តើបាតស្បែកជើងប្រភេទ OUTDOOR CONTACT© មានលក្ខណៈដូចម្តេច?
ភាពស្អិតរបស់បាតស្បែកជើងមានការបញ្ជាក់។
ស្បែកជើងឆ្លងកាត់ការធ្វើតេស្តក្នុងមន្ទីរពិសោធន៍ដើម្បីកំណត់កម្រិតនៃការកកិតលើផ្ទៃរលោង។
ដើម្បីធ្វើសុពលភាពការធ្វើតេស្តនេះ យើងមានការវាយតម្លៃគុណភាពបាតស្បែកជើងនៅលើភ្នំផ្ទាល់ ដោយអ្នកធ្វើតេស្តដែលជាតំណាងធ្វើដំណើរលើចំងាយចរ 500គម
តើយើងធ្វើតេស្តលើភាពមិនជ្រាបទឹកដោយរបៀបណា?
ស្បែកជើងរបស់យើងបានឆ្លងកាត់ការធ្វើតេស្តដ៏ខ្លាំងក្លាក្នុងមន្ទីរពិសោធន៍ដើម្បីធានាសមត្ថភាពការពារទឹក។ ជ្រលក់វាក្នុងទឹក បន្ទប់មកបត់វាដើម្បីបង្កើតជាលក្ខខណ្ឌដូចគ្នាទៅនឹងការដើរជាក់ស្តែង។ ការធ្វើតេស្តនេះធានាបានថាជើងរបស់អ្នកនឹងរក្សាភាពស្ងួតរយៈពេលយ៉ាងហោចណាស់ពីរម៉ោងក្នុងស្ថានភាពសើម ឬភ្លៀង។
ហេតុអ្វីចាំបាច់ត្រូវជ្រើសរើសស្រោមជើងដែលត្រូវជើងរបស់អ្នក?
នៅពេលដើរក្នុងព្រៃ តាមឆ្នេរ ឬដើរធម្មតាប្រចាំថ្ងៃ ជើងរបស់អ្នកបានជួបប្រទះបញ្ហាប្រឈមមួយចំនួន។ ប្រសិនបើស្បែកជើងរបស់អ្នកកកិត វាអាចនឹងមានការដាច់រលាត់ ជាពិសេសពេលបែកញើស។ ហើយភាពត្រជាក់អាចនឹងបង្កជាការរំខានប្រសិនបើមិនមានការការពារគ្រប់គ្រាន់។
តើអ្នកគួរជ្រើសរើសស្រោមជើងមួយណា?
ស្បែកជើងការពារជ្រាបទឹកមានសមត្ថភាពច្រោះខ្យល់តិចជាងស្បែកជើងដែលមិនការពារជ្រាបទឹក។នេះហើយគឺជាមូលហេតុដែលស្រោមជើង Hike 500 Mid និង Hike 900 Mid ជាជម្រើសដ៏ល្អក្នុងការស្រូបញើសមកក្រៅ និងកាត់បន្ថយរលាកដោយសារស្បែកជើង។
តើលោកអ្នកមើលថែស្បែកជើងរបស់អ្នកដោយរបៀបណា?
- លាងសំអាតភក់ចេញ៖ ដុសសម្អាតស្នាមភក់ដោយប្រើច្រាសរឹង
- ដុសសម្អាតស្នាមប្រឡាក់៖ ដុសសម្អាតជាមួយទឹកក្តៅ
- ហាលសម្ងួត៖ ហាលសម្ងួតរហូតដល់ស្ងួតសព្វ
- ធ្វើឱ្យមុខងារការពារទឹកដំណើរការឡើងវិញ៖ បាញ់ស្ព្រាយដើម្បីដំណើរការមុខងារការពារទឹកឡើងវិញ។
សូមរកមើលស្ព្រាយដែលគ្មានជាតិហ្គាស (8800346)
តើស្បែកជើងមានទំងន់ប៉ុន្មាន?
ទម្ងន់ 325 ក្រ ស្បែកជើងមួយចំហៀង ទំហំ UK លេខ 8!