តើមានគន្លឹះអ្វីខ្លះសម្រាប់ប្រើប្រាស់ដបទឹកនេះឱ្យមានប្រសិទ្ធភាព?
ដែលមិនច្រែះមិនរក្សាកំដៅនោះទេសូមប្រើប្រាស់គម្របរក្សាកម្ដៅដែលច្នៃជាពិសេស ប្រសិនបើអ្នកចង់រក្សាភេសជ្ជៈរបស់អ្នកឱ្យនៅត្រជាក់ នៅក្នុងដបរបស់អ្នក។ ស័ក្ដិសមផងដែរសម្រាប់ភេស្ជៈដែលមានជាតិហ្គាស
សូមចងចាំថាដបទឹកនេះអាចប្រើប្រាស់សម្រាប់ភេស្ជៈក្តៅ ប៉ុន្តែវាក៏ត្រជាក់ឆាប់ផងដែរ ហើយដបទឹកនេះនឹងឡើងកំដៅ ប៉ុន្តែមិនរហូតដល់ក្តៅខ្លាំងពេកនោះទេ។
កុំដាក់ក្នុងម៉ាស៊ីនកម្តៅ ឬទូទឹកកក។
តើដបទឹក Flask 100 មានលក្ខណៈពិសេសដូចម្តេចខ្លះ?
គម្របមានដៃកាន់ធំ និងបត់បានសម្រាប់លោកអ្នកយួរតាមខ្លួន ឬភ្ជាប់ជាមួយឡេវកឹបរបស់កាតាប។ បំពង់បង្ហូរទឹកធំ (Ø 3.6 សម) ផ្តល់ភាពងាយស្រួលក្នុងការបំពេញទឹក និងថែទាំ។ ប្រសិនបើលោកអ្នកមិនចូលចិត្តកំសៀវនោះទេ លោកអ្នកអាចជ្រើសគំរបប្រភេទ MH500 បាន។
ផលិតផលនេះអាចប្រើជាមួយគំរបប្រភេទ MH500 (លេខសម្គាល់ 8575855) ដែលមានលក្ខណៈជាដបទឹកសម្រាប់ហាត់កីឡា ជាមួយនឹងគំរបដប MH100 ធ្វើពីដែកមិនច្រេស (លេខសម្គាល់ 8615551)។
តើមានបទបញ្ញត្តិអ្វីខ្លះពាក់ព័ន្ធនឹងវត្ថុធាតុផ្សំដែលប្រើសម្រាប់ផលិតដប Flask 100 នេះ?
ផលិតផល និងវត្ថុធាតុរបស់យើងទាំងអស់ស្របទៅតាមបទបញ្ជាដែលមានជាធរមាន។ ស្របទៅតាមបទបញ្ជារបស់ប្រទេសបារាំងបច្ចុប្បន្ន វាមិនមានសារធាតុ Bisphenol A (BPA) ឡើយ។ យើងបានជ្រើសរើសប្រើប្រាស់ដែកមិនច្រេស 18/8 (304) សម្រាប់តួខ្លួនរបស់ដបដើម្បីសុវត្ថិភាពចំណីអាហា និងគម្របខាងលើធ្វើពីប៉ូលីប្រូពីលែនដែលធន់ទៅនឹងកំដៅ និងការប៉ះទង្គិច។
តើលោកអ្នកថែទាំដបទឹក Flask 100 ដោយរបៀបណា?
មុនប្រើប្រាស់លើកដំបូង ត្រូវលាងជម្រះផលិតផលទាំងមូលឱ្យបាន 3 ដង។
ដើម្បីអាចលាងសំងួតបានស្អាត៖
1. ដាក់គ្រឿងបន្លាស់ទាំងឱ្យនៅដាច់ពីគ្នា
2. លាងសំអាតដោយដៃជាមួយទឹកសាប៊ូ (ប្រើច្រាសទន់) ឬដាក់ក្នុងម៉ាស៊ីនលាងចាន
3. លាងជម្រះជាមួយទឹកស្អាត
4. ដាក់វាហាលសំងួតដាច់ដោយឡែកពីគ្នា ហើយគំរបត្រូវចំហរចោលនៅពេលហាលសំងួត។
ក្នុងករណីមានក្លិនមិនល្អ ត្រាំដបទុកចោលរយៈពេលមួយយប់ជាមួយនឹងម្សៅប៊ីកាបូណាត។
តើដបទឹក Flask 100 អាចជួសជុលបានដែរឬទេ?
ដបទឹករបស់យើងគឺជាដំណោះស្រាយដ៏ល្អបំផុតនៅពេលលោកអ្នកដើរភ្នំ។
ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីជាជំនួយដល់ការជួសជុល យើងបានដាក់លក់គ្រឿងបន្លាស់ភាគច្រើនដើម្បីលោកអ្នកងាយស្រួលធ្វើការផ្លាស់ប្តូរ។
ស្វែងរកព័ត៌មានទាំងអស់ក្នុងបណ្ណព័ត៌មានក្រោយពេលលក់។
សូមកុំបោះវាចោល អាចជួសជុលវាបាន!