តើមុខងាររក្សាកំដៅត្រូវបានធ្វើតេស្តយ៉ាងដូចម្តេច?
យើងបានធ្វើតេស្តលើកែវទឹកនេះនៅក្នុងមន្ទីរពិសោធន៍ស្របតាមស្តង់ដារ EN 12546-1 នៅក្នុងកម្រិតសីតុណ្ហភាព 20°C និងដាក់ទឹកពេញ។ សីតុណ្ហភាពធ្លាក់ពី 95°C មក 50°C ក្នុងរយៈពេល 2 ម៉ោង។
ហេតុអ្វីត្រូវជ្រើសរើសកែវដែលមានសន្ទះខណ្ឌឌុប?
រលាកដៃដោយដោយពិសារទឹកក្តៅ - ធ្លាប់កើតចំពោះលោកអ្នកមែនទេ? មិនអីទេ វានឹងលែងកើតមានទៀតហើយជាមួយនឹងកែវទឹកនេះ។ សន្ទះខណ្ឌឌុបជួយកាត់បន្ថយការឆ្លងកំដៅទៅជ្រុងម្ខាងទៀត។ ទឹករបស់អ្នកនឹងស្ថិតក្នុងកម្រិតសីតុណ្ហភាពល្មម ដែលមិនធ្វើឱ្យលោកអ្នករលាកដៃ និងបបូរមាត់។
គំរបដែលធ្វើឱ្យកែវទឹកនេះខុសគេ
គម្របថ្មីរបស់យើងគឺជាបច្ចេកវិទ្យាថ្មី។គំរបលើកែវអាចមួលបានជិតមិនជ្រាបទឹក។ ពិសារទឹកដោយមិនចាំបាច់ដោះគំរបចេញពិតជាមានភាពងាយស្រួលបំផុត៖ គ្រាន់តែលើកគន្លឹះឡើង។
តើមានអ្វីត្រូវនិយាយអំពីវត្ថុធាតុផ្សំនេះ?
ផលិតផលទាំងអស់របស់យើងអនុលោមតាមស្តង់ដារប៉ះម្ហូប និងគ្មានសារធាតុ Bisphenol A (BPA)។ កែវទឹកធ្វើពីដែកមិនច្រេស 18/8 (304) ធានាសុវត្ថិភាពម្ហូបអាហារ ចំណែកគំរបប៉ូលីប្រូពីលែនធន់នឹងកំដៅ និងការប៉ះទង្គិច។
របៀបថែទាំកែវទឹកនេះ
មុននឹងប្រើប្រាស់លើកដំបូង ត្រូវលាងសម្អាតក្នុងទឹកស្អាតឱ្យបាន 3 ដង។
លោកអ្នកអាចលាងសម្អាតកែវ និងគំរបក្នុងម៉ាស៊ីនលាងចានបាន ប៉ុន្តែត្រូវជៀសវាងកុំឱ្យបាត់គន្លឹះរបស់វា។ ដើម្បីលាងជម្រះបានស្អាត សូមយកគន្លឹះចេញពីផ្ទៃខាងលើគម្រប។ ក្រោយលាងសម្អាតរួច ទុកវាឱ្យស្ងួតដោយចំហរគំរប។