ហេតុអ្វីត្រូវប្រើជើងទម្រមានកាំប្រភេទ១០០នេះ?
ផ្នែកខាងក្រោមនៃទម្ររាងកាំជណ្តើរនេះមានផ្នែក "រាងដូចសំពត់" សម្រាប់ទប់វានៅកម្ពស់ដែលបង្ហាញប្រាប់នៅពេលលោកអ្នករុញទម្រនោះចូលទៅក្នុងវាលស្មៅ ដូច្នេះលោកអ្នកអាចលើគ្រាប់កូនហ្គោលរបស់លោកអ្នកនៅត្រង់កម្ពស់ដូចដើមគ្រប់ពេលដែលលោកអ្នកវាយចេញពីទម្រនោះ។
យើងផ្តល់ជូននូវជំរើសមួយដែលមាន កម្ពស់ ៥ ប្រភេទ នៅពេលដែលលោកអ្នករុញទម្រនោះចូលទៅក្នុងដី (៦ មីលីម៉ែត្រ ១២ មីលីម៉ែត្រ ២៤ មីលីម៉ែត្រ ៣៧ មីលីម៉ែត្រ ៤៦ មីលីម៉ែត្រ) ដើម្បីឆ្លើយតបតាមតំរូវការរបស់លោកអ្នកលេងហ្គោលគ្រប់ៗគ្នា។
ជើងទម្ររាងកាំទំហំ៦មីលីម៉ែត្រនេះត្រូវបានណែនាំឲ្យប្រើការវាយចេញពីជើងទម្រយ៉ាងល្អដោយប្រើដងវាយឈើ ដែក និង បែបកូនកាត់។លោកអ្នកអាចប្រើវាជាមួយដងវាយឈើក៏បាន។
មានការរចនាម៉ូតថ្មីតាំងពីក្បាលដល់ចុងជើង។
យើងបានធ្វើការផ្លាស់ប្តររូបរាងនៃជើងទម្ររាងកាំជណ្តើរដើម្បីធ្វើឲ្យវាមានប្រសិទ្ធិភាពល្អជាងមុន។
ក្បាលនេះបច្ចុប្បន្នត្រូវបានរចនាឡើងដើម្បីឲ្យមានលំនឹងគ្រាប់កូនហ្គោលជាអតិបរមានិងក្តោបមាំជាងមុននៅពេលកាន់ជើងនិងគ្រាប់កូនហ្គោលនោះក្នុងដៃម្ខាងហើយនិងពេលរុញវាចូលទៅក្នុងដី។
តួខ្លួនវាមានលក្ខណៈស្តើងជាងមុនដើម្បីឲ្យមើលទៅស្អាតនិងប៉ះទៅនឹងក្បាលដងវាយតិចបំផុតនៅពេលវាយគ្រាប់កូនហ្គោលនោះ។
ចុងស្រួចធ្វើឲ្យវាមានភាពងាយស្រួលជាងមុនក្នុងការរុញជើងទម្រចូលទៅក្នុងដីរឹង។
ធន់និងស្រួលមើល
ជើងទម្រជ័រនេះត្រូវបានរចនាឡើងដើម្បីធន់នឹងការវាយពីសំណាក់ដងវាយកូនហ្គោលរបស់លោកអ្នក។លោកអ្នកអាចប្រើវាម្តងហើយម្តងទៀតពេលណាលោកអ្នកវាយកូនហ្គោលចេញពីទម្រ។
យើងបានជ្រើសរើសយកពណ៌ភ្លឺដើម្បីមើលឃើញច្បាស់ ដូច្នេះលោកអ្នកអាចរកវាឃើញបានយ៉ាងងាយស្រួលបន្ទាប់ពីលោកអ្នកវាយចេញពីទីតាំង។.
ដំណើររចនាម៉ូដ អ៊ីនណេស៊ីស
យើងរចនាម៉ូតផលិតផលរបស់យើងដើម្បីផ្ដល់ឲ្យលោកអ្នកនូវអ្វីដែលលោកអ្នកកំពុងតែស្វែងរកដើម្បីលេងហ្គេម។អ៊ីនណេស៊ីស INESIS គឺជាក្រុមលោកអ្នកចូលចិត្តកីឡាវាយកូនហ្គោល សូមអរគុណចំពោះមតិយោបល់ត្រឡប់របស់លោកអ្នកទាំងអស់គ្នា ដែលជួយដល់ការអភិវឌ្ឍផលិតផលនីមួយៗបន្ថែមទៀត ដូច្នេះការលេងវាយកូនហ្គោល នឹងតែងតែជាប្រភពនៃការផ្ដល់ភាពរីករាយ។