តើអ្វីទៅជា UPF?
UPF, ឬ កត្តាការពារកាំរស្មី UV ប្រើសម្រាប់វាស់វែងលើសមត្ថភាពទប់ស្កាត់កាំរស្មី UV។ កម្រិត UPF ខ្ពស់ មានន័យថាផ្តល់ការការពារកាន់តែល្អប្រសើរ។ ជាឧទាហរណ៍ កម្រិត UPF 50 អាចអនុញ្ញាតឱ្យកាំរស្មី UV ត្រឹមតែ 1/50 ជ្រាបចូលបាន។
ផ្លាកសញ្ញាផលិតផលបញ្ជាក់ពី UPF50+ ដូចបានតម្រូវដោយ GB/T 18830-2009 សម្រាប់ការបំពាក់ផ្លាកសញ្ញា។ សាច់ក្រណាត់ត្រូវបានធ្វើតេស្តដោយមន្ទីរពិសោធន៍ប្រកបដោយវិជ្ជាជីវៈស្របតាមស្តង់ដារ ហើយលទ្ធផលទទួលបានគឺ UPF100+ ជាមួយនឹងរបាយការណ៍ធ្វើតេស្តពាក់ព័ន្ធ។
ការពារកាំរស្មី UV
សាច់ក្រណាត់ដែលរចនាម៉ូតឡើងពិសេស អាចឱ្យផ្ទៃដ៏ធំរបស់វាចាំងផ្លាតជាមួយកាំរស្មី UV ហើយក្នុងពេលដំណាលគ្នាបន្ថែមសារធាតុផ្សំដែលស្រូបកាំរស្មី UV ទៅក្នុងសាច់ក្រណាត់ ដែលធ្វើឱ្យសាច់ក្រណាត់មានភាពធន់ខ្លាំងទៅនឹងកាំរស្មី UV។
ការពារខ្យល់ និងផ្តល់ផាសុកភាព
ខ្យល់បង្កើនឥទ្ធិពលភាពត្រជាក់យ៉ាងខ្លាំង! ជាមួយនឹងសីតុណ្ហភាពខាងក្រៅពី 0°C និងល្បឿនខ្យល់ 20 គម/ម៉ វានឹងមានអារម្មណ៍ថាដូច -10°C។
សមាសធាតុផ្សំ "ការពារខ្យល់" ជួយបំបាត់ការរំខានដែលកើតចេញពី "ឥទ្ធិពលត្រជាក់" នេះ។ វាមានប្រសិទ្ធិភាពក្នុងការការកាត់បន្ថយការបាត់បងកម្តៅដោយបង្កើតជារបាំងបាំងខ្យល់។ជាយខាងក្រោម និងមួករបស់អាវអាចសារ៉េបានដោយប្រើខ្សែទាញ។
សមាសធាតុផ្សំការពារទឹក (ខុសពីការការពារជ្រាបទឹក)
សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ វាការពារសាច់ក្រណាត់មិនអោយរីកមាឌ និងរក្សាទំងន់ស្រាល មានខ្យល់ចេញចូល និងកំដៅ។ សាច់ក្រណាត់ការពារមិនអោយជ្រាបទឹកដោយធ្វើប្រព្រឹត្តកម្មទៅលើផ្ទៃខាងក្រៅរបស់វា។ ប្រព្រិត្តិកម្មនេះត្រូវធ្វើសារជាថ្មីក្នុងអាយុកាលរបស់សាច់ក្រណាត់ (ណែនាំក្រោយរាល់ការបោកគក់បីដង)។
ប្រព័ន្ធហោប៉ាវ
ហោប៉ាវដាក់ដៃមានខ្សែរូតបិទជិតចំនួន 2។
ម៉ូតរចនាដែលមានការគិតគូរខ្ពស់ (រន្ធសក់)
មួកមានរន្ធសក់ដែលផ្តល់ភាពងាយស្រួលសម្រាប់នារីដែលមានសក់វែង។