Hide Filters
Filters 0
Sort by :
Filters 0
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
  • ដបទឹកកុមារ Flask 500 ចំណុះ 0.5 ល - ទឹកក្រូច
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
QUECHUA

ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ

8914335
$15,00
ពន្ធត្រូវបានបូកបញ្ចូល
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
  • ដបទឹកកុមារ Flask 500 ចំណុះ 0.5 ល - ទឹកក្រូច
  • ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
ដបទឹកកុមារ 500 ចំណុះ 0.6ល ដើរភ្នំ - ពណ៌ស្ករ
ពណ៌:
ទំហំ:
ចំនួន

Home Delivery
Within 48 Hours
Available
Click & Collect
Pickup in store within 4 Hours
ដបទឹកនេះល្អឥតខ្ចោះសម្រាប់កុមារ ងាយស្រួលប្រើប្រាស់ ទំងន់ស្រាល និងជាប់បានយូរជាមួយតួអាលុយមីញ៉ូម។ មានសុវត្ថិភាពសម្រាប់កុមារ។

គំរបមួលបានលឿនស្រួលប្រើ បើកដោយប្រើដៃម្ខាងជាមួយនឹងប៊ូតុងស្រួលចុច។ ដបទឹកមិនលេចទោះបីជាក្បាលចុះក្រោម ពេលគំរបបើកក៏ដោយ។

ដប/រាងកាយ: 100.0% អាលុយមីញ៉ូម; គម្រប: 80.0% Polypropylene

, 10.0% ស៊ីលីខូន, 10.0% ដែកថែប

BENEFITS

មិនជ្រាបទឹក

ហាមដោះវ៉ាល់ថ្លាខាងក្នុងចេញដែលប្រើសម្រាប់បិទទឹកកុំឱ្យជ្រាប។

សមត្ថភាព

ចំនុះ៖ 0.6 លីត្រ | វិមាត្រ៖ Ø7 សម x 20 សម | ទំងន់ស្រាលត្រឹម 140 ក្រ។

ងាយស្រួលបើកបិទ

គំរបមានប៊ូតុងស្រួលចុច ​បើកបិទភ្លាមៗដោយប្រើដៃម្ខាង។

ងាយស្រួលប្រើ

ដៃយួរ | ក.ធំ | គំរបមួល បើក និងបិទដោយមួលចំនួន 1/4 ជុំ

ធន់បានយូរ

ដបអាលុយមីញ៉ូម ទំងន់ស្រាលខ្លាំង វត្ថុធាតុផ្សំមានសុវត្ថិភាពសម្រាប់ប្រើជាមួយម្ហូបអាហារ និងគ្មានក្លិន។

ការចុះសំរុង

ដើម្បីរក្សាភេស្ជៈរបស់អ្នកអោយនៅត្រជាក់ ប្រើប្រាស់ស្រោមដែលរក្សាកម្តៅ មានលេខយោង8575949

ជួសជុល

គំរប ត្រូវបានដាក់លក់ដាច់ដោយឡែក ជាមួយលេខយោង ៖ 8615551, 8575855 និង 8359137។

ងាយស្រួលថែទាំ

ងាយស្រួលលាងសម្អាតដោយសារវាមានមាត់ធំ។អាចលាងដោយម៉ាស៊ីនបាន។

TECHNICAL INFORMATIONS

លំហូរទឹកល្មម និងគន្លឹះស្រួលប្រើដោយសារវាមានវ៉ាល់លើគំរប។

ដបនេះមានគំរបដែលរចនាម៉ូតឡើងជាពិសេសសម្រាប់កូនក្មេង។ វាមានវ៉ាល់ស៊ីលីខូនថ្លាខាងក្នុងដើម្បីទប់ទឹកកុំឱ្យហូរខ្លាំង ស័ក្តិសមសម្រាប់កុមារប្រើប្រាស់ ហើយវ៉ាល់នេះក៏អាចបិទទឹកកុំឱ្យជ្រាបចេញផងដែរនៅពេលដបដាក់ផ្តេក ដែលធានាថាដបនៅតែមិនជ្រាបទឹក បើទោះជាគំរបបើកក៏ដោយ។
ធានាថាវ៉ាល់នេះស្ថិតនៅជាប់ដប ហើយត្រូវដាក់វាក្នុងគន្លាក់វា។ បើពុំដូច្នោះទេ ដបទឹកនឹងលេចធ្លាយ។
សូមណែនាំឱ្យដោះវាចេញនៅពេលលាងសម្អាតដបទឹក។

តើមានគន្លឹះអ្វីខ្លះសម្រាប់ប្រើប្រាស់ដបទឹកនេះឱ្យមានប្រសិទ្ធភាព?

