អ្នកលេងជិះក្តារបន្ទះកម្រិតដំបូង
កូនស្រីរបស់អ្នកចាប់ផ្តើមជិះក្តារបន្ទះក្នុងរលកតូចៗ។ នាងនឹងឋិតនៅកន្លែងដែលនាងលេង ប៉ុន្តែត្រូវឋិតក្រោមការឃ្លាំងមើលរបស់អ្នក។ កូនស្រីរបស់អ្នក ចង់ទទួលបានភាពរីករាយក្នុងការលេងក្នុងទឹករលក និងរីករាយជាមួយនឹងបទពិសោធន៍ថ្មី។ នៅពេលដែលកំពុងហាត់រៀនជិះក្តារបន្ទះលើទឹករលក ក្មេងស្រីភាគច្រើនអាចនឹងដួលនៅលើទឹករលកដែលមានកម្លាំងវាយតិច។ យើងបានឌីសាញឈុតហែលទឹកដើម្បីសម្របទៅតាមទម្រង់ដងខ្លួនរបស់អ្នកលេងក្តារបន្ទះក្មេងៗដើម្បីកុំឱ្យរបូតក្នុងទឹករលក។
ទ្រង់ទ្រាយខោ
ឈុតហែលទឹកនេះត្រូវបានរចនាឡើងសម្រាប់ក្មេងស្រីជិះក្តារបន្ទះដែលចង់លេងកីឡាប្រភេទនេះសប្បាយ។ពួកគេចូលចិត្តជិះក្តារពាក់ឈុតនេះនារដូវក្តៅតែចង់ឲ្យវាជាប់នៅមួយកន្លែងក្នុងរលក។
ជាមួយនិងរូបរាងស្រឡះនិងវាលខ្នងនេះ ក្មេងៗអាចជិះក្តារបានដោយមិនបាច់បារម្មណ៏ពីឈុតហែលទឹករបស់ពួកគេទៀតទេ។ ខ្នងវាលរាងអក្សរ X ផ្តល់នូវសេរីភាពក្នុងការធ្វើចលនាបានយ៉ាងអស្ចារ្យ។
នៅមួយកន្លែងនៅលើរលក៖ ការធ្វើតេស្ត
យើងឌីសាញឈុតហែលទឹកទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន 12នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។
ទំហំឈុតក្មេងស្រី
នៅ Decathlon យើងរចនាឈុតហែលទឹកសម្រាប់អ្នកជិះក្ដាររលកវ័យក្មេងដោយគិតគូរពីការលូតលាស់របស់ពួកគេ។ ហេតុផលនេះ ដែលយើងភ្ជាប់ជាប្រព័ន្ធនូវកម្ពស់របស់ក្មេងជាមួយនឹងទំហំ ដោយសារតែអាយុមិនគ្រប់គ្រាន់ដើម្បីធានាទំហំត្រឹមត្រូវទេ។ក្មេងស្រីអាយុ10ឆ្នាំពីរនាក់អាចមានទំហំដងខ្លួន កម្ពស់ និងទម្ងន់ខុសៗគ្នា ជាមួយនឹងខ្នាតខុសៗគ្នាផងដែរ។យើងសូមណែនាំអោយមានការលឈុតមុននឹងជាវ ប្រសិនជាអាច។
ទំហំឈុតអាវរបស់ក្មេងស្រី៖
នេះជាទំនាក់ទំនងរវាងអាយុ និងកម្ពស់របស់ក្មេងស្រីទៅលើម៉ូដរបស់ឈុតហែទឹក៖
4/5 ឆ្នាំ៖ ពី 105 ទៅ 114 cm
5/6 ឆ្នាំ៖ ពី 115 ទៅ 124 cm
7/8 ឆ្នាំ៖ ពី 125 ទៅ 132 cm
8/9 ឆ្នាំ៖ ពី 133 ទៅ 142 cm
10/11 ឆ្នាំ៖ ពី 143 ទៅ 150 cm
12/13 ឆ្នាំ៖ ពី 151 ទៅ 160 cm
14/15 ឆ្នាំ៖ ពី 161 ទៅ 169 cm
ទម្ងន់ពេលស្ងួត និង ទម្ងន់ពេលសើម
ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតហែលទឹកនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនាឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។
តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?
ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។