តើខ្ញុំគួរជ្រើសរើសទំហំមួយណា?
ដើម្បីស្វែងរកស្បែកជើងដែលត្រូវទំហំជើង ត្រូវសាកល្បងស្បែកជើងច្រើនទំហំ និងច្រើនម៉ូដែល។ លោកអ្នកក៏អាចជ្រើសរើសស្បែកជើងដែលមានទំហំធំជាងជើងបន្តិចដើម្បីទទួលបានផាសុកភាពនៅពេលដើរចុះចំណោត។ សូមជ្រើសរើសស្រោមជើងកីឡាដែលស័ក្តិសមសម្រាប់ការដើរភ្នំដើម្បីជៀសវាងក្តៅជើងខ្លាំងពេក។
ភាពញឹកញាប់ និងកម្រិតនៃការដើរភ្នំ?
ការហ្វឹកហាត់មានបីកម្រិត៖
យូរៗម្តង៖ដើរភ្នំ 10 ដង ក្នុងមួយឆ្នាំ, 3-4 ម៉ោង, < 10 គម, កំពស់ធៀបកម្រិតទឹកសមុទ្រ 700 ម។
ជាប្រចាំ៖ ដើរភ្នំ 20 ដង ក្នុងមួយឆ្នាំ, 4-6 ម៉ោង, 10 -20 គម, កំពស់ធៀបកម្រិតទឹកសមុទ្រ 700 -1,200 ម។
ជាញឹកញាប់៖ដើរភ្នំ > 20 ដង ក្នុងមួយឆ្នាំ, > 6 ម៉ោង, > 20 គម, កំពស់ធៀបកម្រិតទឹកសមុទ្ររហូតដល់ 2,000 ម។
ស្បែកជើងនេះស័ក្តិសម្រាប់ការដើរយូរៗម្តង។
តើត្រូវការពារកុំអោយពងជើងដោយរបៀបណា?
ដើម្បីការពារពងជើង សូមជ្រើសរើសស្បែកជើងដែលត្រូវជើង ពាក់ស្រោមជើងទំហំស័ក្តិសម ចងខ្សែឱ្យបានត្រឹមត្រូវ និងសារ៉េខ្សែមុននឹងឡើង ឬចុះភ្នំ។ បន្ទាប់មកចាប់ផ្តើមចេញដើរជិតៗដើម្បីឱ្យជើងសមជាមួយស្បែកជើងថ្មីនេះ។
តើយើងធ្វើតេស្តលើសមត្ថភាពការពារជ្រាបដោយរបៀបណា?
ស្បែកជើងរបស់យើងបានឆ្លងកាត់ការធ្វើតេស្តដ៏ខ្លាំងក្លាក្នុងមន្ទីរពិសោធន៍ដើម្បីធានានូវមុខងារការពារជ្រាបទឹករបស់វា។ វាត្រូវបានដាក់ជ្រលក់ទឹក និងបត់ដាក់ក្នុងទឹកក្នុងកម្រិតមួយ ដែលការធ្វើតេស្តនេះដូចទៅនឹងការដើរជាក់ស្តែង។ ការធ្វើតេស្តនេះធានាបានថាជើងរបស់អ្នកនៅស្ងួត បើទោះជាដើរលើផ្លូវទឹក ឬពេលមេឃភ្លៀង។
របៀបជ្រើសរើសស្រោមជើងដែលស័ក្តិសម?
ដើម្បីអាចដើរប្រកបដោយផាសុកភាព សូមជ្រើសរើសរោមចៀម Merino និងស្រោមជើងសំយោគដែលមានសមត្ថភាពច្រោះខ្យល់ល្អប្រសើរ និងការពារពងជើង។ សូមជ្រើសរើសកម្រាស់ស្របទៅតាមរដូវកាល និងផ្លូវដែលត្រូវដើរ និងធានាថាវាបត់បែនទៅតាមស្បែកជើង។
តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?
ហាលខ្យល់៖ ដាក់ហាលខ្យល់
លាងសម្អាតភក់៖ យកភក់ស្ងួតចេញជាមួយនឹងច្រាសរឹង
លាងសម្អាតស្នាមប្រឡាក់៖ ដុសច្រាសជាមួយទឹកក្តៅ
ហាលសំងួត៖ ត្រូវធានាថាវាស្ងួតសព្ទល្អ
ធ្វើឱ្យមុខងារការពារជ្រាបទឹកដំណើរការឡើងវិញ៖ បាញ់ស្ព្រាយដើម្បីដំណើរការមុខងារជ្រាបទឹកឡើងវិញ។