អ្នកជិះក្តារបន្ទះ និងស្បែកជើងផ្ទាត់
ស្បែកជើងផ្ទាត់ដែលជានិមិត្តរូបនៃស្បែកជើងកីឡាជិះក្តារបន្ទះ។ មិនត្រឹមតែជានិមិត្តរូបនៃស្តាយនៃការជិះក្តារបន្ទះនោះទេ វាក៏ជាស្បែកជើងដ៏ល្អឥតខ្ជោះសម្រាប់ទាំងមុន និងក្រោយពេលនៃការហាត់លេង។ ការការពារប្រអប់ជើង សាមញ្ញ ល្អប្រើ ងាយស្រួលថែរក្សា ស្រួលពាក់ និងដោះចេញ បើទោះបីជាជើងសើម លោកអ្នកមិនចាំបាច់ប្រើដៃរបស់អ្នកសម្រាប់ដោះវាចេញនោះទេ។
ការឌីសាញ
នៅ OLAIAN យើងបានឌីសាញស្បែកជើងផ្ទាត់ដើម្បីបំពេញតម្រូវការអ្នកជិះក្តារបន្ទះ ដូច្នេះហើយ ផលិតផលដែលបង្កើតមកគឺផ្គាប់ចិត្តមនុស្សភាគច្រើន។ ផលិតផលត្រូវបានឌីសាញ និងធ្វើការសាកល្បងដោយក្រុមការងាររបស់យើងនៅឯទីក្រុង Hendaye ប្រទេសបារាំង។ មជ្ឈមណ្ឌលឌីសាញរបស់់់ Olaian មានមូលដ្ឋាននៅតាមដងទន្លេ Bidassoa នៅក្នុងទីក្រុង Hendaye។ សក្តានុពលនៃទីតាំងអនុញ្ញាអោយយើងធ្វើការឌីសាញផលិតផលដោយផ្សារភ្ជាប់ទំនាក់ទំនងអ្នកប្រើប្រាស់ទៅនឹងបរិស្ថានទឹក។
ការធ្វើតេស្តសម្រាប់ការប្រើប្រាស់
ផលិតផលត្រូវធ្វើតេស្តដោយក្រុមការងារយើងខ្ញុំ ក្រោមកិច្ចសហការជាមួយក្រុមការងារធ្វើតេស្តពីខាងក្រៅ ដោយឋិតក្រោមទិដ្ឋភាពជាក់ស្តែង។