ការរក្សាសីតុណ្ហភាព
យើងខ្ញុំបានធ្វើតេស្តផលិតផលនេះ ដោយគោរពទៅតាមស្តង់ដា EN 12546-2 នៅក្រោមសីតុណ្ហភាព 32អង្សារសេ ដោយមិនប្រើទឹកកក។ រយៈពេលនៃសីតុណ្ហភាពកើនឡើងចាប់ពី 5°C (សីតុណ្ហភាពនៃអាហារដែលចេញពីទូទឹកកក) រហូតដល់ 15°C ក្នុងរយៈពេល 5ម៉ោង។
ដោយដាក់ទឹកកក ទម្ងន់ 600ក្រាម សីតុណ្ហភាពនៃអាហារផ្លាស់ប្តូរពី 5អង្សាររហូតដល់ 15អង្សារ បានរយៈពេល 8ម៉ោង។
សមត្ថភាពផ្ទុក៖
ចំនុះ៖ ១០ ល។សូមណែនាំសម្រាប់មនុស្សចំនួន 1 ទៅ 2 នាក់។
នៅផ្នែកខាងក្នុង លោកអ្នកនឹងមើលឃើញប្រព័ន្ធមួយដើម្បីទុកដាក់ដបទឹករបស់អ្នកបានយ៉ាងត្រឹមត្រូវកំឡុងពេលធ្វើដំណើរ និងថតរឺតនៅផ្នែកខាងលើ។
នៅផ្នែកខាងក្រៅ អ្នកនឹងឃើញថតមានរឺត ដាច់ដោយឡែកពីកន្លែងរក្សាកម្តៅ ដូច្នេះហើយលោកអ្នកអាចទុកដាក់សម្ភារស្ងួតៗ និងកុំឱ្យវាប៉ះជាមួយនឹងអាហារ ត្រជាក់ៗ (កាបូបលុយ សោរ ផែនទី កាមេរ៉ា)។
កាតាបនេះក៏មានថតសំណាញ់ខាងក្រៅនៅម្ខាងទៀតផងដែរ។
ទំហំ
វិមាត្រ នៅពេលត្រូវបានបត់ទុក(ប្រវែង x ទទឹង x កម្ពស់)
វិមាត្រខាងក្រៅ៖ 21 x 17 x 38 សម
ទំហំខាងក្នុង 20 x 16 x 32 សម
នៅពេលដែលត្រូវបានបត់ កាតាបទឹកកកគឺនឹងមានទំហំតូចជាងមុន និងប្រវែងទទឹង 21 សម ជម្រៅ 8 សម និងកម្ពស់ 35 សម។
មិនជ្រាបទឹក
កាតាបនេះ មិនមែនមុខងារការពារទឹកនៅផ្នែកខាងក្នុងនោះទេ។ ផ្នែកខាងក្រោមនៃកាតាប មិនការពារជម្រាបទឹកនោះទេ។
ពេលខ្លះ សំណើមនឹងកកើតនៅផ្នែកខាងក្នុងនៃកាតាប ហើយដំណក់ទឹកខ្លះៗ នឹងជ្រាបចេញតាមថ្នេរ។ កុំបារម្ភអី វាកម្រនឹងកើតឡើងណាស់ ហើយនឹងមិនប៉ះពាល់ដល់អាហាររបស់អ្នកឡើយ។
ការណែនាំសម្រាប់ប្រើប្រាស់
ដើម្បីរក្សាអាហាររបស់អ្នកបានយូរជាងនេះ លោកអ្នកអាចបន្ថែមទឹកកកក្នុងកាតាបនេះបាន។ នៅពេលដែលទុកដាក់ម្ហូបក្នុងកាតាបនេះ យើងខ្ញុំសូមណែនាំឱ្យលោកអ្នកទុកដាក់អាហារដែលចាំបាច់ដើម្បីរក្សាភាពត្រជាក់នៅជាមួយគ្នានៅផ្នែកខាងក្រោមនៃកាតាប។ ជាចុងបញ្ចប់ ដើម្បីបង្កើនគុណភាពនៃការរក្សាកម្តៅរបស់កាតាបនេះ យើងខ្ញុំសូមណែនាំអ្នកឱ្យបើកវា នៅពេលដែលអ្នកត្រូវការ និងបិទជាបន្ទាន់។
តើទំហំត្រូវវាស់ដូចម្តេច?
ទំហំរបស់កាតាបគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាលទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវទំហំដូចគ្នាគិតជាល។