Hide Filters
Filters 0
Sort by :
Filters 0
product-sticker-New Arrival
  • កាតាបដើរភ្នំ - MH100
  • កាតាបដើរភ្នំ - MH100
  • កាតាបដើរភ្នំ - MH100
កាតាបដើរភ្នំ - MH100
QUECHUA

កាតាបដើរភ្នំ - MH100

8572948
$38,00
ពន្ធត្រូវបានបូកបញ្ចូល
product-sticker-New Arrival
  • កាតាបដើរភ្នំ - MH100
  • កាតាបដើរភ្នំ - MH100
  • កាតាបដើរភ្នំ - MH100
កាតាបដើរភ្នំ - MH100
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
នៅជើងភ្នំ Mont Blanc ក្រុមការងារចូលចិត្តដើរភ្នំរបស់យើងបានបង្កើតកាតាបនេះឡើងសម្រាប់អ្នកដើរយូរៗម្តង។

ខ្នងច្រោះខ្យល់ ផ្តល់ផាសុកភាពអាចយកតាមខ្លួនដោយប្រើខ្សែចង្កេះរបស់វា។ ហោប៉ាវមួកចំនុះ 5 លីត្រ ហោប៉ាវដាក់ស្មាតហ្វូននៅខាងមុខខ្សែចង្កេះ ហោប៉ាវលាក់នៅខាងក្នុង។

ក្រណាត់: 100.0% Polyester; ស្រទាប់: 100.0% Polyester; ហោប៉ៅ: 10.0% Elastane, 90.0% Polyester; ស្រទាប់ថ្នាំ: 100.0% Polyurethane

; ផ្នែកស្នោ: 100.0% Polyethylene

BENEFITS

ផាសុខភាពក្នុងការយួរឬពាក់

ខ្សែធំ ខ្សែទប់ចង្កេះ និងកន្លែងដាក់មេដៃ។

មានចរន្តខ្យល់ចេញចូល

ខ្នងច្រោះខ្យល់ខ្លាំង (រូបសញ្ញា AirCooling) ដែលគ្រប់គ្រងញើសខ្នង

សមត្ថភាព

ចំនុះ៖ 40 ល/ទំហំ៖ ក ៦៤ សម; ទ ៣៥ សម; អ ២៥ cm.

មានថតច្រើន

ហោប៉ាវក្រៅ ១ ក្នុង ១ បំពង់ទឹក ហោប៉ៅសំណាញ់ចំហៀង ២ ហោប៉ៅចង្កេះអូស ១

ធន់នឹងការកកិត

ការធានារយៈពេល ១០ ឆ្នាំ

ដែលមានទំងន់ស្រាល

ត្រឹមតែ 1,100 ក្រ។

ងាយស្រួលបើកបិទ

ថតធំមានកន្លែងបើកខាងមុខដែលលូកចូលបាតកាតាបបានលឿន

TECHNICAL INFORMATIONS

ការធ្វើតេស្តនៅមន្ទីរពិសោធន៍

យើងធ្វើតេស្តដោយមន្ទីរពិសោធន៍ដើម្បីពិនិត្យឯកភាពលើសមាសធាតុទាំងអស់។ សាច់ក្រណាត់ គន្លិះ ខ្សែ អេប៉ុង និងខ្សែរូត ជាដើមល៖ ធន់ទៅនឹងភាពសឹក & រហែក ហើរពណ៌ដោយសារកាំរស្មី UV ធន់ទៅនឹងការបោកគគ់ ការពារទឹក ជាដើម។ បន្ទាប់ការធ្វើតេស្តត្រូវបានធ្វើឡើងលើផលិតផលសម្រេចដែលបង្កើតជាកំលាំងគំរូជំនួសអោយកំលាំងជាក់ស្តែងលើកាតាបរយៈពេលច្រើនឆ្នាំដើម្បីពិនិត្យមើលលើភាពរឹងមាំនៃការតំលើង៖ កាតាបស្ពាយខ្នងភ្ជាប់ជាមួយទំងន់ បន្ទាប់មកដាក់លើរូបសំណាកដែលបង្កើតជាចលនាដើរលឿនចំនួនរាប់ពាន់ជុំ។

ការធានាភាពជាដៃគូបច្ចេកវិទ្យារយៈពេល១០ឆ្នាំ

ផ្នែកអភិវឌ្ឍ និងស្រាវជ្រាវការដេរថ្នេរច្រើន ដែលជាដៃគូរបស់ Quechua សម្រាប់ធ្វើការស្រាវជ្រាវ និងធ្វើតេស្តសាកល្បងនូវសមាសធាតុរបស់វា និងការផ្គុំ បានធ្វើតេស្តសាកល្បងដែលធ្វើឲ្យកាតាបស្ពាយខ្នងជាប់បានយូរ។ តេស្តទាំងនេះត្រូវបានធ្វើឡើងលើសមាសធាតុផ្សំ ថ្នេរ និងផលិតផលសម្រេច។ Quechua ប្រើប្រាស់លទ្ធផលដើម្បីធានាពីកាតាបដែលធ្វើតេស្តសម្រាប់រយៈពេល 10 ឆ្នាំ គិតចាប់ពីកាលបរិច្ឆេទទិញដែលបង្ហាញនៅលើវិកយបត្របង់ប្រាក់។

ការធានារយៈពេល ១០ ឆ្នាំ

ការធានាគ្របដណ្តប់លើការខូចខាតទៅលើកាតាប ដោយមិនគិតលើការខូចខាតដែលបណ្តាលមកពីការសឹករិចរិលធម្មតាឡើយ។ ការធានាពិសេសរយៈពេល 10 ឆ្នាំ មានសុពលភាពតែទៅលើផលិតផលនេះផ្ទាល់ និងវិកយបត្រលក់។ ប្រើសិនបើផលិតផលនេះត្រូវគ្របដណ្តប់ដោយការធានារ៉ាប់រង វានឹងត្រូវជួសជុលជូន ឬអាចផ្លាស់ប្តូរបានដោយឥតគិតថ្លៃ។ ការធានាពាណិជ្ជកម្មនេះមិនបានដកចេញនូវការធានាផ្លូវច្បាប់ផ្សេងៗអាស្រ័យទៅលើប្រទេសនិង/ឬរដ្ឋ។

តើទំហំត្រូវវាស់ដូចម្តេច?

ទំហំនៃកាតាបស្ពាយគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាលទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវទំហំដូចគ្នាគិតជាលីត្រ។

របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?

ដាក់ក្រណាត់ទ្រាប់នៅបាតក្របូប ដាក់ឧបករណ៍ធ្ងន់នៅជិតខ្នងរបស់អ្នក។ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ រក្សាទុកអាវមិនជ្រាបទឹករបស់អ្នកនិង/ឬអាវរោមជៀមជិតដៃរបស់អ្នក។ដាក់សម្ភារៈតូចៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ (ក្រែមការពារកម្តៅថ្ងៃ វ៉ែនតា ល) នៅក្នុងហោប៉ៅ។ដបទឹកត្រូវដាក់ក្នុងថតដែលទូទៅនៅខាងក្រោយខ្នង។