តើកាតាបនេះមានបំពាក់អ្វីខ្លះ?
កាបូបមានច្រកច្រើន ដាក់សម្ភារដើរភ្នំរបស់អ្នកទៅតាមតម្រូវការ. វាមាន:
- មាន 2 ថត (1 រក្សាសីតុណ្ហភាព)។ - ហោប៉ាវខ្សែរូត 2 នៅខាងក្នុងថតធំ។
- ហោប៉ាវខ្សែរូត 1 នៅខាងមុខកាតាប។
- ហោប៉ាវទូរសព្ទ 1 នៅលើខ្សែស្មា។
- កន្លែងដាក់ដបទឹក 2- ថតដាក់ថង់ទឹកមួយ (មិនរួមបញ្ចូលក្នុងកាតាបទេ), កុំព្យូទ័រ និងឯកសារ។
- ខ្សែយឺតសម្រាប់ចងឈើច្រត់ឡើងភ្នំ។
តើមានកត្តាអ្វីដែលធ្វើឱ្យកាតាបនេះស្រួលប្រើប្រាស់?
កាតាបនេះត្រូវបានរចនាម៉ូតឡើងសម្រាប់ផ្តល់ផាសុកភាពជាអតិបរមានៅពេលប្រើប្រាស់
អេប៉ុងនៅនឹងខ្សែរស្ពាយ. កម្រាស់អេប៉ុងក្រាស នៅនឹងផ្នែកខាងខ្នងកាបូប. សមាសធាតុនេះ ជួយអោយមានខ្យល់ចេញចូលបានល្អ.
ខ្សែទ្រូងសារ៉េបាននេះជួយបែងចែកបន្ទុកទំងន់នៅលើស្មាឱ្យមានតុល្យភាព។ ខ្សែរក្រវ៉ាត់ចង្កេះ ផ្ដល់ជំនួយបានយ៉ាងប្រសើរពេលស្ពាយ.
កាតាបនេះមានបំពាក់កន្លែងដាក់មេដៃចំនួន 2
តើកាតាបមានទំហំប៉ុន្មាន?
ទំហំ: - កម្អស់ 50 សមទទឹង - 28 សម- ជម្រៅ 20 សម .
ទំហំទាំងមូលនៃកាបូបដែល អាចប្រើជាកាប៊ីនដាក់សម្ភារផ្សេងៗ.
យើងនៅតែណែនាំឱ្យស៊ឺបសួរអំពីទំហំកាតាបដាក់ឥវ៉ាន់ដែលអនុញ្ញាតដាក់លើកាប៊ីនយន្តហោះជាមួយនឹងក្រុមហ៊ុនអាកាសចរណ៍ដែលលោកអ្នកនឹងធ្វើដំណើរជាមួយ។
អ្នកប្រើកាបូបនេះសម្រាប់ សកម្មភាពពិចនិចរបស់អ្នកដោយរបៀបណា?
វាមានច្រករក្សាសីតុណ្ហភាព ទំហំ4 L នៅផ្នែកបាតកាបូប. វាអាចរក្សាភាពត្រជាក់រយៈពេល 5 ម៉ោងដោយមិនមានថង់ទឹកកក រីករាយជាមួយចំណីអាហារដែលអ្នកបានដាក់ទៅជាមួយ!
វាមកជាមួយកម្រាល 60 x 80 cm នៅបាតកាបូប.
តើកាតាបនេះអាចការពារជ្រាបទឹកបានដែរឬទេ?
កាតាបនេះមិនអាចការពារជ្រាបទឹកបានទេ ប៉ុន្តែស្រោមការពារភ្លៀងមានលក់ ជាមួយនឹងលេខយោង 8772113
របៀបសារ៉េកាតាប
លោកអ្នកអាចសារ៉េកាតាបនេះបានដូចខាងក្រោម៖
1 - ដំបូង បន្ធូរខ្សែទាំងអស់ (ខ្សែស្មា ខ្សែក្រវ៉ាត ខ្សែសារ៉េបន្ទុក)។
2 - ពាក់កាតាបស្ពាយនៅនឹងខ្នង។ 3 - បន្តឹងខ្សែស្មា។ 4 - សារ៉េខ្សែសារ៉េទំងន់ផ្ទុកតាមដែលត្រូវការ។
តើត្រូវរៀបចំកាតាបរបស់អ្នកដោយរបៀបណា?
ដាក់របស់ធ្ងន់នៅបាតកាតាប។ ដាក់សំលៀកបំពាក់របស់អ្នកជុំវិញសម្ភារៈទាំងអស់នេះ។ រក្សាទុកអាវភ្លៀង និង/ឬ អាវរោមជៀមនៅជិតដៃ។ ដាក់សម្ភារៈតូចៗសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃ (ក្រែមការពារកម្តៅថ្ងៃ វ៉ែនតា ល) នៅក្នុងហោប៉ៅ។ថង់ទឹកនឹងត្រូវបានដាក់នៅក្នុងថតតាមបណ្តោយកាតាប ហើយដបទឹកនៅក្នុងហោប៉ាវដបទឹកខាងក្រៅដែលត្រូវបានផ្តល់ជូនជាស្រេច។
តើកាតាបនេះអាចជួសជុលបានដែរឬទេ?
កាតាបនេះនឹងធ្វើដំណើរទៅតាមលោកអ្នកទៅគ្រប់ទីកន្លែង។
ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីជាជំនួយដល់ការជួសជុល គ្រឿងបន្លាស់មួយចំនួនអាចរកទិញបានដើម្បីធ្វើការផ្លាស់ប្តូរ។
សូមស្វែងរកព័ត៌មានទាំងអស់ក្នុងបណ្ណព័ត៌មានក្រោយពេលលក់។
សូមកុំបោះវាចោល សូមជួសជុល!
កាតាប Quechua៖ ធានារយៈពេល 10 ឆ្នាំ។
នៅ Decathlon កាតាប Quechua របស់យើងទាំងអស់ត្រូវបានធានារយៈពេល 10 ឆ្នាំ លើការសឹករិចរិលធម្មតា។ក្នុងករណីខូច យើងសូមណែនាំឱ្យធ្វើការជួសជុល ផ្លាស់ប្តូរ ឬប្តូរយកលុយវិញបាន។ ការធានាគ្របដណ្តប់លើបំណែកបង្គុំចាប់ពីខ្សែរូត ដល់ថ្នេរកាតាប៖ ព័ត៌មានបន្ថែមអាចរកមើលលើផ្នែកគាំទ្រក្នុងវេបសាយន៍ Decathlon។