ហេតុអ្វីប្រើទ្រនាប់បាល់ លេខ ១០០?
ផ្នែកខាងក្រោមនៃទម្ររាងកាំជណ្តើរនេះមានផ្នែក "រាងដូចសំពត់" សម្រាប់ទប់វានៅកម្ពស់ដែលបង្ហាញប្រាប់នៅពេលលោកអ្នករុញទម្រនោះចូលទៅក្នុងវាលស្មៅ ដូច្នេះលោកអ្នកអាចលើគ្រាប់កូនហ្គោលរបស់លោកអ្នកនៅត្រង់កម្ពស់ដូចដើមគ្រប់ពេលដែលលោកអ្នកវាយចេញពីទម្រនោះ។
យើងផ្តល់ជូននូវជំរើសមួយដែលមាន កម្ពស់ ៥ ប្រភេទ នៅពេលដែលលោកអ្នករុញទម្រនោះចូលទៅក្នុងដី (៦ មីលីម៉ែត្រ ១២ មីលីម៉ែត្រ ២៤ មីលីម៉ែត្រ ៣៧ មីលីម៉ែត្រ ៤៦ មីលីម៉ែត្រ) ដើម្បីឆ្លើយតបតាមតំរូវការរបស់លោកអ្នកលេងហ្គោលគ្រប់ៗគ្នា។ទ្រនាប់ផ្លាស្ទិច ប្រវែង១២មីលីម៉ែត្រនេះ ត្រូវបានផ្ដល់យោបល់សម្រាប់ដាក់វាយចេញជាមួយឈើ។វាក៏អាចប្រើជាមួយដងប្រភេទ Hybrid និងដងប្រភេទ Iron ផងដែរ។
គោលគំនិតត្រូវបានរចនាម៉ូតថ្មីតាំងពីក្បាលដល់ចុងជើង។
យើងបានធ្វើការផ្លាស់ប្តររូបរាងនៃជើងទម្រដើម្បីធ្វើឲ្យវាមានប្រសិទ្ធិភាពល្អជាងមុន។
ក្បាលរបស់វាត្រូវបានរចនាឡើងដើម្បីផ្តល់នូវលំនឹងជាអតិបរមាទៅដល់បាល់កូនហ្គោល ក៏ដូចជាការកាន់ជាប់ល្អនៅពេលលោកអ្នកកាន់ជើងទម្រ និងបាល់កូនហ្គោលនៅក្នុងដៃដើម្បីដាំវាទៅក្នុងដី។
តួខ្លួនត្រូវបានសម្រឹតសម្រាំងដើម្បីផ្តល់នូវភាពភ្លឺ និងកាត់បន្ថយការប៉ះទង្គិចជាមួយនឹងក្បាលដងវាយនៅពេលកំពុងវាយ។
កំប៉ោយខាងលើការពារមិនអោយជើងទ្រកូនហ្គោលលិចចូលក្នុងដីរឹងបាន។
ធន់និងស្រួលមើល
ជើងទម្រជ័រនេះត្រូវបានរចនាឡើងដើម្បីធន់នឹងការវាយពីសំណាក់ដងវាយកូនហ្គោលរបស់លោកអ្នក។មានន័យថាលោកអ្នកអាចប្រើប្រាស់វាឡើងវិញនៅចំនុចដើមទីនៃរន្ធនីមួយៗ។
ដូច្នេះយើងអាចកត់សម្គាល់វាបានយ៉ាងងាយស្រួលបន្ទាប់ពីវាយលើកដំបូង យើងបានជ្រើសរើសពណ៌ភ្លឺដែលធ្វើអោយជើងទម្រស្រួលសម្គាល់។
ដំណើររចនាម៉ូដ អ៊ីនណេស៊ីស
យើងរចនាម៉ូតផលិតផលរបស់យើងដើម្បីផ្ដល់ឲ្យលោកអ្នកនូវអ្វីដែលលោកអ្នកកំពុងតែស្វែងរកដើម្បីលេងកីឡា។INESIS គឺជាក្រុមស្នេហាកីឡាវាយកូនហ្គោលមួយ ដែលបន្តបង្កើតផលិតផលនីមួយៗរបស់ខ្លួន ដោយសារតែមានការឆ្លើយតបរបស់លោកលោកអ្នកមកកាន់យើងខ្ញុំ ដូច្នេះហើយការលេងវាយកូនហ្គោលជាប្រភពនៃភាពរីករាយជានិច្ច។