តើមានវិធីសាស្ត្រដូចម្តេចខ្លះក្នុងការប្រើប្រាស់ដបទឹកនេះ?
ដែលមិនច្រេះមិនរក្សាកំដៅនោះទេ។ សូមប្រើប្រាស់គម្របរក្សាកម្ដៅដែលច្នៃជាពិសេស ប្រសិនបើអ្នកចង់រក្សាភេសជ្ជៈរបស់អ្នកឱ្យនៅត្រជាក់ នៅក្នុងដបរបស់អ្នក។ សាកសម្យផងដែរសម្រាប់ភេស្ជៈដែលមានជាតិហ្គាស។
សូមចងចាំថាដបទឹកនេះអាចប្រើប្រាស់សម្រាប់ភេស្ជៈក្តៅ ប៉ុន្តែវាក៏ត្រជាក់ឆាប់ផងដែរ ហើយដបទឹកនេះនឹងឡើងកំដៅ ប៉ុន្តែមិនរហូតដល់ក្តៅខ្លាំងពេកនោះទេ។
កុំដាក់ក្នុងម៉ាស៊ីនកម្តៅ ឬទូទឹកកក។
តើដបទឹកនេះមានលក្ខណៈពិសេសដូចម្តេចខ្លះ?
គម្របមានដៃកាន់ធំ និងបត់បានសម្រាប់លោកអ្នកយួរតាមខ្លួន ឬភ្ជាប់ជាមួយឡេវកឹបរបស់កាតាប។ បំពង់បង្ហូរទឹកធំ (Ø 3.6 សម) ផ្តល់ភាពងាយស្រួលក្នុងការបំពេញទឹក និងថែទាំ។ ប្រសិនបើលោកអ្នកមិនចូលចិត្តមាត់បឺតធំ ដូច្នេះត្រូវជ្រើសរើសប្រភេទគំរប 500។
ផលិតផលនេះអាចប្រើប្រាស់ជាមួយគំរបផ្សេងទៀតច្រើនប្រភេទ, ប្រភេទ 500 (លេខកូដ 8575855) សម្រាប់សោភណ្ឌភាពដបទឹកហាត់កីឡា, និងប្រភេទ 100 ធ្វើពីជ័រ (លេខកូដ 8826118)។
តើមានបទបញ្ញត្តិដូចម្តេចខ្លះពាក់ព័ន្ធនឹងការប្រើប្រាស់វត្ថុធាតុសម្រាប់ផលិតដបនេះ?
ផលិតផល និងវត្ថុធាតុរបស់យើងទាំងអស់ស្របទៅតាមបទបញ្ជាដែលមានជាធរមាន។ ស្របទៅតាមបទបញ្ជារបស់ប្រទេសបារាំងបច្ចុប្បន្ន វាមិនមានសារធាតុ Bisphenol A (BPA) ឡើយ។ យើងបានជ្រើសរើសប្រើប្រាស់ដែកមិនច្រេស 18/8 (304) សម្រាប់តួខ្លួនរបស់ដបដើម្បីសុវត្ថិភាពចំណីអាហា និងគម្របខាងលើធ្វើពីប៉ូលីប្រូពីលែនដែលធន់ទៅនឹងកំដៅ និងការប៉ះទង្គិច។
របៀបថែទាំដបទឹករបស់អ្នក
មុនប្រើប្រាស់លើកដំបូង ត្រូវលាងជម្រះផលិតផលទាំងមូលឱ្យបាន 3 ដង។
ដើម្បីអាចលាងសំងួតបានស្អាត៖
1. ដាក់គ្រឿងបន្លាស់ទាំងឱ្យនៅដាច់ពីគ្នា
2. លាងសំអាតដោយដៃជាមួយទឹកសាប៊ូ (ប្រើច្រាសទន់) ឬដាក់ក្នុងម៉ាស៊ីនលាងចាន
3. លាងជម្រះជាមួយទឹកស្អាត
4. ដាក់វាហាលសំងួតដាច់ដោយឡែកពីគ្នា ហើយគំរបត្រូវចំហរចោលនៅពេលហាលសំងួត។
ក្នុងករណីមានក្លិនមិនល្អ ត្រាំដបទុកចោលរយៈពេលមួយយប់ជាមួយនឹងម្សៅប៊ីកាបូណាត។
តើដបទឹកនេះអាចជួសជុលបានដែរឬទេ?
ដបទឹករបស់យើងគឺជាដំណោះស្រាយដ៏ល្អបំផុតនៅពេលលោកអ្នកដើរភ្នំ។
ផ្នែកខ្លះអាចនឹងសឹករិចរិល ឬបាក់បែក។
ដើម្បីជាជំនួយដល់ការជួសជុល យើងបានដាក់លក់គ្រឿងបន្លាស់ភាគច្រើនដើម្បីលោកអ្នកងាយស្រួលធ្វើការផ្លាស់ប្តូរ។
ស្វែងរកព័ត៌មានទាំងអស់ក្នុងបណ្ណព័ត៌មានក្រោយពេលលក់។
សូមកុំបោះវាចោល អាចជួសជុលវាបាន!