ខ្សែចង្កេះ និងខ្សែចង
ឈុតខោហែលទឹកសម្រាប់កីឡាជិះក្តារបន្ទះប្រភេទនេះត្រូវបានឌីសាញឡើងដើម្បីបំពេញតម្រូវការដល់អ្នកជិះក្តារបន្ទះវ័យក្មេងដែលចង់ទទួលបានការសប្បាយពីការលេងទឹករលក។ជាមួយនឹងចង្កេះខោក្រវ៉ាត់របស់វា ខោនេះនឹងតឹងណែនល្អនៅក្នុងទឹករលក និងរឹបជាប់ដងខ្លួនបានយ៉ាងល្អ។
ទំហំឈុតក្មេងស្រី
នេះជាទំនាក់ទំនងរវាងអាយុ និងកម្ពស់របស់ក្មេងស្រីទៅលើម៉ូដរបស់ឈុតហែទឹក៖
8/9 ឆ្នាំ៖ ពី 133 ទៅ 142 cm
10/11 ឆ្នាំ៖ ពី 143 ទៅ 150 cm
12/13 ឆ្នាំ៖ ពី 151 ទៅ 160 cm
14/15 ឆ្នាំ៖ ពី161 ទៅ169 cm
ទម្ងន់ពេលស្ងួត និង ទម្ងន់ពេលសើម
ដើម្បីធានាបាននូវភាពសក្ដិសមល្អឥតខ្ចោះនៅក្នុងទឹក វាជាការសំខាន់ក្នុងការជ្រើសរើសទំហំត្រឹមត្រូវ នៅពេលដែលអ្នកមានខ្លួនស្ងួត ពីព្រោះនៅពេលដែលវាស្ថិតនៅក្នុងទឹក នោះឈុតហែលទឹកនឹងក្លាយទៅជារលុង។ ដូច្នេះយើងសូមណែនាំឱ្យអ្នកទិញទំហំត្រឹមត្រូវ។ ឈុតហែលទឹកនេះត្រូវមានភាពរឹបជាប់នឹងខ្លួនរបស់អ្នកល្អនៅពេលដែលលោកអ្នកកំពុងលវានៅក្នុងបន្ទប់លសម្លៀកបំពាក់ ហើយលោកអ្នកត្រូវមានអារម្មណ៍ថាទទួលបានការទ្រទ្រង់។ ជាតិអេឡាស្ទេនដែលមាននៅក្នុងសមាសធាតុផ្សំមួយចំនួនដែលត្រូវបានប្រើក្នុងការរចនាឈុតហែលទឹករបស់យើង ធ្វើឱ្យឈុតហែលទឹកទន់ និងធូរនៅក្នុងទឹក។
នៅមួយកន្លែងនៅលើរលក៖ ការធ្វើតេស្ត
យើងឌីសាញឈុតទាំងនេះឡើងដើម្បីធានាលំនឹងដងខ្លួននៅមួយកន្លែងនៅលើទឹករលកជាច្រើន។ ដើម្បីធ្វើតេស្តវា យើងបានជ្រើសរើសយកក្រុមស្ត្រីជិះក្តារបន្ទះចំនួន 12នាក់ជាមួយនឹងទម្រង់ដងខ្លួនខុសៗគ្នា ដែលនឹងចូលរួមដំណើរការនៃការធ្វើតេស្តនៅក្នុងអាងហែលទឹកនៅឯការិយាល័យរបស់យើង នៅទីក្រុង Hendaye។ គោលដៅនៃការធ្វើតេស្តនេះ គឺដើម្បីបង្កើតនូវបទពិសោធន៍ពិតៗ ដោយអ្នកជិះក្តារបន្ទះដែលស្ថិតនៅជុំវិញទឹករលក។ ប្រសិនបើការធ្វើតេស្តនេះឈានទៅដល់ការសន្និដ្ឋានណាមួយ យើងនឹងធ្វើការជិះក្តារបន្ទះដោយផ្ទាល់នៅលើទឹកសមុទ្រដើម្បីធ្វើតេស្តក្នុងករណីជាក់ស្តែងពិតៗ។
តើអ្នកចង់ធ្វើការផ្លាស់ប្តូរឈុតសម្លៀកបំពាក់របស់អ្នកដែរឬទេ?
ហើយត្រូវដឹងទៀតថា តើទំហំ ឬក៏ស្តាយ៍សាកសមនឹងលោកអ្នកដែរឬអត់? តើលោកអ្នកចង់ធ្វើការផ្លាស់ប្តូរវានៅឯហាង Decathlon ដែរឬទេ? គ្មានបញ្ហា! ត្រូវប្រាកដថា លោកអ្នកមិនបានហែកផ្លាកអាវនៅលើឈុតហែលទឹកដែលលោកអ្នកចង់ធ្វើការផ្លាស់ប្តូរ។