Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
OLAIAN

ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី

8645537
$30,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
  • ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
ខោខ្លីសម្រាប់កីឡាបន្ទះក្តារ - Standard 900 ចង្កេះសំប៉ែត- គគី
ទំហំ:

size guide

My size is :

ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ក្រុមការងារផ្នែកកីឡាជិះក្តារបន្ទះរបស់យើងខ្ញុំបានបង្កើតខោនេះឡើង សម្រាប់ការហាត់លេងរយៈពេលច្រើនជាង២ម៉ោង។

ខោខ្លី Standard ដែលមានសាច់ក្រណាត់យឺត៤បែបសម្រាប់ភាពងាយស្រួលក្នុងការធ្វើចលនាចង្កេះខោផ្ទៃរាបស្មើដើម្បីបង្កើនភាពរឹបរាង និងផាសុកភាពពេលកំពុងជិះក្តារបន្ទះ។ មានរឺតទាំងសងខាងនៃហោប៉ៅ

Main fabric: 14.0% Elastane, 86.0% Polyester

BENEFITS

ស្នាក់នៅក្នុងកន្លែងនៅក្នុងរលក

ចង្កេះខោសំប៉ែតជួយរក្សាខោឲ្យជាប់មួយកន្លែងពេលលេងក្នុងរលក

កាត់បន្ថយរមាស់

សាច់ខាងក្នុងមានសារធាតុ Polyurethane និងសាច់ថ្នេរក្នុងការកាត់បន្ថយការកកិត

សេរីភាពក្នុងការធ្វើចលនា

សារធាតុយឺ (Nazaré) សម្រាប់សេរីភាពក្នុងការធ្វើចលនាដោយសេរី

ឆាប់ស្ងួត

គុណសម្បត្តិការពារជ្រាបទឹកជួយច្រានជាតិទឹកចេញ និងបង្កើនល្បឿននៃសម្ងួត។

TECHNICAL INFORMATIONS

តើអ្វីទៅជាខោសម្រាប់ការជិះក្តារបន្ទះ?

ខោខ្លីសម្រាប់កីឡាជិះក្តារបន្ទះ ជាខោខ្លីសម្រាប់ហែលទឹក ហើយជាទូទៅស្តាយ៍របស់វាគឺជាស្តាយ៍របស់មនុស្សប្រុស ហើយនាពេលបច្ចុប្បន្នក៏មានរបស់មនុស្សស្រីផងដែរ។ វាត្រូវបានបង្កើតឡើងនៅឆ្នាំ 1950 សម្រាប់កីឡាជិះក្តារបន្ទះ។ អស់រយៈពេលជាច្រើនឆ្នាំ វាបានក្លាយជាស្តាយ៍ដ៏ពេញនិយមសម្រាប់ឈុតហែលទឹក។ ពាក្យថា Boardshorts សំដៅលើ ការប្រើប្រាស់នៅក្នុងកីឡាទឹកតាមរយៈការប្រើក្តារបន្ទះ ដូចជាការជិះក្តារបន្ទះជាដើម។
វាត្រូវបានគេប្រើប្រាស់ជាចំបងដើម្បីកំណត់ការកកិតដោយសារតែការទង្គិចគ្នាជាមួយបន្ទះក្តារ។

របៀបជ្រើសរើសខោសម្រាប់អ្នក

ការលេងលើសពី២ម៉ោង បើសិនជាអ្នកជិះក្តារស្គីលើសពី២ម៉ោង អ្នកត្រូវការខោខ្លីបុរសជាមយួនិងចង្កេះដែលណែនជាប់និងចង្កេះរបស់អ្នកតែមិនមានអារម្មណ៏គ្មានភាពស្រនុកនោះទេ។នេះជាអត្ថប្រយោជន៏របស់ចង្កេះខោសំប៉ែតសម្រាប់សេរីភាពក្នុងការធ្វើចលនា សារធាតុយឺតអាចធានាបាននូវការធ្វើចលនាសេរីផ្នែកជើងដោយសេរី។

របៀបជ្រើសរើសទំហំខោហែលទឹក?

ទាក់ទងនិងការរើសយកទំហំ យើងខ្ញុំសូមអញ្ជើញអ្នកឲ្យចូលមើលការណែនាំទំហំដែលមានលើផ្លាកខោស្រាប់។
ខោខ្លី 900មានទំហំស្រាប់ S, M, M/L, L, L/XL និង XL។
រូបរាងរបស់អ្នកអាចមានឥទ្ធិពលស្មើគ្នាលើជម្រើសរបស់អ្នក។នេះជាដំបូន្មានខ្លះដែលអាចជួយអ្នក។បើសិនជាខ្លួននិងជើងអ្នកមានសាច់ដុំ សូមរើសយកខោខ្លីដែលអាចបញ្ចេញរាងរបស់អ្នក។
បើសិនជាអ្នកមានរាងស្លីមនិងស្តើង សូមរើសយកខោរាងវែងបន្តិច!