អាលុយមីញ៉ូមមិនរក្សាសីតុណ្ហភាពនោះទេ។ ប្រើប្រាស់គំរបប្រសិនបើលោកអ្នកចង់រក្សាទឹកអោយនៅត្រជាក់។
កុំប្រើប្រាស់ជាមួយភេស្ជៈមានហ្គាស សារជាតិខ្លាញ់ (ផលិតផលទឹកដោះគោ ប្រេង...) ឬ ភេស្ជៈមានជាតិអាស៊ីត (ទឹកផ្លែឈើ ភេស្ជៈថាមពល)។ កុំដាក់ក្នុងឡកំដៅ ដាក់បង្កក កុំដាក់វាអោយត្រូវភ្លើង។គំរបមានដៃកាន់ដែលផ្តល់ភាពងាយស្រួលក្នុងការយួរតាមខ្លួន ឬព្យួរវានៅលើកាតាបជាមួយនឹងខ្សែ ឬទំពក់។

តើលោកអ្នកថែទាំ និងលាងសម្អាតដបទឹកនេះឱ្យបានត្រឹមត្រូវដោយវិធីណា?

មុនប្រើប្រាស់លើកដំបូង ត្រូវលាងជម្រះផលិតផលទាំងមូលឱ្យបាន 3 ដង។

លាងសំអាតដបទឹករៀងរាល់ក្រោយពេលប្រើប្រាស់។

សម្រាប់លាងសំអាតដោយដៃ និងសំងួតបានស្អាត៖
1. ញែកគ្រប់បំណែកដបទឹកចេញពីគ្នា និងដោះវ៉ាល់ថ្លាចេញ។
2. លាងសំអាតដោយដៃជាមួយទឹកសាប៊ូក្តៅអ៊ុនៗ (ច្រាសទន់រលោងដែលអាចដុសបានស្អាត)។
3. លាងជម្រះជាមួយទឹកស្អាត
4. ដាក់វាហាលសំងួតដាច់ដោយឡែកពីគ្នា ហើយគំរបត្រូវចំហរចោលនៅពេលហាលសំងួត។

តើលោកអ្នកអាចលាងសម្អាតដបទឹកឱ្យបានសព្វដោយវិធីណា?

ដបទឹកអាចនឹងត្រូវដាក់នៅក្នុងម៉ាស៊ីនលាងចានប្រសិនបើចាំបាច់។បំរាម៖ គន្លឹះបិទបើក និងវ៉ាល់នៅក្នុងគំរបអាចនឹងរបើកចេញ។ ធានាថាអ្នកដាក់វាចូលវិញប្រសិនបើរឿងនេះកើតឡើង ដើម្បីធានាភាពមិនជ្រាបទឹកដបរបស់អ្នក។
ប្រសិនបើមានក្លិន សូមត្រាំដបទឹកនេះចោលមួយយប់ទៅក្នុងល្បាយទឹក និងទឹកសូដា។

តើមានបទបញ្ញត្តិអ្វីខ្លះពាក់ព័ន្ធវត្ថុធាតុផ្សំដែលប្រើប្រាស់សម្រាប់ផលិតដបទឹកនេះ?

ផលិតផល និងវត្ថុធាតុរបស់យើងទាំងអស់ស្របទៅតាមបទបញ្ជាដែលមានជាធរមាន។ ស្របទៅតាមបទបញ្ជារបស់ប្រទេសបារាំងបច្ចុប្បន្ន វាមិនមានសារធាតុ Bisphenol A (BPA) ឡើយ។ យើងបានជ្រើសរើសប្រើប្រាស់អាលុយមីញ៉ូម សម្រាប់តួខ្លួនរបស់ដបដើម្បីសុវត្ថិភាពចំណីអាហា និងគម្របខាងលើធ្វើពីប៉ូលីប្រូពីលែនដែលធន់ទៅនឹងកំដៅ និងការប៉ះទង្គិច។

តើដបទឹកនេះអាចជួសជុលបានដែរឬទេ?

ដបទឹករបស់យើងគឺជាដំណោះស្រាយដ៏ល្អបំផុតនៅពេលលោកអ្នកដើរភ្នំ។
ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីងាយស្រួលជួសជុល ផលិតផលនេះអាចប្រើជាមួយគំរបប្រភេទផ្សេងដែលមានលក់ដាច់ដោយឡែក៖
- គំរបដបទឹកកុមារ 500 (លេខយោង 8641534);- គំរបដបទឹកកុមារ 500 ជាមួយនឹងប្រដាប់បឺត/ទុយោ 900 (លេខយោង 8359137);
- គំរបដបទឹក 500 (លេខយោង 8575855) មានភាពស្រស់ស្អាត និងស្រួលប្រើ;
- គំរបមួល 100 (លេខយោង 8826118)។សូមកុំបោះវាចោល សូមជួសជុល!