តើឈុតហែលទឹកនេះរចនាឡើងសម្រាប់អ្នកណា?
ចំពោះ កីឡាជិះក្តារបន្ទះជាចំណង់ចំណូលចិត្តរបស់អ្នក ហើយអ្នកតែងតែលេងវាជាប្រចាំនៅក្នុងទឹកសីតុណ្ហភាពក្តៅឧន្តៗ។ ចំពោះអ្នកដែលលេងកីឡាជិះក្តារបន្ទះនៅលើទឹករលកកម្ពស់ខ្ពស់ជាងមួយម៉ែត្រ ហើយអ្នកអាចបង្ហាញនូវល្បិចលេងផ្សេងៗជាច្រើនទៀត។ លោកអ្នកតែងតែដួល ហើយលោកនឹងស៊ាំក្នុងការធ្លាក់ចូលក្រោមទឹក។លោកអ្នកចង់បានឈុតហែលទឹករបស់អ្នកឋិតនៅជាប់ខ្លួនបើទោះបីជាមានចលនាយ៉ាងណានៅពេលដែលកំពុងចែវក្តារ។
ខ្សែស្មាដែលអាចលៃតម្រូវបានធំទូលាយ
យើងបានបង្កើតឈុតហែលទឹកនេះឡើង ដើម្បីឲ្យនារីក្មេងៗលេងទឹកអាចហែលបានដោយមិនបារម្ភពីការបាត់បង់ឈុតហែលទឹករបស់ពួកគេនៅក្នុងរលកខ្សែស្មាធំទូលាយដែលអាចលៃតម្រូវបានគឺជាដំណោះស្រាយដ៏ល្អបំផុត ដូច្នេះអ្នកមិនចាំបាច់ព្រួយបារម្ភអំពីអាវទ្រនាប់ហែលទឹករបស់អ្នកក្នុងអំឡុងពេលវគ្គមួយទៀតទេ
អាវទ្រនាប់៖រូបរាងដ៏ល្អសម្រាប់ការជិះស្គីរលក
អាវផ្តល់នូវការគាំទ្រដ៏ល្អសម្រាប់ការធ្លាក់ចុះ ហើយខ្សែធំទូលាយនៅនឹងកន្លែងយ៉ាងរឹងមាំនៅក្នុងរលក
តើមានទំហំដូចម្ដេចខ្លះ?
ឈុតហែលទឹករបស់យើងសម្រាប់អ្នកជិះស្គីវ័យក្មេងត្រូវបានរចនាឡើងដោយគិតគូរពីការលូតលាស់របស់ពួកគេ។ វាគឺសម្រាប់ហេតុផលនេះ ដែលយើងភ្ជាប់កម្ពស់របស់កុមារជាប្រព័ន្ធជាមួយនឹងទំហំ ដោយសារតែអាយុមិនគ្រប់គ្រាន់ដើម្បីធានាបាននូវទំហំត្រឹមត្រូវក្មេងស្រីអាយុ10ឆ្នាំពីរនាក់អាចមានទំហំដងខ្លួន កម្ពស់ និងទម្ងន់ខុសៗគ្នា ជាមួយនឹងខ្នាតខុសៗគ្នាផងដែរ។យើងសូមណែនាំអោយមានការលឈុតមុននឹងជាវ ប្រសិនជាអាច។
ទំហំឈុតក្មេងស្រី
នេះជាទំនាក់ទំនងរវាងអាយុ និងកម្ពស់របស់ក្មេងស្រីទៅលើម៉ូដរបស់ឈុតហែទឹក៖
8/9 ឆ្នាំ៖ ពី 133 ទៅ 142 cm
10/11 ឆ្នាំ៖ ពី 143 ទៅ 150 cm
12/13 ឆ្នាំ៖ ពី 151 ទៅ 160 cm
14/15 ឆ្នាំ៖ ពី161 ទៅ169 cm
ទំហំស្ងួតនិងសើម
ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតហែលទឹកនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនាឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។
ទំហំដែលអាចកែសម្រួលបាន
អាវទ្រនាប់នេះកែតម្រូវ និងសម្របខ្លួនទៅនឹងរូបរាងរាងកាយទាំងអស់ ដោយសារការកែតម្រូវចំនួន 3 ចំណុច៖2 សម្រាប់ខ្សែនិង 1 នៅជុំវិញខាងក្រោយ