ការរើសខោខ្លីអាស្រ័យលើប្រភេទចង្កេះខោ។

ចង្កេះខោយឺត ជួយឲ្យខោខ្លីរបស់អ្នកសមទៅនិងរូបរាងផ្សេងៗគ្នា។ចង្កេះខោយឺតពាក់កណ្តាល ធានាបាននូវភាពជាប់ណែនល្អស្របពេលដែលសម្របទៅតាមប្រភេទរាងកាយផ្សេងៗគ្នា ចង្កេះខោសំប៉ែតធានាបាននូវភាពជាប់ណែនល្អពេលធ្លាក់ចូលរលក។ការរចនាចង្កេះខោបែបផាសុកភាព ខោខ្លីដ៏ទំនើបនេះត្រូវបានរចនាឡើងដើម្បីផ្តល់នូវការចាប់រាងឥតខ្ចោះ មិនថាស្ថានភាពរបស់រលកយ៉ាងម៉េចនោះទេ។

ធន់នឹងទឹករលក

ពេលជិះក្តារបន្ទះ មិនថាអោនចុះរឺធ្លាក់ចូលរលកនោះទេ វាពិតជាមិនងាយស្រួលនោះទេក្នុងការសេរ៉េខោអ្នកឲ្យត្រូវកន្លែងវិញព្រោះថាវារបូតចុះដល់គូថឯណោះ ... ដូច្នវការរើសចង្កេះខោឲ្យបានត្រឹមត្រូវបានក្លាយជារឿងសំខាន់។សូមរើសចង្កេះខោសំប៉ែតរឺការរចនាចង្កេះខោបែបផាសុកភាពសម្រាប់ការចាប់រាងណែនល្អ។បន្ថែមពីនេះ ខោខ្លី BS900 មានខ្សែចងសំប៉ែតដែលនឹងមិនរលាទេ ដូច្នេះកំណួចនៅមួយកន្លែងពេលលេងទឹក។

កាត់បន្ថយការរលាក

វាពិតណាស់ជារឿងដ៏សំខាន់បំផុត។វាជារឿងធម្មតាដែលខោខ្លីរឺថ្នេររបស់វាក្នុងការកកិត។ខោខ្លីរបស់យើងខ្ញុំត្រូវបានរចនាឡើងបានទាំងរូបរាងនិងវិធិសាស្រ្តក្នុងការផ្គុំ ដើម្បីកំណត់ការកកិតបានច្រើនតាមដែលអាចធ្វើទៅបានពេលកំពុងហាត់។ខោខ្លី 900 ក៏បង្ហាញពីថ្នេរនិងការផ្គុំសាច់របស់វាដើម្បីកាត់បន្ថយការកកិត។សារធាតុ Nazaré ដ៏ទន់ជួយបញ្ចៀសភាពកកិត។

សេរីភាពនៃការធ្វើបំលាស់ទី

ពេលជិះក្តារ ផ្តេកខ្លួន និងបញ្ឈរខ្លួន ជើងពិតជាមានតម្រូវការខ្លាំងដូច្នេះហើយទើបឈុតហែលទឹកបុរសមិនគួររឹបពេកពេលបត់បែនរឺហែលទឹកនោះទេ។សារធាតុយឺត២រឺ៤បែបជួយផ្តល់នូវសេរីភាពក្នុងការធ្វើចលនា។ខោខ្លី 900 ផ្សំឡើងពិសារធាតុដឺយឺតមាន៤បែប (NAZARE) ដែលផ្តល់នូវសេរីភាពក្នុងការធ្វើចលនាពេលចុះទឹករឹធ្វើចលនាក្នុងការជិះក្តារស្គី។

ឆាប់ស្ងួត

វាពិតជាមិនស្រនុកនោះទេក្នុងការមានអារម្មណ៏ថាមានដីខ្សាច់ស្អិតជាប់ខោព្រោះថាវាទទឹកជោគក្នុងទឹក។ ដោយសារហូលហេតុនេះ សូមរើសយកសារធាតុ "យឺត" ដែលច្រានជាតិទឹកចេញបានឆាប់រហ័ស។ការរចនាឡើងដោយគិតគូពីបរិស្ថានពីគុណសម្បត្តិការពារជ្រាបទឹកជួយច្រានទឹកចេញ និងបង្កើនល្បឿននៃសម្ងួត។

ប្រវែង

ការរើសខោខ្លីគឺអាស្រ័យតែមួយគត់លើចំណូលចិត្តរបស់អ្នក។ប៉ុន្តែអ្នកគួរតែដឹងថាខោរឹតតែខ្លីគឺកាន់តែមានសេរីភាពក្នុងការធ្វើចលនាខ្លាំង។ប្រវែង 19 អ៊ីញស្មើនិងប្រវែង 48 cm ក្នុងខ្នាត M/L ទូទៅ។

