវត្ថិភាពនេះមិនត្រូវសម្រាប់អ្នក សូមបង្វិលវាត្រឡប់មកវិញ រួមជាមួយនឹងការណែនាំសម្រាប់អ្នកប្រើ និងស្លាកនានា។
អាយុកាលមួកសុវត្ថិភាព
មួកសុវត្ថិភាពមិនស្ថិតស្ថេរជារៀងរហូតទេ។ដើម្បីធានាសុវត្ថិភាពអតិបរមា យើងសូមណែនាំឱ្យផ្លាស់មួកការពាររបស់អ្នកថ្មីយ៉ាងហោចណាស់ 5 ទៅ 7 ឆ្នាំម្តង។វាមានសារៈសំខាន់ណាស់ក្នុងការរក្សាទុកវានៅក្នុងប្រអប់របស់វា នៅកន្លែងស្ងួតនិងត្រជាក់ ឆ្ងាយពីពន្លឺព្រះអាទិត្យ។សីតុណ្ហភាពខ្លាំងនឹងធ្វើឱ្យស្នោររបស់មួកខូចគុណភាពលឿនជាងមុន។
បន្ទាប់ពីប៉ះទង្គិចខ្លាំង វាចាំបាច់ក្នុងការផ្លាស់ថ្មីមួកសុវត្ថិភាពរបស់អ្នក ព្រោះវាអាចលែងមានប្រសិទ្ធភាព ប្រសិនបើមានស្នាមប្រេះនៅខាងក្នុង។