តើមុខងាររក្សាកំដៅត្រូវបានធ្វើតេស្តយ៉ាងដូចម្តេច?
យើងបានធ្វើតេស្តលើកែវទឹកនេះនៅក្នុងមន្ទីរពិសោធន៍ស្របតាមស្តង់ដារ EN 12546-1 នៅក្នុងកម្រិតសីតុណ្ហភាព 20°C និងដាក់ទឹកពេញ។ សីតុណ្ហភាពធ្លាក់ពី 95°C មក 50°C ក្នុងរយៈពេល 7 ម៉ោង។
តើសន្ទះខណ្ឌនះមានអត្ថប្រយោជន៍អ្វីខ្លះ?
លោកអ្នកនឹងមិនរលាកទៀតនោះទេពេលពិសារទឹកក្តៅ! ដោយសារសន្ទខណ្ឌឌុបធ្វើពីដែកមិនច្រេស កំដៅនឹងមិនផ្ទេរមកម្ខាងទៀតនោះទេ។ ភេស្ជៈរបស់អ្នកនឹងស្ថិតក្នុងសីតុណ្ហភាពល្មមផឹក ហើយដៃ និងបបូរមាត់នឹងមិនក្តៅរលាកនោះទេ។
ហេតុអ្វីបានជាគំរបនេះពិសេសម្លេះ?
គម្របថ្មីរបស់យើងផ្តល់អត្ថប្រយោជន៍ដ៏អស្ចារ្យ! វាបិតកែវបានជិតល្អ។ មិនចាំបាច់ដោះវាចេញពេលផឹកទឹកនោះទេ៖ គ្រាន់តែលើកគន្លឹះឡើង និងរីករាយជាមួយនឹងភេស្ជៈរបស់អ្នកដោយភាពស្ងប់ចិត្ត។
ព័ត៌មានអំពីវត្ថុធាតុផ្សំ?
តើលោកអ្នកត្រូវការកែវទឹកដែលអាចទុកចិត្តបានដែរឬទេ? ព័ត៌មានល្អ! ផលិតផលទាំងអស់របស់យើងអនុលោមតាមស្តង់ដារប៉ះម្ហូប និងគ្មានសារធាតុ Bisphenol A (BPA)។ ផលិតពីដែកមិនច្រេស 18/8 (304), វាធានាបាននូវសុវត្ថិភាពជាអតិបរមា ចំណែកឯគំរបប៉ូលីប្រូពីលែនរបស់វាធន់នឹងកំដៅ និងការប៉ះទង្គិច។
របៀបថែទាំកែវទឹកនេះ
មុននឹងប្រើប្រាស់លើកដំបូង ត្រូវលាងសម្អាតក្នុងទឹកស្អាតឱ្យបានបីដង។
លោកអ្នកអាចលាងសម្អាតកែវ និងគំរបក្នុងម៉ាស៊ីនលាងចានបាន ប៉ុន្តែត្រូវជៀសវាងកុំឱ្យបាត់គន្លឹះរបស់វា។ ដើម្បីលាងជម្រះបានស្អាត សូមយកគន្លឹះចេញពីផ្ទៃខាងលើគម្រប។ ក្រោយលាងសម្អាតរួច ទុកវាឱ្យស្ងួតដោយចំហរគំរប។