តើអ្វីទៅជា UPF?
UPF, ឬ មុខងារការពារកាំរស្មី UV, វាស់លើសមត្ថភាពការពារកាំរស្មី UV របស់សាច់ក្រណាត់។ UPF កាន់តែខ្ពស់ មានន័យថាផ្តល់ការការពារកាន់តែប្រសើរ។ ជាឧទាហរណ៍ UPF 50 អាចឱ្យកាំរស្មី UV ជ្រាបចូលត្រឹម 1/50 ដង តែប៉ុណ្ណោះ។
ផ្លាកសញ្ញាផលិតផលបង្ហាញនូវ UPF50+ ដែលតម្រូវដោយ GB/T 18830-2009 លើការដាក់ផ្លាកសញ្ញា ។ សាច់ក្រណាត់ផលិតផលត្រូវបានធ្វើតេស្តប្រកបដោយវិជ្ជាជីៈដោយមន្ទីរពិសោធន៍ស្របតាមស្តង់ដារដែលមានជាធរមាន និងលទ្ធផលបង្ហាញគឺ UPF500+ ជាមួយនឹងរបាយការណ៍ធ្វើតេស្តពាក់ព័ន្ធ។
ការពារកាំរស្មី UV
សាច់ក្រណាត់ដែលរចនាម៉ូតឡើងពិសេស អាចឱ្យផ្ទៃដ៏ធំរបស់វាចាំងផ្លាតជាមួយកាំរស្មី UV ហើយក្នុងពេលដំណាលគ្នាបន្ថែមសារធាតុផ្សំដែលស្រូបកាំរស្មី UV ទៅក្នុងសាច់ក្រណាត់ ដែលធ្វើឱ្យសាច់ក្រណាត់មានភាពធន់ខ្លាំងទៅនឹងកាំរស្មី UV។
ការពារខ្យល់ និងផ្តល់ផាសុកភាព
ខ្យល់បង្កើនឥទ្ធិពលភាពត្រជាក់យ៉ាងខ្លាំង! ជាមួយនឹងសីតុណ្ហភាពខាងក្រៅពី 0°C និងល្បឿនខ្យល់ 20 គម/ម៉ វានឹងមានអារម្មណ៍ថាដូច -10°C។
សមាសធាតុផ្សំ "ការពារខ្យល់" ជួយបំបាត់ការរំខានដែលកើតចេញពី "ឥទ្ធិពលត្រជាក់" នេះ។ វាមានប្រសិទ្ធិភាពក្នុងការការកាត់បន្ថយការបាត់បងកម្តៅដោយបង្កើតជារបាំងបាំងខ្យល់។ជាយខាងក្រោម និងមួករបស់អាវអាចសារ៉េបានដោយប្រើខ្សែទាញ។
សមាសធាតុផ្សំការពារទឹក (ខុសពីការការពារជ្រាបទឹក)
សាច់ក្រណាត់ការពារទឹកអាចអោយទឹកហូរលើផ្ទៃសាច់ក្រណាត់ដោយមិនជ្រាបចូលឡើយ។ វាការពារសាច់ក្រណាត់មិនអោយរីកមាឌ និងរក្សាទំងន់ស្រាល មានខ្យល់ចេញចូល និងកំដៅ។ សាច់ក្រណាត់ការពារមិនអោយជ្រាបទឹកដោយធ្វើប្រព្រឹត្តកម្មទៅលើផ្ទៃខាងក្រៅរបស់វា។ ប្រព្រិត្តិកម្មនេះត្រូវធ្វើសារជាថ្មីក្នុងអាយុកាលរបស់សាច់ក្រណាត់ (ណែនាំក្រោយរាល់ការបោកគក់បីដង)។
ប្រព័ន្ធហោប៉ាវ
ហោប៉ាវដាក់ដៃមានខ្សែរូតបិទជិតចំនួន 2។
ម៉ូតកាត់ដែលមានការគិតគូដិតដល់
ក.ដៃអាវត្រូវបានរចនាម៉ូតឡើងជាមួយនឹងប្រហោងស៊កមេដៃ ដែលមានចាំបាច់សម្រាប់អាកាសធាតុក្តៅ ឬខ្យល់។
មួកមានរន្ធសក់ដែលផ្តល់ភាពងាយស្រួលសម្រាប់នារីដែលមានសក់វែង។