តើម៉ូតទំហំខោជើងវែងនេះជាម៉ូតអ្វី?
ខោរឹបរាងដែលបង្អួតរាងកាយរបស់អ្នកដោយមិនបង្កការរឹតត្បិតដល់ការធ្វើចលនារបស់អ្នកឡើយ។ ចង្កេះខោយឺតរឹបត្រកៀកបានល្អ ចំណែកជើងខោរឹបជើង។
ហេតុអ្វីត្រូវជ្រើសរើសខោយឺត?
ឡើងចំណោត, ចុះចំណោត និងលោត៖ខោរបស់អ្នកនឹងបត់បែនតាមចលនរាងកាយរបស់អ្នកជានិច្ច។ សាច់ក្រណាត់ដែលមានសារធាតុអេឡាស់តាន 15% របស់វាបត់បែនទៅតាមចលនារាងកាយរបស់អ្នក។ ជង្គង់ដេររួចជាស្រេចរបស់វាអាចឱ្យលោកអ្នកឡើងចំណោតកាន់តែមានភាពងាយស្រួល។
ហេតុអ្វីត្រូវជ្រើសរើសខោច្រោះខ្យល់?
តើមានអ្វីដែលរំខានជាងការមានអារម្មណ៍សើម និងបែកញើសនៅពេលដើរភ្នំទៀតនោះ? សាច់ក្រណាត់ខោនឹងផ្តល់ផាសុកភាព។ ស្រាល និងសំយោគ វាធ្វើឱ្យញើសស្ងួតបានលឿន។ ស្ងួតខ្លួននៅពេលកំពុងដើរភ្នំ។
តើមានអនុសាសន៍ណែនាំអ្វីចំពោះការថែទាំខោនេះ?
ងាយស្រួលថែទាំសម្រាប់ធ្វើដំណើរដែលរវល់ខ្លាំង! ត្រលប់ខោឱ្យបញ្ច្រាស បិទខ្សែរូត និងដាក់វាចូលក្នុងម៉ាស៊ីនបោកខោអាវក្នុងកម្រិតសីតុណ្ហភាព 30°C។ សាច់ក្រណាត់ច្រោះខ្យល់ស្ងួតបានលឿន។ពុំចាំបាច់អ៊ុតឡើយ៖ ចាប់ពីម៉ាស៊ីនបោកគក់ទៅដល់លើភ្នំ ខោនេះត្រៀមលក្ខណៈរួចជាស្រេច!