ហេតុអ្វីជ្រើសរើសប្រើជើងទ្រជ័រ 500?
ជើងទ្រកូនហ្គោលជ័រមានសញ្ញាសម្គាល់នៅលើដង ដូច្នេះលោកអ្នកអាចសារ៉េគ្រាប់បាល់ទៅតាមកំពស់ដែលតម្រូវមុននឹងធ្វើការវាយចេញ។
យើងផ្តល់នូវកំពស់ពីរ (54 មម និង 70 មម) ដើម្បីបំពេញតម្រូវការអ្នកលេងវាយកូនហ្គោលគ្រប់គ្នា។
ជើងទ្រកូនហ្គោលទំហំ 54 មម នេះត្រូវបានណែនាំឲ្យប្រើការវាយជាមួយដងវាយធ្វើពីឈើ បែបកូនកាត់ និងដែក។លោកអ្នកអាចប្រើវាជាមួយដងវាយឈើក៏បាន។
គោលគំនិតត្រូវបានរចនាម៉ូតថ្មីតាំងពីក្បាលដល់ចុងជើង។
យើងបានធ្វើការផ្លាស់ប្តររូបរាងនៃជើងទម្រដើម្បីធ្វើឲ្យវាមានប្រសិទ្ធិភាពល្អជាងមុន។
ក្បាលរបស់វាត្រូវបានរចនាឡើងដើម្បីផ្តល់នូវលំនឹងជាអតិបរមាទៅដល់បាល់កូនហ្គោល ក៏ដូចជាការកាន់ជាប់ល្អនៅពេលលោកអ្នកកាន់ជើងទម្រ និងបាល់កូនហ្គោលនៅក្នុងដៃដើម្បីដាំវាទៅក្នុងដី។
តួខ្លួនត្រូវបានសម្រឹតសម្រាំងដើម្បីផ្តល់នូវភាពភ្លឺ និងកាត់បន្ថយការប៉ះទង្គិចជាមួយនឹងក្បាលដងវាយនៅពេលកំពុងវាយ។
កំប៉ោយខាងលើការពារមិនអោយជើងទ្រកូនហ្គោលលិចចូលក្នុងដីរឹងបាន។
ធន់និងស្រួលមើល
ជើងទម្រជ័រនេះត្រូវបានរចនាឡើងដើម្បីធន់នឹងការវាយពីសំណាក់ដងវាយកូនហ្គោលរបស់លោកអ្នក។មានន័យថាលោកអ្នកអាចប្រើប្រាស់វាឡើងវិញនៅចំនុចដើមទីនៃរន្ធនីមួយៗ។
ដូច្នេះយើងអាចកត់សម្គាល់វាបានយ៉ាងងាយស្រួលបន្ទាប់ពីវាយលើកដំបូង យើងបានជ្រើសរើសពណ៌ភ្លឺដែលធ្វើអោយជើងទម្រស្រួលសម្គាល់។
ដំណើររចនាម៉ូដ អ៊ីនណេស៊ីស
យើងបានបង្កើតផលិតផលនេះឡើងសម្រាប់ជាអ្វីដែលអ្នកត្រូវការ នៅពេលដែលអ្នកត្រូវការវាចាំបាច់. អ៊ីនណេស៊ីស គឺជាក្រុមស្នេហាកីឡាវាយកូនហ្គោល ដែលបន្តអភិវឌ្ឍផលិតផលនីមួយៗរបស់ខ្លួន ដោយអរគុណចំពោះការឆ្លើយតបរបស់លោកលោកអ្នកមកកាន់យើងខ្ញុំខ្ញុំ ដូច្នេះហើយការលេងវាយកូនហ្គោលគឺជាប្រភពដែលនាំមកនូវភាពរីករាយជានិច្ច។