1
Hide Filters
Filters 0
Sort by :
Filters 0
  • ធុងទឹកកករឹង 500 ចំណុះ 32 ល រក្សាសីតុណ្ហភាព
ធុងទឹកកករឹង 500 ចំណុះ 32 ល រក្សាសីតុណ្ហភាព
QUECHUA

ធុងទឹកកករឹង 500 ចំណុះ 32 ល រក្សាសីតុណ្ហភាព

8912072
$89,00
ពន្ធត្រូវបានបូកបញ្ចូល
  • ធុងទឹកកករឹង 500 ចំណុះ 32 ល រក្សាសីតុណ្ហភាព
ធុងទឹកកករឹង 500 ចំណុះ 32 ល រក្សាសីតុណ្ហភាព
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
អ្នករចនាម៉ូតរបស់យើងបានបង្កើតធុងទឹកកកបំពេញមុខងារខ្ពស់ និងរឹងមាំ Fresh ចំណុះ 32 លីត្រ សម្រាបរក្សាម្ហូប និងភេស្ជៈរបស់លោកអ្នកអោយនៅត្រជាក់ពេញមួយថ្ងៃ។

អ្វីដែលនាំអោយពួកយើងរចនាតង់នេះឡើង? ផ្តល់ជូនលោកអ្នកនូវធុងទឹកកកបំពេញមុខងារបានល្អ និងរឹងមាំ៖វារក្សាម្ហូបអាហាររបស់អ្នកឱ្យនៅស្រស់រយៈពេល 14 ម៉ោង នៅក្នុងសីតុណ្ហភាព 32°C ដោយមិនចាំបាច់មានដុំទឹកកក។

រចនាសម្ព័ន្ធ: 85.0% Polypropylene

, 10.0% Polystyrene, 5.0% Polyethylene

; ពពុះ: 100.0% ស្នោ Polyurethane

BENEFITS

សមសីតុណ្ហៈ

រក្សាម្ហូបអោយនៅស្រស់រយៈពេល 14 ម៉ោង ដោយមិនចាំបាច់ដុំទឹកកក | ស្តង់ដារ៖ EN 12546-2

ផាសុខភាពដល់អ្នកប្រើប្រាស់

ទំហំខាងក្នុង 32 លីត្រ | អាចដាក់ដបចំណុះ 1.5 លីត្រ ចំនួន 8 ដប

មិនជ្រាបទឹក

ធុងទឹកកកការពារទឹក | គន្លឹះបង្ហូរទឹកនៅបាតធុង

មានថតច្រើន

ថាសថ្លាអាចដោះចេញបាន ប្រើសម្រាប់ញែកឥវ៉ាន់

ងាយស្រួលប្រើ

ដៃចាក់សោ | គម្របត្រលប់ចុះឡើងបានក៏អាចប្រើប្រាស់ជាថាសដែលមានលំនឹងផងដែរ

ផាសុខភាពក្នុងការយួរឬពាក់

ដៃកាន់ស្រួលកាន់។

ធន់បានយូរ

ធុងទឹកកកនេះស្រួលប្រើដោយសារតែម៉ូតរចនារបស់វា

ទម្ងន់

ទម្ងន់៖ 3.8 គក

TECHNICAL INFORMATIONS

ការរក្សាសីតុណ្ហភាព

យើងបានធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍លើធុងទឹកកកនេះក្នុងសីតុណ្ហភាពបរិយាកាស 32°C ដោយមិនចាំបាច់មានដុំទឹកកក ឬដោយដាក់ត្រឹមពាក់កណ្តាល។ វាប្រើរយៈពេល 14 ម៉ោង ទើបសីតុណ្ហភាពកើនឡើងពី 5°C (សីតុណ្ហភាបម្ហូបអាហារដកចេញភ្លាមពីទូទឹកកក) ដល់ 15°C។
ដោយបន្ថែមទឹកកក 1.8 គក រយៈពេលដែលចំណាយលើកំណើនសីតុណ្ហភាពពី 5°C ទៅ 15°C គឺមានរយៈពេល 14 ម៉ោង ក្នុងលក្ខខណ្ឌដូចគ្នា។

សមត្ថភាពផ្ទុក និងឧបករណ៍បន្ថែមលើធុង

ចំនុះ៖ 32 លីត្រ។សូមណែនាំសម្រាប់មនុស្សចំនួន 4 ទៅ 6 នាក់។
មានប្រអប់ដាក់សម្ភារប្រើប្រាស់របស់អ្នកនៅលើធុង៖ ឈុតកាំបិតស្លាព្រាសម ក្រដាសជូតមាត់ អំបិល/ម្រេច ជាដើម។ វាអាចដោះចេញបាន ហើយលោកអ្នកអាចទាញវាមកចំហៀងបានប្រសិនបើលោកអ្នកចង់លូកយកម្ហូបនៅខាងក្រោម។
ធុងទឹកកករបស់យើងមានគន្លឹះទប់ទឹកនៅខាងក្រោម។ ប្រសិនបើលោកអ្នកប្រើប្រាស់វា លោកអ្នកគ្រាន់តែបង្ហូរទឹកចេញក្រៅ។ ត្រូវធានាថាបិទវាវិញដើម្បីជៀសវាងលេចទឹក។

ទំហំ

ទំហំខាងក្រៅ៖ បណ្តោយ៖48 សម | កំពស់៖ 41 សម | ទទឹង៖ 29 សម
ទំហំខាងក្នុង៖ បណ្តោយ៖36 សម | កំពស់៖ 32 សម | ទទឹង៖ 22  សម

ការណែនាំសម្រាប់ប្រើប្រាស់

ដើម្បីបង្កើនមុខងារ និងភាពជាប់បានយូរបស់ធុងទឹកកក យើងសូមណែនាំឱ្យលោកអ្នក៖
- ដាក់ដុំទឹកកកទៅបាតធុង បន្ទាប់មកដាក់ម្ហូបកកក និងសាច់ស្រស់ទៅលើដុំទឹកកកនោះ។
- ដាក់ម្ហូបស្រស់ខាងលើ និង/ឬ ម្ហូបអាហារដែលមិនត្រូវការត្រជាក់ ដូចជាផ្លែឈើស្រស់ជាដើម។
- បំពេញកន្លែងដែលទំនេរក្នុងធុងទឹកកករបស់អ្នកជាមួយនឹងដុំទឹកកក។
- ទុកធុងទឹកកករបស់អ្នកនៅកន្លែងម្លប់ និងបើកវាតែពេលដែលចាំបាច់ បន្ទាប់បិទវាវិញឱ្យបានលឿន។

ការការពារ

យើងប្រើប្រាស់អេប៉ុងប៉ូលីអ៊ុយរេតាន 100 %។ អេប៉ុងនេះមានមុខងាររក្សាសីតុណ្ហភាពដើម្បីកាត់បន្ថយការ “កើនកំដៅ” របស់ម្ហូបអាហារ និងភេស្ជៈនៅក្នុងធុងទឹកកក។
នេះគឺជាការរក្សាគុណភាពម្ហូបអាហារបែប “អកម្ម” និងមិនរក្សាម្ហូបឱ្យនៅកកជាប់នោះទេ។
ដើម្បីធ្វើឱ្យមុខងារធុងទឹកកកកាន់តែប្រសើរឡើង និងធ្វើឱ្យម្ហូបស្រស់បានយូរ យើងសូមណែនាំឱ្យបន្ថែមដុំទឹកកក ដើម្បីបង្គ្រប់ទំងន់សរុប 1.8 គក។