ហេតុអ្វីបានចាំបាច់ពាក់ស្បែកជើងបាល់បោះ Protect 120ប្រភេទនេះ?
ស្បែកជើងកវែងប្រភេទនេះ ផ្តល់នូវការទ្រទ្រង់ដល់កជើងកាន់តែប្រសើរ។ ទ្រនាប់ផលិតពី ហ្វ៊ូម EVA កម្រាស់ នៅផ្នែកកែងជើងដើម្បីទទួលបានភាពទន់ល្មើយរាល់ការធ្វើចលនានានា។បាតជ័រកៅស៊ូមិនមានស្នាម គឺស្អិតជាប់ល្អ និងធន់នឹងសំណឹក ដូច្នេះហើយលោកអ្នកអាចលេងបានទាំងក្នុង និងក្រៅផ្ទះ។
តើនរណាជាអ្នករចនាម៉ូតស្បែកជើងបាល់បោះរបស់យើង?
ថាម៉ាក (Tarmak) គឺជាក្រុមអ្នកចូលចិត្តលេងកីឡាបាល់បោះ ដែលបានបញ្ចេញម៉ូតផលិតផល ជាពិសេសសម្រាប់ការលេងកីឡាប្រភេទបាល់បោះនេះ។ ស្បែកជើងគ្រប់ប្រភេទត្រូវបានរចនាឡើងដើម្បីបំពេញតាមតម្រូវការរបស់អ្នកលេងបាល់បោះជំនាញនិងអាចឱ្យអ្នកទទួលបានផលច្រើនបំផុតពីការហ្វឹកហាត់របស់អ្នក។
តើអ្នកដឹងទេថាផលិតផល ប្រភេទថាម៉ាក (Tarmak) ទាំងអស់ ត្រូវបានឆ្លងកាត់ការធ្វើតេស្តសាកល្បង នៅក្នុងលក្ខខណ្ឌនៃការប្រកួតជាក់ស្តែង?
ក្រុមរចនាម៉ូតផលិតផលប្រភេទថាម៉ាក (Tarmak) មានមូលដ្ឋាននៅឃីបស្ទេតឌៀម (Kipstadium) នៅភាគខាងជើង ប្រទេសបារាំង។ ផ្លាកសម្គាល់គោលដៅចម្បងរបស់យើងខ្ញុំ គឺដើម្បីផ្តល់ជូនលោកអ្នកនូវស្បែកជើងដែលមានសមត្ថភាពខ្ពស់ ព្រមទាំងផ្តល់ផាសុកភាពសម្រាប់ការលេងកីឡាបាល់បោះរបស់អ្នក។ ផលិតផលទាំងអស់របស់យើង ត្រូវបានរចនាម៉ូតពីវត្ថុធាតុដើម ដែលយើងបានត្រួតពិនិត្យគុណភាព ទៅលើការស្រូបយកសំណើម និងភាពជាប់ធន់បានយូរ ជាដើម។ ម៉ូដែលនីមួយៗ សុទ្ធតែត្រូវបានធ្វើតេស្តសាកល្បង នៅក្នុងស្ថានភាពជាក់ស្តែង ដោយអ្នកលេងកីឡាបាល់បោះ ក្នុងរយៈពេលជាច្រើនសប្តាហ៍ និងបានឆ្លងកាត់ការផ្លាស់ប្តូរ ដោយផ្អែកលើមតិយោបល់របស់អ្នក។
សូមទទួលយកនូវរាល់គន្លឹះកីឡារបស់យើង ពាក់ព័ន្ធនឹងការហ្វឹកហាត់ និងការជ្រើសរើសឧបករណ៍ការពារសម្រាប់ប្រើក្នុងកីឡាបាល់បោះ ឱ្យបានត្រឹមត្រូវ!
TARMAK ជួយទ្រទ្រង់អ្នកប្រកបដោយប្រសិទ្ធិភាពនៅពេលអ្នកលេងបាល់បោះ មិនថាអ្នកជាអ្នកចាប់ផ្តើមដំបូងឬអ្នកលេងទៀងទាត់ក៏ដោយ ឬក៏ជាអ្នកលេងកម្រិតខ្ពស់យ៉ាងណាក៏ដោយ។ ស្វែងរកគន្លឹះរបស់យើងសម្រាប់ការហ្វឹកហាត់ ការបំពាក់ខ្លួនឯង ឬការសប្បាយតែម្នាក់ឯងឬជាក្រុម។