លម្អិតអំពីកាតាបស្ពាយខ្នង?
ស្វែងរកផាសុកភាពដ៏អស្ចារ្យ! ខ្នងដែលមានទ្រនាប់អេប៉ុងឌុបចំនួនប្រាំ (15 មម), ខ្សែស្មាមានអេប៉ុង (8-13 មម), ដែលទាំងអស់នេះគ្របដណ្តប់ដោយសំណាញ់ 3D ច្រោះខ្យល់។ នឹងមិនញើសខ្នងទៀតទេ! ខ្សែទ្រូងអាចសារ៉េកំពស់ និងទំហំបាន។
តើកាតាបនេះអាចដាក់ឥវ៉ាន់បានប៉ុន្មាន?
មាន 13 បំណែកសម្រាប់រៀបចំសម្ភារទាំងអស់របស់អ្នក៖ - ហោប៉ាវលៀនចំនួន 2 អាចដាក់លេបថបទំហំ 15” មួយ និង ថេប្លេតទំហំ 13” មួយ
- ហោប៉ាវខ្សែរូត 5, ហោប៉ាវខ្សែរូតសំងាត់ 1, ហោប៉ាវដាក់ទូរសព្ទទំហំ 6.8” ចំនួន 1
- កន្លែងដាក់ដបទឹក 2
- ខ្សែភ្ជាប់ជាមួយវ៉ាលី 1
- ប្រហោងខ្សែ 1 និងហោប៉ាវដាក់ថ្ម 1
- កន្លែងដាក់អំពូលភ្លើង
- ថតរៀបចំឥវ៉ាន់ 1
ព័ត៌មានលម្អិតអំពីផ្នែករមូខាងលើ?
ដោយសារវាអាចរមូរបាននៅផ្នែកខាងលើ លោកអ្នកអាចពង្រីកទំហំពី 23 ទៅ 27 លីត្រ បានភ្លាមៗ។ ទំហំដើមតូច, ទំហំពង្រីករួចធំ XXL៖ កាតាបរបស់អ្នករីកធំទៅតាមដំណើរនៃការផ្សងព្រេងរបស់អ្នក។ ថតទំហំ 4 លីត្រ នេះអាចបើក និងបិទដោយប្រើខ្សែរូត។ លោកអ្នកចង់សារ៉េវាទៅរកទំហំដើមវិញដែរឬទេ? គ្រាន់តែបត់ និងបិទដោយប្រើខ្សែ។
តើវាមានទំហំប៉ុណ្ណា?
កំពស់៖ 46 សម | ទទឹង៖ 28 cm | កម្រាស់៖ 22cm។
កាតាបនេះអាចប្រើប្រាស់ជាកាតាបដាក់លើយន្តហោះ នៅពេលកំពុងធ្វើដំណើរលើយន្តហោះ ឬលើរថភ្លើង! យើងខ្ញុំសូមណែនាំឱ្យអ្នកទាក់ទងទៅក្រុមហ៊ុនអាកាសចរសម្រាប់ព័ត៌មានលម្អិតសម្រាប់ទំហំ និងទម្ងន់ដែលជាបម្រាមសម្រាប់កាប៊ីនដាក់អីវ៉ាន់។
តើកាតាបនេះការពារជ្រាបទឹកកម្រិតណា?
កាតាបនេះអាចការពារទឹកបាន៖ វាល្អឥតខ្ចោះសម្រាប់ភ្លៀងរលឹមតិចៗ ប៉ុន្តែត្រូវដឹងថាពេលភ្លៀងខ្លាំង វានឹងជ្រាបចូលបាន។ បញ្ចូលវាជាមួយស្រោមការពារភ្លៀងទំហំ 20-40 ល របស់យើង ដើម្បីឱ្យការធ្វើដំណើរមិនសើមខ្លួន 100%។ លោកអ្នកអាចដាក់វាចូលទៅក្នុងបាតកាតាប ហើយនឹងមិនភ្ញាក់ផ្អើលជាមួយនឹងអាកាសធាតុជាថ្មីម្តងទៀតនោះទេ។
របៀបលៃតម្រូវកាតាបស្ពាយខ្នងរបស់អ្នក?
1 - បន្ធូរខ្សែកាតាប ខ្សែទ្រូង និងក្រវ៉ាត់ចង្កេះ
2 - ពាក់កាតាប
3 - បិទក្រវ៉ាត់ចង្កេះ និងសារេកម្ពស់ និងទទឹង
4 - បន្ទឹងខ្សែស្មារ (ពីលើចុះក្រោម)
5 - សារេដើម្បីបានទំហំពេញលេញ
អ្នកអាចប្រើវាបានហើយ
តើទំហំត្រូវវាស់ដូចម្តេច?
ទំហំរបស់កាតាបគឺត្រូវវាស់ដោយប្រើប្រាស់វិធីសាស្ត្រដែលមានបទដ្ឋានត្រឹមត្រូវ៖ យើងនឹងដាក់គ្រាប់បាល់តូចៗនៅក្នុងថតកាតាប ក៏ដូចជាហោប៉ៅនីមួយៗ។ បន្ទាប់មកយើងនឹងយកគ្រាប់បាលទាំងនេះចេញរួចដាក់ចូលក្នុងធុងដែលមានចំនុះ ដែលបង្ហាញនូវទំហំដូចគ្នាគិតជាល។
កាតាបដើរភ្នំដែលជាប់រឹងមាំ?
ដើម្បីធានាថាកាតាបរបស់អ្នកជាប់បានយូរ យើងធ្វើតេស្តនៅក្នុងមន្ទីរពិសោធន៍លើសមាសធាតុផ្សំ និងថ្នេររបស់វា។ ធន់នឹងភាពសឹករិចរិល ធន់នឹងភាពរហែក ភាពមិនហើរពណ៌ និងសមត្ថភាពការពារទឹកត្រូវបានធ្វើតេស្ត។ យើងធានាអាយុកាលកាតាបរបស់យើងរយៈពេល 10 ឆ្នាំ ចាប់ពីពេលទិញដូចបង្ហាញក្នុងវិកយបត្ររបស់អ្នក។