ហោប៉ៅ

ខោខ្លី BS900 បង្ហាញពីហោប៉ៅចំហៀងសម្រាប់ទុកដាក់ក្រមួន ដុំលាបការពារកម្តៅថ្ងៃ និងសម្ភារះសំខាន់ៗរបស់អ្នកសម្រាប់ការលេងរយះពេលយូរក្នុងទឹកក្តៅល្មម! ជាមួយនិងខ្សែយឺតខាងក្នុងរបស់វា ខោខ្លី BS900 អាចទុកដាក់ឧបករណ៏របសើអ្នកបានយ៉ាងមានសុវត្ថិភាព។

ចង្កេះខោ

ខោខ្លី 900 នេះមកជាមួយចង្កេះខោសំប៉ែតដែលជួយទប់ជាប់បានល្អពេលអោនក្រោមរលកនិងពេលធ្លាក់ចុះ។បន្ថែមពីនេះ ចង្កេះខោសំប៉ែតនឹងនាំយកមកផាសុកភាពខ្ពស់ពេលផ្តេកខ្លួនអ៊ុំ។

ការឌីសាញដោយគិតពីការការពារបរិស្ថាន។

ខោខ្លី BS900 ធ្វើឡើងពី NAZARE ដែលជាការរចនាគិតគូពីបរិស្ថាន 100% ជាមួយនិងកាកសសៃសារធាតុប៉ូលីអេស្ទែកែច្នៃឡើងវិញ និងមានដាក់សារធាតុធ្វើឲ្យភ្លឺ។ផលិតផលនេះធ្វើឡើងពីសារធាតុប៉ូលីអេស្ទែរសុទ្ធ 85% ចេញពីដបផ្លាស្ទិកដែលគេកែច្នៃឡើងវិញ។

ការការពារពន្លឺព្រះអាទិត្យឧបករណ៏ដ៏សំខាន់សម្រាប់ខោខ្លី

នារដូវក្តៅ មិនថាអាកាសធាតុក្តៅតែក្នុងទឹកត្រជាក់នោះទេ អ្នកជិះក្តារស្គីតែងតែលេងរាងយូរជាងមុនដោយមិនផ្លាស់ប្តូរឧបករណ៏របស់ពួកគេ។ហានិភ័យនៃការរលកាស្បែកគឺទ្វេរគុណ។តើអ្នកដឹងទេ? កាំរស្មី UVពី 10 ទៅ 15% ផ្លាតចេញពីផ្ទៃទឹកមានន័យថាកាំរស្មីពី 40 ទៅ 95% ជ្រាបចូលពីក្រោមទឹករហូតដល់ទៅ 25 cm។ នេះជាមូលហេតុដែលខោខ្លីយើងខ្ញុំដែលរួមបញ្ចូលជាមួយនិងការការពារពន្លឺព្រះអាទិត្យ (អាវការពារកាំរស្មី UV ជាដើម) បានក្លាយជាឧបករណ៏ដ៏សំខាន់សម្រាប់ការជិះក្តារស្គិក្នុងទឹកក្តៅល្មម។ស្វែងរកប្រភេទការពារពន្លឺព្រះអាទិត្យរបស់យើងខ្ញុំ!

តើអ្វីជាផលិតផល OLAIAN?

OLAIAN ជាស្លាកសញ្ញាផលិតផលកីឡាជិះក្តារបន្ទះថ្មីរបស់ Decathlon ដែលមានទីតាំងនៅទីក្រុង Hendaye ប៉ែកនិរតីប្រទេសបារាំង។ នៅក្នុងការិយាល័យផ្នែកកីឡាទឹករបស់យើងខ្ញុំ យើងអាចឌីសាញខោហែលទឹក ហើយនៅថ្ងៃដដែលយើងអាចធ្វើតេស្តដើម្បីត្រួតពិនិត្យ និងលេងកីឡាជិះក្តារបន្ទះ ដើម្បីពិនិត្យថាតើវាមានភាពឋិតថេរនៅលើទឹករលក ផាសុកភាព និងប្រើប្រាស់បានយូរឬក៏យ៉ាងណា។ ស្វែងរកយើងខ្ញុំនៅ https://www.olaian.fr/

ចូលរួមសហការណ៏ជាមួយនិងសិល្បករឈ្មោះ JEYKILL

សូមណែនាំបន្ទះក្តារចេញថ្មី និងឈុតហែលទឹកម៉ាក OLAIAN រចនាឡើងនៅតំបន់ Biarritz ដោយកញ្ញា Jeykill ដែលជាសិល្បករ និងជាសហស្ថានិកស្ទូឌីយូសម្រាប់សាក់ឈ្មោះ Bleu Noir។

ការរចនាដែលមានទាំងភាពស្រស់ស្អាតនិងប្រើការបានល្អ ដែលបំផុសឡើងដោយសារសមុទ្រ មេឃ និងធម្មជាតិរបស់មនុស្ស ម៉ូតនេះបង្ហាញពីពិភពមួយដ៏ស្រស់ត្រកាលជូនអ្នក។