ហេតុអ្វីត្រូវប្រើជើងទម្រជ័រ ៥០០នេះ?
ទម្រនេះមានសញ្ញាសម្គាល់នៅផ្នែកខាងដើមដែលអាចធ្វើឥឲ្យលោកអ្នកដាក់បានត្រូវល្អទៅតាមគម្លាតចន្លោះពីក្បាលមកដងដែលលោកអ្នកកំពុងស្វែងរកនៅពេលវាយចេញពីទម្រ។
យើងមានទំហំ ២សម្រាប់ជ្រើសរើស (៥៤ មីលីម៉ែត្រ និង ៧០ មីលីម៉ែត្រ) ដើម្បីបំពេញតាមសេចក្តីត្រូវការគ្រប់លោកអ្នកលេងហ្គោលទាំងអស់។
ជើងទម្រជ័រ ៧០ មីលីម៉ែត្រត្រូវបានណែនាំឲ្យប្រើសម្រាប់ការវាយចេញពីជើងទម្រដោយប្រើដងវាយវែង។វាក៏សមផងដែរសម្រាប់ដងឈើ ដងដែក និង ដងកូនកាត់។
មានការរចនាឡើងវិញទាំងស្រុងតាំងពីក្យាលដល់ចុងជើង។
យើងបានធ្វើការផ្លាស់ប្តររូបរាងនៃជើងទម្ររាងកាំជណ្តើរដើម្បីធ្វើឲ្យវាមានប្រសិទ្ធិភាពល្អជាងមុន។
ក្បាលនេះត្រូវបានគេធ្វើឡើងដើម្បីធានាឲ្យមានលំនឹងគ្រាប់កូនហ្គោលជាអតិបរមា និងផ្តល់ឲ្យលោកអ្នកនូវការក្តោបកាន់តែប្រសើរជាងមុននៅពេលលោកអ្នកដាក់គ្រាប់កូនហ្គោលនិងវាយចេញពីជើងទម្រដោយប្រើដៃមួយ។
តួខ្លួនរបស់វាត្រូវបានសំរិតសំរាំងឡើងដើម្បីឲ្យមើលទៅរលោងនិងមានការប៉ះនឹងក្បាលដងវាយតិចបំផុត។
មានចុងមុតស្រួយងាយស្រួលដាំសូម្បីតែដីរឹងក៏ដោយ។
ធន់មាំនិងស្រួលមើល
ជើងទម្រជ័រនេះត្រូវបានរចនាឡើងដើម្បីធន់នឹងការវាយពីសំណាក់ដងវាយកូនហ្គោលរបស់លោកអ្នក។ដែលធ្វើឲ្យលោកអ្នកប្រើវាបានម្តងហើយម្តងទៀត។
យើងបានជ្រើសរើសយកពណ៌ភ្លឺៗដើម្បីឲ្យងាយស្រួលមើលជើងទម្រ។
ដំណើររចនាម៉ូដ អ៊ីនណេស៊ីស
យើងរចនាម៉ូតផលិតផលរបស់យើងដើម្បីផ្ដល់ឲ្យលោកអ្នកនូវអ្វីដែលលោកអ្នកកំពុងតែស្វែងរកដើម្បីលេងកីឡា។អ៊ីនណេស៊ីស INESIS គឺជាក្រុមលោកអ្នកចូលចិត្តកីឡាវាយកូនហ្គោល សូមអរគុណចំពោះមតិយោបល់ត្រឡប់របស់លោកអ្នកទាំងអស់គ្នា ដែលជួយដល់ការអភិវឌ្ឍន៍ផលិតផលនីមួយៗបន្ថែមទៀត ដូច្នេះការលេងវាយកូនហ្គោល នឹងតែងតែជាប្រភពនៃការផ្ដល់ភាពរីករាយ។