ម៉ូតកាត់
Vanessa អ្នកផលិតម៉ូត និង Jehanne អ្នករចនាម៉ូតរបស់យើងមានការប្រុងប្រយ័ត្នក្នុងការផលិតរូបរាងរបស់សំពត់ខោនេះដើម្បីទទួលបានផាសុកភាព នៅពេលឡើងភ្នំ ដោយមិនធ្វើអោយប៉ះពាល់ដល់ស្ទាយវាឡើយ។
ជាចុងក្រោយ យើងផ្តោតជាសំខាន់ទៅលើផ្នែករាងកោងនៅលើខ្នង បង្កើតជាម៉ូតដែលមានលក្ខណៈជាកីឡា និងទាន់សម័យ។ការកាត់ត្រឹមពាក់កណ្តាលភ្លៅ ជាប្រវែងរបស់សំពត់នេះដែលត្រូវបានរចនាឡើងមិនឲ្យសើយឡើងលើពេលអ្នកដើរតាមផ្លូវស្របពេលដែលផ្តល់នូវការមើលមកបែបកីឡា។
ការធ្វើតេស្តផ្ទេរសំណើម
យើងវាស់សមត្ថភាពរបស់សាច់ក្រណាត់ដើម្បីជក់ញើស និងស្ងួតបានលឿនដោយសារតែលក្ខណ្ឌមួយចំនួនរបស់វា៖ ភាពជក់ទឹករបស់សាច់ក្រណាត់ សមត្ថភាពមិនជក់ញើស ល្បឿនស្ងួត ជាដើម ល។ កម្រិត 1/5 សាកសម្យសម្រាប់សកម្មភាពដែលប្រើប្រាស់កំលាំងទាប និងមិនចេញញើសខ្លាំង។ គ្រប់សំលៀកបំពាក់ផ្នែកកំណាត់ក្រោមទាំងអស់របស់យើង (ខោខ្លី សំពត់ខោ និងខោជើងវែង) មានពិន្ទុពី 3 និង 4 លើ 5។
ដំណោះស្រាយបញ្ហាបរិស្ថានរបស់យើង
ដោយសារយើងដឹងថាយើងត្រូវការរក្សានូវកន្លែងលេងរបស់យើង Quechua មានការប្តេជ្ញាចិត្តក្នុងការកាត់បន្ថយផលប៉ះពាល់បរិស្ថានរបស់ផលិតផល។ ថ្ងៃនេះ ផលិតផលនេះមិនត្រូវបានរចនាឡើងដោយចួលរួមថែរក្សាបរិស្ថានឡើយ ប៉ុន្តែយើងធ្វើការសិក្សាជារៀងរាល់ថ្ងៃដើម្បីធ្វើអោយវាមានទំនួលខុសត្រូវកាន់តែខ្ពស់៖ ការរចនាឡើងមិនប៉ះពាល់បរិស្ថាន ភាពអាចជួសជុលបាន និងនិរន្តរភាពគឺជាបេះដូងនៃការអភិវឌ្ឍរបស់យើង។
ម៉ូតរចនារបស់ផលិតផល៖ ជំនាញឯកទេសរបស់យើង
មជ្ឈមណ្ឌលរចនាជាសកលរបស់ក្រុមហ៊ុន Quechua របស់យើងមានមូលដ្ឋាននៅតំបន់ Passy នៅជើងភ្នំ Mont-Blanc នៅក្នុង Haute-Savoie។
តំបន់នេះបង្កើតបានជាទីតាំងប្រជុំពិតៗសម្រាប់ក្រុមការងាររបស់យើង (អ្នករចនាម៉ូត អ្នកគ្រប់គ្រងផលិតផល វិស្វករ ជាដើម) និងអ្នកស្នេហាកីឡាខាងក្រៅ។
អត្ថប្រយោជន៍ដ៏អស្ចារ្យទទួលបានពីការរចនាផលិតផលសម្រាប់ដើរភ្នំ និងផ្តល់ជូនលោកអ្នកនូវជំនាញរបស់យើងទាំងអស់។