របៀបជ្រើសរើសអាវយឺតការពារកាំរស្មី UV របស់អ្នក (ផ្នែកទី1)
អាវយឺតការពារកាំរស្មីយូវីទាំងអស់របស់យើងគឺ UPF50+ ពោលគឺ ពួកវាមានកម្រិតការពារខ្ពស់បំផុត។ ដូច្នេះជម្រើសរវាងពួកគេនឹងត្រូវបានធ្វើឡើងដោយផ្អែកលើប្រវែងនៃដៃអាវ ហើយវានឹងអាស្រ័យលើអ្វីដែលវានឹងត្រូវបានប្រើប្រាស់សម្រាប់។ ភាពរឹបតឹងគឺអស្ចារ្យបំផុតសម្រាប់ការជិះក្ដារលើទឹក ដូច្នេះយើងបានសំរេចចិត្តបង្កើតប្រភេទផលិតផលរបស់យើង ជាចម្បងសម្រាប់ការជិះក្ដារលើទឹក។ សម្រាប់ការជិះក្ដារលើទឹក ជម្រើសនឹងត្រូវបានធ្វើឡើង ស្របតាមរយៈពេលនៃការហ្វឹកហាត់របស់អ្នក។1 ម៉ោង 2 ម៉ោង ឬ ៣ ម៉ោង។
របៀបជ្រើសរើសអាវយឺតការពារកាំរស្មី UV របស់អ្នក (ផ្នែកទី2)ស្របតាមរយៈពេលនៃការលេង)
1 ម៉ោង៖ សកម្មភាពម្តងម្កាល។អ្នកអាចជ្រើសរវាងរឹបរលុង (អាទិភាពក្នុងការជួយសម្រួលដល់ការពាក់ និងផ្ដល់ផាសុកភាព នៅពេលស្ងួត) ឬម៉ូដកាត់រឹបរាង (អាទិភាពក្នុងការផ្ដល់ផាសុកភាព នៅពេលសើម)។ ប្រព័ន្ធរង្វង់ ដើម្បីភ្ជាប់វាទៅនឹងខោខ្លី ធានានូវស្ថេរភាពនៃផលិតផល។
2 ម៉ោង៖ សកម្មភាពកីឡាទៀងទាត់។ផាសុកភាព នៅពេលសើម ត្រូវផ្ដល់ដោយបន្ទះគ្មានថ្នេរនៅក្រោមដៃ និងខ្សែទាញ ដែលបង្កើនស្ថេរភាពបន្ថែមទៀត។
3 ម៉ោង៖ សម្រាប់ការហ្វឹកហាត់ខ្លាំងៗ។ បន្ថែមភាពកក់ក្តៅ ដើម្បីជួយអ្នកឱ្យស្ថិតនៅក្នុងទឹកយូរ។
មានការប្រឆាំងនឹងកាំរស្មីយូវីបើទោះបីជាសើមក៏ដោយ។
ក្រណាត់ដែប្រើលើផលិតផលធន់នឹងកាំរស្មីយូវីម៉ាក TRIBORD នេះជួយទប់ស្កាត់យ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 95% នៃ UVA (UPF 50+)។ វាធានាអោយបាននូវការការពារពីកាំរស្មីពន្លឺព្រះអាទិត្យ។ វាអាចត្រូវបានប្រើទាំងក្នុងនិងក្រៅទឹក សម្រាប់កីឡាក្នុងទឹកឬកីឡាជិះទូក។ ដង់ស៊ីតេនៃសរសៃរក្រណាត់ច្រោះកាំរស្មីយូវី សម្រាប់ការការពារដែលធន់ទ្រាំសូម្បីតែបន្ទាប់ពីបោកគក់ក៏ដោយ
តើ UPF 50+ មានន័យដូចម្ដេច?
UPF គឺជាកត្តាការពារកាំរស្មីព្រះអាទិត្យ (កត្តាការពារកាំរស្មីអ៊ុលត្រាវីយូឡេ) និងត្រូវបានប្រើជាស្តង់ដារទូទាំងពិភពលោក។
វាកំណត់កម្រិតការពារនៃក្រណាត់ ហើយបើនិយាយឱ្យច្បាស់លាស់ជាងនេះគឺកំណត់សមាមាត្រនៃកាំរស្មី UV ដែលវាអនុញ្ញាតឱ្យឆ្លងកាត់។ ដើម្បីបំពេញតាមស្ដង់ដារ វាត្រូវតែរារាំងបានយ៉ាងហោច 95% នៃកាំរស្មីយូវី។ UPF 50+ មានន័យថា ក្រណាត់នេះជួយរារាំងបានយ៉ាងហោចណាស់ 95% នៃកាំរស្មី UVB និង 98% នៃកាំរស្មី UVA។
កាត់បន្ថយការរលាក
អាវយឺតការពារកាំរស្មីយូវីមួយនេះ ជួយកាត់បន្ថយការកកិតនិងរលាក ដោយសារការប៉ះជាមួយនឹងផ្ទៃក្ដារ។
អាវយឺតការពារកាំរស្មីយូវីសម្រាប់លេងកីឡាទឹកជាច្រើនប្រភេទ។
អាវការពារកាំរស្មីយូវីរបស់យើងត្រូវបានរចនាឡើង ដើម្បីបំពេញតាមតម្រូវការរបស់អ្នកជិះក្ដារលើទឹកដែលត្រូវការវាបំផុត។
ជម្រើសនៃការរចនារបស់យើងក៏ធ្វើឱ្យពួកវា អាចប្រើបានជាមួយនឹងកីឡាទឹកផ្សេងទៀត ដូចជា ហែលទឹក ជិះក្តារលើទឹកឆ័ត្រយោង ជិះក្ដារលើទឹកមានក្ដោង ជិះក្តារលើទឹកសណ្ដោងអូប័រ ជិះស្គីលើទឹក ការដើរលុយទឹក ឬ SUP (ការឈរអ៊ំក្ដារលើទឹក)។
ការពារកូនៗរបស់អ្នក!
ស្បែកក្មេងគឺងាយរងការប៉ះពាល់ពីកាំរស្មីព្រះអាទិត្យ ដោយប្រព័ន្ធការពារកុមារត្រូវបានបង្កើតឡើង ក្រោយបន្ទាប់ពីអាយុ ៣ ឆ្នាំ។ ក្នុងកម្រិតកាំរស្មីដូចគ្នា ផលប៉ះពាល់នៃព្រះអាទិត្យលើកុមារមានកម្រិតខ្លាំងជាងក្មេងជំទង់ដល់ទៅ 2 ទៅ 3 ដង។ដូច្នេះវាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការការពារពួកគេប្រកបដោយប្រសិទ្ធិភាព។
សកម្មភាពត្រូវធ្វើ ពេលនៅក្រោមកាំរស្មីព្រះអាទិត្យ
ទោះបីអាវយឺតនេះផ្តល់ការការពារពីព្រះអាទិត្យក្ដី បាតុភូត ដូចជា ចំណាំង (ពីទឹក ខ្សាច់ ជាដើម) កំដៅ ពេលវេលាប្រចាំថ្ងៃ ជាដើម ក៏ត្រូវតែលើកយកមកពិចារណាផងដែរ។ការពាក់អាវយឺតនេះមិនមែនមានន័យថា អ្នកពាក់ត្រូវបោះបង់ចោលសកម្មភាពសមស្របនានានោះទេ៖ សូមពាក់វ៉ែនតា ពាក់មួក លាបក្រែមការពារកាំរស្មីព្រះអាទិត្យសមស្រប ផឹកទឹកជាប្រចាំ ជាដើម។