បរិស្ថាន
ក្រុមការងាររបស់យើងបានរចនាម៉ូតស្បែកជើងនេះប្រកបដោយភាតរបរិស្ថានដោយផ្អែកលើកត្តាមួយចំនួន៖ សម្រាប់ផ្នែកខាងលើ ទ្រនាប់ខាងក្នុង ខ្សែចងស្បែកជើង និងខ្សែស្បែកជើងផលិតចេញពីវត្ថុធាតុផ្សំកែច្នៃឡើងវិញ, បាតកណ្តាលផលិតចេញពីសសៃអំពៅ 30% និងផ្នែកចុងក្រោយគឺបាតខាងក្រៅផលិតចេញពីកៅស៊ូកែច្នៃឡើងវិញ 30%។ ផ្តល់ជូននូវស្បែកជើងដែលមានវត្ថុធាតុផ្សំកែច្នៃឡើងវិញ ឬមានប្រភពពីជីវម៉ាស់ចំនួន 27% ក្នុងចំណោមម៉ាស់ស្បែកជើងសរុប។
ភាពខ្លាំង & ភាពជាប់បានយូរ
ស្បែកជើងដែលមានតម្លៃសមរម្យ យើងធានាឱ្យបាននូវបាតស្បែកជើងដែលមានគុណភាពខ្ពស់។ សម្រាប់ម៉ូឌែលនេះ យើងបានជ្រើសរើសប្រើប្រាស់ប្លាស្ទិកកំដៅកែច្នៃឡើងវិញ ដើម្បីធានាថាលោកអ្នកមិនត្រឹមតែទទួលបានផលិតផលមានភាតរបរិស្ថានប៉ុន្នោះទេ ប៉ុន្តែក៏ទទួលបានផងដែរនូវភាពធន់នឹងការកកិត និងភាពស្អិតល្អនៅពេលដើរលើផ្លូវដី។ បាតស្បែកជើងយើងខ្ញុំ ផ្តល់ជូនលោកអ្នកនូវភាពរឹងមាំ។
ផាសុកភាព
ស្បែកជើងដើរនៅទីជនបទរបស់យើងផ្តល់ការធានាលើចំនុចមួយ គឺថាវាធានាបាននូវផាសុកភាពខ្ពស់សម្រាប់អ្នកពាក់។ ដើម្បីគោលដៅនេះ យើងបានបញ្ចូលនូវគ្រឿងផ្សំផ្សេងៗទៅក្នុងស្បែកជើងនេះដើម្បីផ្តល់ការថែទាំជើងរបស់អ្នក ដូចជាបាតកណ្តាល និងបាតខាងក្នុងធ្វើពីអេប៉ុង EVA (អេទីលែន វីនីល អាសេតាត) ឬក.ស្បែកជើង (ផ្នែកខាងលើនៃកែងស្បែកជើង) ដែលបានបញ្ចូលនូវអេប៉ុងសំយោគផ្តល់នូវផាសុកភាពអស្ចារ្យនៅពេលដែលពាក់វា។
ស្បែកជើងដើរក្នុងទឹកក៏ទទួលបានអត្ថប្រយោជន៍ពីប្រព័ន្ធបន្តឹងខ្សែលឿន "quick lace" ផងដែរ។
បាតស្អិតពេលដើរលើផ្លូវក្នុងតំបន់ទឹក
ម៉ូតរចនារបស់បាតស្បែកជើងគឺជាលទ្ធផលនៃការស្រាវជ្រាវយ៉ាងទូលំទូលាយដែលធ្វើឡើងនៅក្នុងមន្ទីរពិសោធន៍របស់យើង។ វាផ្សំឡើងដោយរូបមន្តកៅស៊ូពិសេសដែលផ្តល់នូវភាពស្អិត និងមិនរអិល។យើងស្វែងរកដំណោះស្រាយដ៏ល្អបំផុតជាប្រព័ន្ធរវាងការដើរលើផ្លូវសើម ឬតំបន់ទឹក។
នៅពេលប្រើប្រាស់លើផ្លូវថ្នល់ វាអាចធ្វើអោយវាដាចមុនអាយុកាល និងបង្ករការរំខាន។ ស្បែកជើងនេះ មិនសក្តិសមសម្រាប់ការដើរភ្នំទេ។